loader

រដ្ឋមន្ត្រីយុត្តិធម៌អធិបញ្ជាទៅសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការលោកសមរង្ស៊ីករណីប្រមាថអង្គព្រះមហាក្សត្រ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាទៅតុលាការដំបូងរាជធានីភ្នំពេញ ចាត់វិធានការតឹងរ៉ឹង ប្រឆាំង​លោក សមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ករណី ប្រមាថអង្គព្រះមហាក្សត្រ។ តែសារលិខិតនោះ ពុំបានបង្ហាញភាពលំអិត ថាមានវិធានការបែបណានោះទេ ត្រូវចាត់ការទៅលើលោកសមរង្ស៊ី ដែលកំពុងនៅប្រទេសបារាំង ហើយ កំពុងរកពេលវេលា ជាថ្មីទៀតវិលចូលកម្ពុជាវិញ។​កញ្ញាអុករមនា ជូនសេចក្ដីរាយការណ៍៖

នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន បញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ឲ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

តាមរយសារលិខិតផ្ញើជូនលោក ច្រឹង ខ្មៅ គឺលោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ ​ឈ្មោះ​សម​រ ​ង្ស៊ី ​បាន​បង្ហោះ​សារ​តាមរយៈ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃទី ២០-១២-២០២០ ដែល​មានខ្លឹមសារ​ថា​ «ឥឡូវនេះ​ ហ៊ុន ​សែន ​ស្ងាត់​ជ្រាប​ក្នុង​រឿង​នេះ ​ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន ​ដែល​ចាញ់បោក​គាត់​ មាន​ទាំង​ស្ដេច​ទីងមោង​ផង​ដែរ​»។

ក្នុងលិខិតនោះ បានបញ្ជាក់ថា ខ្លឹមសារ​នៃ​សារ​ ដែល​ឈ្មោះ​ សម​ រ​ង្ស៊ី​ ដែលបាន​និង​កំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​ប​ណ្តា​ញ​សង្គម​នេះ​ គឺជា​ការប្រមាថ​ចំពោះ​ អង្គ​ព្រះមហាក្សត្រ​ ដោយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ​ដល់​សេចក្តី​ថ្លៃថ្នូរ​ និង​ព្រះ​កិត្តិនាម​របស់​ព្រះមហាក្សត្រ​នៃប្រទេស​កម្ពុជា ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​។

ក្រសួងយុត្តិធម៌ បានចាត់ទុកទង្វើ​នេះ​ គឺជា​ការ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវ​បាន​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​មាន​ចែង ​និង​ផ្ត​ន្ទា​ទោស​តាម​បញ្ញត្តិ​នៃ​មាត្រា ៤៣៧ ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​មាត្រា ២៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រសួងយុត្តិធម៌ បានបញ្ជាឲ្យ​លោក​ ព្រះរាជអាជ្ញា​ ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ ​និង​តឹង​រឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ខាងលើ ​ដោយ​អនុវត្ត​ស្របតាម​នីតិវិធី​ជាធរមាន​។ សារលិខិតនេះ ពុំបានលំអិតថាតើការចាត់វិធានការ តឹងរ៉ឹង លើលោកសមរង្ស៊ី ដែលកំពុងនៅប្រទេសបារាំងដោយ វិធីណាខ្លះនោះទេ ។ តែលោកសមរង្ស៊ី ជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ តែងតែរិះគន់ចំពោះអង្គព្រះមហាក្សត្រ និងមេដឹកនាំកំពូលៗនៃប្រទេសកម្ពុជា ។ លោកសមរង្ស៊ី មានរឿងក្ដីជាច្រើន​នៅតុលាការ កម្ពុជា  ។ តុលាការបានកាត់សេចក្ដីអោយលោកមានទោស ច្រើន ឆ្នាំនិងច្រើនករណី។ តែលោកសមរង្ស៊ី ជាពលរដ្ឋខ្មែរសញ្ជាតិបារាំង ។ គេពុំដឹងថា កម្ពុជានឹងបារាំង មានបត្យាប័នជាមួយគ្នាដែរឬទេ ។ តែករណីដូចនេះ  កម្ពុជាអាចស្នើអោយ រដ្ឋាភិបាលបារាំង ចាប់បញ្ជូនខ្លួនលោកសមរង្ស៊ី មកទទួលទោស នៅកម្ពុជា។ បែបណា លោកសមរង្ស៊ី បានប្រកាស ថា លោកកំពុងរកពេលវេលា ជាថ្មីម្ដងទៀត ដើម្បីវិល ចូលកម្ពុជាវិញ ទោះជាការវិលមកវិញរបស់លោកលើកនេះ  ត្រូវបានអាជ្ញាធរកម្ពុជា រាំងខ្ទប់លោកក៏ដោយ។

លោកសមរង្ស៊ី បានខកខាននៃវិលចូលកម្ពុជាវិញ ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈ រដ្ឋាភិបាលកម្ពុជាព្រមាននិង ហាមក្រុមហ៊ុនយន្តហោះ ទាំងអស់ ដែល មកកាន់ប្រទេសកម្ពុជា កុំលក់សំបុត្រ នឹងដឹកលោក ។ លោកបាន មកដល់ប្រទេសម៉ាឡេស៊ី តែ គោលបំណងរបស់លោកគឺត្រូវមកប្រទេសថៃហើយដើរថ្មើងជើងឆ្លងព្រំដែនចូលកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ រាំងខ្ទប់ មិនអោយយន្តហោះណាដឹងលោកចូលក្រុងបាងកកឡើយ៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការ Freedom House ដាក់ចំណាត់ថ្នាក់កម្ពុជានៅតែជារដ្ឋមួយ​បំបិទសេរីភាពរបស់ពលរដ្ឋ

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom Hous[...]

តុលាការដកហូតសិទ្ធលោកសមរង្ស៊ីមិនអោយបោះឆ្នោតនៅកម្ពុជា ក្នុងទំងន់ទោសកំបាំងមុខ២៥ឆ្នាំ

លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ [...]

ពលរដ្ឋថៃម្នាក់នឹងក្លាយជាអ្នករាយការណ៍ពិសេស សម្រាប់សិទិ្ធមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូណាល់ស្មិត

យោងតាម កំណត់ហេតុមួយដែលត្រូវបានបង្ហោះនៅក្នុង គ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x