loader

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី

រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះ ត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា​ ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ 

​បន្ទាប់មកនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ៥មុខ ក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។

នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕

អត្ថបទនេះ ដកស្រង់ពីសៀវភៅ “មហាសង្រ្កាន្ដរបស់លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ដ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ “

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គុណតម្លៃប្រទេសបារាំងនិងកិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បីកម្ពុជា

បើគេនិយាយអំពីប្រទេសបារាំង គឺគេត្រូវនិយាយអំពីត[...]

នាយក​រដ្ឋមន្ដ្រី​ ធានា​ថា​ បើកប្រាក់​ជូន​ កម្មករ​ដែល​ថៅកែ​រត់​ចោល​ តែ​សុំ​កុំ​បិទផ្លូវ​

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ [...]

សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនឱនក្បាលឱ្យបរទេសជាន់ឡើយ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត