loader

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែរដែលគាំទ្រអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ទទូចឱ្យថ្នាក់ដឹកនាំអតីតគណបក្សនេះរៀបចំនូវផែនការមាតុភូមិនិវត្តន៍លើកទី ២ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថា នឹងមានការទប់ស្កាត់ បើគោលបំណងនៃការមកនោះដើម្បីធ្វើរដ្ឋប្រហារ ។ អ្នកវិភាគអះអាងថា ដំណើរមាតុភូមិនិវត្តន៍លើកទី២ មិនទាន់មានសញ្ញាណវិជ្ជមានថានឹងអាចចូលដល់ទឹកដីកម្ពុជានៅឡើយនោះទេ ។

រាយការណ៍ដោយលោក សោម លាភ

លោកស្រីមូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អះអាងថា ពលរដ្ឋខ្មែរដែលគាំទ្រអតីតគណន្រឆាំងនៅក្រៅប្រទេស ទទូចឱ្យថ្នាក់ដឹកនាំអតីតគណបក្សនេះរៀបចំនូវផែនការមាតុភូមិនិវត្តន៍លើកទី ២ ។ នេះបើការតាមថ្លែងរបស់លោកស្រី នៅក្នុងវិទ្យុព្រះអាទិត្យនៅថ្ងៃទី ១៧ មករា ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា កម្ពុជាជាប្រទេសសេរី អ្នកណាចង់ចូលក៏បានចេញក៏បាន ។

លោកផៃ ស៊ីផានអះអាងថា បើចូលមកកម្ពុជាដើម្បីជាការធ្វើឱ្យមានចលាចលសង្គម ប៉ុនប៉ងបំផ្លាញសន្តិភាព ឬផ្តួលរំលំរាជរដ្ឋាភិបាល នោះនឹងមានវិធានការប្រឆាំង ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា ដំណើរមាតុភូមិនិវត្តន៍លើកទី២ មិនទាន់មានសញ្ញាណវិជ្ជមានថានឹងជោគជ័យឡើយ ដោយហេតុផល ៣យ៉ាង ។

លោកបន្ថែមថា ទំនុកចិត្តពលរដ្ឋនៅដដែល បើទោះបីជាក្រុមលោកសម រង្ស៊ីមិនបានចូលដល់កម្ពុជាកាលពីថ្ងៃទី ៩ វិច្ឆិកា ក្ដី ។

សូមបញ្ជាក់ថា ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស ធ្លាប់បានមានគម្រោងថានឹងវិលចូលកម្ពុជាម្ដងហើយ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ យ៉ាងណា ក្រុមអ្នកនយោបាយអតីតគណបក្សប្រឆាំងនេះ មិនបានវិលចូលវិញតាមការកំណត់នោះទេ ដោយមានការហាមឃាត់ជើងហោះហើរ និងប្រទេសជិតខាងកម្ពុជាមិនឱ្យក្រុមលោក សម រង្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួនដើម្បីចូលមកកម្ពុជាជាដើម ។

បើទោះបីជាមិនបានវិលត្រឡប់ចូលកម្ពុជាតាមការកំណត់ លោក សម រង្ស៊ីអះអាងថា នេះជាជោគជ័យធំណាស់សម្រាប់អតីតគណបក្សសង្គ្រោះជាតិ ខណៈលោកថាជាការបង្ហាញពីភាពភ័យខ្លាចរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ។

នៅក្នុងអំឡុងនៃថ្ងៃកំណត់វិលចូលកម្ពុជាវិញពីក្រុមលោក សម រង្ស៊ី មានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងសន្តិសុខយ៉ាងច្រើនដាក់ពង្រាយតាមព្រំដែន និងច្រកសំខាន់ៗ នៃកម្ពុជាជាមួយប្រទេសជិតខាង ។

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ អះអាងម្ដងហើយម្ដងទៀតថា លោកមិនបោះបង់ចោលនូវការវិលត្រឡប់មកកម្ពុជាឡើយ ពោលគឺនៅពេលណាដែលអំណោយផល លោកថាក្រុមលោកនឹងចូលមកកម្ពុជាភ្លាម ។

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា នឹងប្រឆាំងទៅនឹងវត្តមានរបស់ក្រុមនេះ ទោះស្ថិតសកម្មភាពនៃការប្រឆាំងនោះធ្វើឡើងក្នុងរូបភាពណាក៏ដោយ ។  ការណ៍នេះក៏ព្រោះតែអ្វីដែលមន្ត្រីរាជរដ្ឋាភិបាលអះអាងថាដើម្បីការពារសន្តិភាព ការពារជាតិសាសនាព្រះមហាក្សត្រ ពីសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនសុំចិនកុំរត់ចោលកម្ពុជា ខណៈកម្ពុជាបាត់បង់EBA

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា [...]

កម្ពុជាគ្រោងកោះហៅទូតម៉ាឡេស៊ីមកបំភ្លឺរឿងស្ត្រីអាមេរិកថាផ្ទុកមេ​រោគកូរ៉ូណា

សម្តេច នាយករដ្ឋមន្រ្តី បានព្រមាន ថា ប្រមុខការ[...]

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត