loader

រដ្ឋមន្ត្រីម៉ាឡេស៊ី៖មិនធ្វើតាមសំណើកម្ពុជាសុំចាប់បញ្ចូនខ្លួនក្រុមប្រឆាំងមកកម្ពុជាទេតែ​មន្ត្រីក​ម្ពុជា​ថាជាសិទ្ធិរបស់ម៉ាឡេស៊ី



រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah បានបញ្ជាក់អំពីការឃាត់ខ្លួន មន្ត្រីបក្សប្រឆាំង​ម្នាក់នៃ​ប្រទេសកម្ពុជា ដែលលោកបន្ថែមថា ម៉ាឡេស៊ី ពិតជាទទួលបាន សំណើពីរដ្ឋាភិបាលកម្ពុជា​ពិតមែន​អំពីអោយ បញ្ជូនក្រុមប្រឆាំងដែលមានផែនការចូលកម្ពុជា។នេះ បើតាមការចុះផ្សាយរបស់ Free Malaysia Today ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ករណីនេះម៉ាឡេស៊ីមិនស្ថិតនៅក្រោមសម្ពាធ ណាមួយដើម្បីនិរទេស ក្រុម ប្រឆាំងកម្ពុជា ហើយក៏មិនចាំបាច់យល់ព្រម តាមសំណើរបស់កម្ពុជានោះដែរ។ លោកបានបញ្ជាក់ដោយ ន័យដើមថា ៖«យើង បានទទួលសំណើនេះពីកម្ពុជាប៉ុន្តែយើងធ្វើការសម្រេចចិត្តទៅតាមកិច្ចការផ្ទៃរបស់ខ្លួន​។ តាមប្រភពដដែល គឺលោករដ្ឋមន្ត្រី Saifuddin បានថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោក ជួបសមាជិកសភា នៃប្រទេសរបស់លោក។

តាមសេចក្ដីរាយការណ៍លោកស្រី មូរសុខហួរដែលជាប្រធាននៃគណៈកម្មការរៀប ចំការធ្វើមាតុភូមិនិវត្តន៍ របស់លោកសមរង្ស៊ី និងជាអនុប្រធាននៃអតីត គណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចនៃក្រសួងអន្តោប្រវេសន្ត​ម៉ាឡេស៊ីឃាត់ខ្លួនជាច្រើន​ម៉ោង នៅពេលលោកស្រី មកដល់ព្រមានយន្តហោះម៉ាឡេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៦វិច្ឆិកាម្សិលមិញ ដោយចាកចេញពី ប្រទេសឥណ្ឌូនេស៊ី។លោក Saifuddin បន្តថា អាជ្ញាធរម៉ាឡេស៊ី បានឃាត់ខ្លួនលោកស្រីមួរសុខហួ គឺគ្រាន់តែចង់សំភាសលោកស្រីដើម្បីចង់ដឹងថាតើលោកស្រី មកម៉ាឡេស៊ីមានបំណងអ្វីខ្លះ។ លោកបញ្ជាក់ថា ម៉ាឡេស៊ី មិនមានគោលការណ៍ និរទេសខ្លួន ជនណាមួយទេ។

លោករដ្ឋមន្ត្រី Saifuddin មានប្រសាសន៍៖« ខ្ញុំ គិតថា អ្វីដែលសមត្ថកិច្ចអន្តោប្រវេស្ត បានធ្វើលើ លោកស្រី គឺជាការផ្ទៃក្នុងរបស់ម៉ាឡេស៊ី ។ ក្នុងន័យនេះ យើង គឺជារដ្ឋាភិបាល ប្រជាធិបតេយ្យ ហើយយើង កំពុងតាមដាន រឿងនេះជាខ្លាំង។តែយ៉ាងណា នៅពេលនេះ យើងមិនអាច​ ជ្រៀតជ្រែកកិច្ចការទាំងឡាយរបស់ ប្រទេសដទៃឡើយ »។

លោកបានបញ្ជាក់ទៀតថា លោកស្រី មូ សុខហួរ បានមកដល់ម៉ាឡេស៊ីកាលពីយប់មិញ ប៉ុន្តែលោកស្រីកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្តីបានបដិសេធថាមិនបានដឹងអំពីលោកសមរង្ស៊ី មិនបានដឹងថាលោកសមរង្ស៊ីចូលម៉ាឡេស៊ីពេលណានោះទេ។

លោកបាននិយាយថា៖ ចំពោះលោកសមរង្ស៊ី មិនបានទាក់ទងមកកាន់ម៉ាឡេស៊ី ដើម្បីចូលមកកាន់ប្រទេសនេះនោះទេ តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្នោះ។

យ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីថា ជំហររបស់ប្រទេសម៉ាឡេស៊ី ករណីលោកស្រីមូ សុខហួរ គឺពិតជាបញ្ហាផ្ទៃក្នុងរបស់ម៉ាឡេស៊ី។ តែលោកស្វាគមន៍ប្រសាសន៍របស់រដ្ឋមន្រ្តីម៉ាឡេស៊ី ដែលថាជាសិទ្ធិរបស់ម៉ាឡេស៊ី ក្នុងការមិនចាប់ខ្លួន និង មិនបញ្ជូនលោកស្រីមូ សុខហួរមកឲ្យកម្ពុជានោះទេ។ ត្រង់នេះហើយដែលលោក ផៃ ស៊ីផាន ស្វាគមន៍ពាក្យថា មិនជា្រតជ្រែកកិច្ចការផ្ទៃក្នុង និង ដែនអធិបតេយ្យនៃប្រទេសដទៃជាសមាជិកអាស៊ានដូចគ្នា។

ស្របពេលនេះដែរ ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការអំពាវនាវ ឲ្យមានការបើកការចរចារនយោបាយជាបន្ទាន់ រវាងភាគីកម្ពុជាដែលកំពុងមានជំលោះនឹងគ្នា។

ក្រសួងការបរទេសអាមេរិក បានបង្ហាញជំហរដូចនេះចំពេលដែល ស្ថានការនយោបាយនៅកម្ពុជាកាន់តែឡើងកំដៅ ដែលយ៉ាងតិចណាស់ សកម្មជនគាំទ្រលោកសម រង្ស៊ី វិលចូលកម្ពុជាជិត ៨០ នាក់ ត្រូវបានចាប់ខ្លួន។

ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ វិធានការណ៍បែបនេះ។ តែនៅជាមួយគ្នានេះ សហរដ្ឋអាមេរិក បានបង្ហាញជំហរដូចនេះក៏ចំពេលដែលលោកសមរង្ស៊ីកំពុងរៀបចំចាកចេញពីទ្វីបអឺរ៉ុប មកប្រទេសថៃឲ្យទាន់ថ្ងៃទី ៨ វិច្ឆិកា ដើម្បីវិលចូលកម្ពុជាវិញ ហើយក៏ចំពេលដែលកម្ពុជាបន្តឹងសន្តិសុខនៅតាមព្រំដែនកម្ពុជាថៃយ៉ាងខ្លាំង៕



បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោប[...]

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

លោក កឹម សុខាថាភស្ដុតាងរបស់លោកគ្រប់គ្រាន់ថាលោកអាចរួចខ្លួន តែមេធាវីរដ្ឋាភិបាលថាមិនអាចទេ

ភ្នំពេញ៖ លោក កឹម សុខាថាភស្ដុតាងរបស់ខ្លួនដែលមេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត