loader

រដ្ឋាភិបាល​ថៃ​ប្រកាស​ថា​ប្រទេស​ថៃ​នៅ​តែ​មាន​សុវត្ថិភាព​សម្រាប់​ជនបរទេស​ ថ្វីបើ​មានការ​ព្រមាន​ពី​ពួក​ភេរ​វក​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ក៏​ដោយ​

cover-Thai-soldier
ប្រទេសថៃ៖  ​រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​និយាយ​ថា​ ប្រទេស​របស់​ខ្លួន​គឺ​នៅ​តែ​ជា​គោលដៅ​នៃ​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​អូស្ត្រាលី​ ថ្វីបើ​របាយការណ៍​ថា​មាន​ជនជាតិ​ស៊ី​រី​ ១០​ នាក់​ ដែល​មក​ពី​ក្រុម​នៃ​រដ្ឋ​អ៊ិ​ស្លា​ម​ ចូល​មក​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ​។​

​របាយការណ៍​ចារកម្ម​ «​សម្ងាត់​»​ និង​ «​បន្ទាន់​»​ របស់​រូ​ស្ស៊ី​មួយ​ ត្រូវ​បាន​ផ្ញើ​ចេញ​កាលពី​ចុង​​ខែវិច្ឆិកា​ ពី​អង្គភាព​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​ថៃ​ ផ្ញើ​ទៅ​កាន់​សាខា​ស៊ើបអង្កេត​នានា​ ហើយ​ក្រោយមក​ក៏​ត្រូវ​បាន​លេច​ធ្លាយ​ដល់​សារព័ត៌មាន​។​

​របាយការណ៍​ដកស្រង់​ពី​ក្រុម​សន្តិសុខ​សហព័ន្ធ​រូ​ស្ស៊ី​ (FSB)​ បាន​ក្រើន​រំ​ឮ​ក​រដ្ឋាភិបាល​ថៃ​ថា​ សមាជិក​នៃ​រដ្ឋ​អ៊ី​ស្លា​ម​ ១០​ នាក់​ ដែល​ជា​ជនជាតិ​ស៊ី​រី​ បាន​ចូល​មក​កាន់​ប្រទេស​ថៃ​នៅ​ក្នុង​ខែតុលា​ ហើយ​មាន​គម្រោង​នឹង​វាយប្រហារ​លើ​ជនជាតិ​រុ​ស្ស៊ី​។​

​អ្នកវិភាគ​ដែល​ស្ថិត​នៅ​ក្រុង​បាងកក​ លោក​ Anthony​ Davis​ ពី​ក្រុម​សន្តិសុខ​ IHS​ Jane​ បាន​និយាយ​ថា​៖​ «​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​រូ​ស្ស៊ី​នៅ​ Sinai​ ជា​គ​ម្រា​ង​ដើម្បី​បំភ័យ​ដល់​​ក្រុម​ FSB​។​ ពួក​គេ​ត្រូវ​សម្លឹង​មើល​ជាស​កល​ចំពោះ​តំបន់​ដែល​ងាយ​រង​គ្រោះ​របស់​រូ​ស្ស៊ី​ និង​ផ្នែក​ខ្លះ​នៃ​តំបន់​ដែល​មានការ​ព្រួយបារម្ភ​ពី​ចំនួន​ជន​ស៊ី​វិល​ច្រើន​ ហើយ​ប្រទេស​ថៃ​ ក៏​ជា​ផ្នែក​មួយ​ដែល​ស្ថិត​ក្នុង​បញ្ជី​នោះ​ដែរ​»​។​

Anthony​ Davis​ និយាយ​ថា​៖​ «​រឿង​ចុង​ក្រោយ​ដែល​ប្រទេស​ថៃ​ត្រូវការ​ គឺ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ ជុំវិញ​បារ​កម្សាន្ត​ និង​ឆ្នេរសមុទ្រ​ ដែល​នាំ​មក​នូវ​សាច់ប្រាក់​បរទេស​ជា​ច្រើន​»​។​

​ព័ត៌មាន​ពី​ប៉ូ​លី​ស​ថៃ​បានឱ្យ​ដឹង​ថា​ ជនជាតិ​ស៊ី​រី​ ២​នាក់​ ក្នុង​ចំណោម​ ១០​នាក់​នោះ​ បាន​បាត់​ខ្លួន​ ប៉ុន្តែ​ ៤​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ប៉ា​តា​យ៉ា​ ២​នាក់​ ទៅ​ភូ​កេ​ត​ និង​ ២​នាក់​ទៀត​ ទៅ​បាងកក​។​

​លោក​ Davis​ បាន​និយាយ​ថា​ទេសចរណ៍​ គឺជា​ផ្នែក​មួយ​នៃ​ការ​រង​គ្រោះ​ពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ថៃ​។​ លោក​បន្ថែម​ថា​ ៖​ «​យើង​មាន​ចំនួន​ភ្ញៀវ​ជា​ច្រើន​ដែល​ជា​ជនជាតិ​ចិន​ រូ​ស្ស៊ី​ អឺរ៉ុប​ អូស្ត្រាលី​ ពួក​គេ​នៅ​ទី​នេះ​ ដូច្នេះ​វា​ជា​គោលដៅ​សម្រាប់​អ្នកមាន​មួយ​»​។​

​ប្រទេស​ថៃ​ ខិតខំ​ព្យាយាម​ដោយ​ជំនឿ​ជាក់​ថា​ នៅ​តែ​ស្ថិត​ក្រោម​បរិយាកាស​ដែល​គ្មាន​អំពើ​ពុក​រលួយ​ជា​ និង​មួយទៀត​គឺ​វត្តមាន​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​ ហើយ​ផ្នែក​ទាំង​ពីរ​ដែល​ងាយ​រង​គ្រោះ​នេះ​ គឺ​នៅ​ក្រោម​ការ​គូសបញ្ជាក់​ពី​ការ​វាយប្រហារ​ដោយ​ពួក​ភេរវ​ករ​ នៅ​ឯ​ទី​សក្ការៈ​អេ​រ៉ា​វ៉ា​ន់​ ចំ​កណ្ដាល​ក្រុង​បាងកក​ កាលពី​ថ្ងៃ​ទី​១៧​ សីហា​ ២០១៥​ឆ្នាំ​នេះ​។​ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ទី​សក្ការៈ​អេ​រ៉ា​វ៉ា​ន់​ ដែល​ជាទី​ប្រជុំជន​របស់​ទីក្រុង​បាងកក​នោះ​ បាន​សម្លាប់​មនុស្ស​ ២០​ នាក់​ និង​បណ្ដាល​ឱ្យ​រង​របួស​ចំនួន​ជាង​ ១២០​ នាក់​ផ្សេង​ទៀត​។​

​វា​នៅ​តែ​ស្ថិត​ក្រោម​ការ​ស្ដីបន្ទោស​ថា​បាន​ជាប់​ទាក់ទង​នឹង​ជន​ម៉ូ​ស្លី​ម​អ៊ុយ​ហ្គ័​រម​ក​ពី​ប្រទេស​ចិន​ភាគ​ខាងលិច​ ប៉ុន្តែ​សំណួរ​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​ចោទសួរ​អំពី​ការ​វាយប្រហារ​នេះ​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ ABC​ Australia​ News

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

បក្សប្រជាធិបតេយ្យប្រឈមនឹងការចាញ់ក្ដីរឿងដកហូតតំណែងលោកត្រាំមិនបានសម្រេច

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្[...]

តុលាការថៃប្រកាសថាមិនរំលាយបក្សអនាគតថៃ FFP ទេដោយរកកំហុសមិនឃើញ

នៅទីបំផុត តុលាការរដ្ឋធម្មនុញ្ញនៃរាជាណាចក្រថៃ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត