loader

រដ្ឋបាលខេត្តមណ្ឌលគីរីព្រមានវិធានច្បាប់លើម្ចាស់ហ្វេសប៊ុកមួយរូបករណីចោទថាអាជ្ញាធរខេត្តក្បត់ជាតិ

មណ្ឌលគីរី៖ រដ្ឋបាលខេត្តមណ្ឌលគីរីស្នើឱ្យម្ចាស់ហ្វេសប៊ុកឈ្មោះ ស្អែកស្លាប់ស្អែកស្លាប់អ្នកប្រយុទ្ធត្រូវធ្វើកែតម្រូវ ចំពោះការ Live ផ្ទាល់ដោយចោទថា អភិបាលខេត្តមណ្ឌលគីរីជាជនក្បត់ជាតិ ពុករលួយ ព្រោះបានលក់ភ្នំដោះក្រមុំ លក់សួនច្បារឱ្យឧកញ៉ាទ្រីភាព លក់សមុទ្រឈើ និងចំការស្រល់ជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តមណ្ឌលគីរី។

តាមរយៈសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តមណ្ឌលគីរីចេញកាលពីថ្ងៃទី១៥ កក្ដដាម្សិលមិញ តម្រូវនិងព្រមានវិធានការច្បាប់ចំពោះករណីចោទប្រកាន់ វាយប្រហារ មួលបង្កាច់ និងបំភ្លឺសការពិតនេះ។ សម្រាប់រដ្ឋបាលខេត្តមណ្ឌលគីរីសកម្មភាពនេះ គឺធ្វើឱ្យប៉ះពាល់ដល់កិត្តយសថ្នាក់ដឹកនាំខេត្ត និងជាការញុះញង់លាបពណ៌ បង្កឱ្យមានការរើសអើងជាសាធារណៈ។

សម្រាប់រដ្ឋបាលខេត្តមណ្ឌលគីរី គឺគ្មានឡើយការលក់ភ្នំដោះក្រមុំ និងលក់សួនច្បារសែនមនោរម្យ​និងសមុទ្រឈើ រួមជាមួយចំការស្រល់នោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត