loader

ម៉ាឡេស៊ី៖ បក្សប្រឆាំងសន្យាស៊ើបអង្គេតរឿងអាស្រូវរបស់នាយករដ្ឋមន្ត្រី ណាជិព បើឈ្នះឆ្នោត

ក្រុមគណបក្សប្រឆាំងរួបរួម ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី មហាធាម ហាមាដ បានសន្យាស៊ើបអង្កេតរឿងអាសត្រូវហិរញ្ញវត្ថុរបស់ធនាគាររដ្ឋ 1MDB ពាក់ព័ន្ធការចោទមួយដែលថា លោកនាយករដ្ឋមន្ត្រីណាជិពរ៉ាហ្សាក់ បានបង្គាប់ឱ្យផ្ទេរប្រាក់ជិត ៧០០លានដុល្លារ មកចូលគណនីឯកជនរបស់គ្រូសារលោក ណាជិព។

                                                               ​​     អតីតនាយករដ្ឋមន្ត្រី មហាធាម ហាមាដ ។

 

កាលពីថ្ងៃម្សិលមិញ( ៨មីនា) គណបក្សប្រឆាំង Pakatan Harapan  បានប្រកាសបើក គោលនយោបាយ ៦០ចំណុច ដើម្បីយកជាឧបរកណ៍ឃោសនា សម្រាប់ការបោះឆ្នោតសភា ខែសីហា ឆ្នាំ២០១៨។ ក្នុងគោលនយោបាយនេះ ក៏មានការបង្ហាញអំពីការកែទម្រង់ប្រព័ន្ធពន្ធដារ និងប្រព័ន្ធធនាគារ ដែលក្នុងនោះ បានលើកឡើងអំពីសំណុំរឿងហិរញ្ញវត្ថុ របស់ធនាគារមូលនិធិរបស់រដ្ឋ 1MDB ដែលធ្លាក់ក្នុងដៃតុលាការហើយតែមិនបានបើកដំណើរក្ដី។

ក្រុមគណបក្សប្រឆាំងរបស់ប្រទេសនេះ បានប្រកាសថា រដ្ឋាភិបាល ១០០ថ្ងៃរបស់ ពួកគេ នឹងធ្វើឱ្យមានការប្រែប្រួលដំណើរទៅរកភាពល្អប្រសើរ ជាពិសេស ផ្ដោតទៅលើសិទ្ធិជនជាតិដើមម៉ាឡេ។

លោកបណ្ឌិតមហាធាមហាមាដ ដែលក្លាយជាប្រធានគណបក្សប្រឆាំងជំនួសអ្នកទោស នយោបាយ អាន់វ៉ាអ៊ីប្រាហ៊ិម ត្រូវបានមើលឃើញថា ជាអ្នកនយោបាយជើងចាស់ដែលអាចធ្វើឱ្យបក្សប្រឆាំងកើន ប្រជាប្រិយភាពកាន់តែខ្លាំង។ បើបក្សនេះឈ្នះឆ្នោតលោកបណ្ឌិត មហាធា មហាមាដ នឹងក្លាយជានាយករដ្ឋមន្ត្រីលើកទី ២ របស់លោកនៅគ្រាលោកមានអាយុ ៩២ឆ្នាំ ដែលជាវ័យចាស់បំផុតនៃជីវិតមនុស្ស។

ដោយឡែក បក្សកាន់អំណាចរបស់នាកយករដ្ឋមន្ត្រី ណាជិព ក៏បានសន្យាជាច្រើន តាមរយៈគោលនយោបាយរបស់ខ្លួន តែករណីរឿងអាស្រូវហិរញ្ញវត្ថុរបស់ធនាគាររដ្ឋ 1MDB បក្សUMNO បដិសេធ ធ្វើស៊ើបអង្កេតអ្វីទេ ដោយចាត់ទុកជារឿងបរិហារកេរ្តិ៍ប្រឆាំងលោកណាជិព៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បក្សប្រជាធិបតេយ្យប្រឈមនឹងការចាញ់ក្ដីរឿងដកហូតតំណែងលោកត្រាំមិនបានសម្រេច

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្[...]

តុលាការថៃប្រកាសថាមិនរំលាយបក្សអនាគតថៃ FFP ទេដោយរកកំហុសមិនឃើញ

នៅទីបំផុត តុលាការរដ្ឋធម្មនុញ្ញនៃរាជាណាចក្រថៃ [...]

មហាអំណាចសម្រេចបានបទឈប់បាញ់គ្នានៅលីប៊ី

មហាអំណាចសម្រេចបានបទឈប់បាញ់គ្នានៅលីប៊ី

ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០

ភាគីមហាអំណាចជាច្រើនប្រទេសបានមកកាន់ទីក្រុងប៊ែរ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត