loader

ល្បែងសង្គ្រាមឈូងសមុទ្រពែក្សចាប់ផ្ដើមលេងបណ្ដើរៗហើយ

រលកនៃការឆ្ពោះទៅរកសង្គ្រាមលើតំបន់ឈូងសមុទ្រពែក្សដែលអាចកើតមានរវាងអាមេរិកនិងអ៊ីរ៉ង់ឬក៏អង់គ្លេសនិងអ៊ីរ៉ង់បានចាប់ផ្ដើមបន្ដិចម្ដងៗហើយ។ការសម្ដែងល្បែងសង្គ្រាមនេះចាប់ផ្ដើមលេងដំបូងដោយអ៊ីរ៉ង់តែម្ដងគឺអ៊ីរ៉ង់បាញ់ទំលាក់ យន្ដហោះDrone របស់អាមេរិកហើយក្រោយមកផ្ដើមឲ្យអាមេរិកគំរាមវាយសន្ធប់លើអ៊ីរ៉ង់តែម្ដងដោយប្រកាសថានឹងប្រើប្រាស់ទ័ពជើងអាកាសនឹងបាញ់គ្រាប់មីស៊ីលលើទឹកដីអ៊ីរ៉ង់។តែក្រោយមកបន្ដិចប្រធានាធិបតីអាមេរិកដូណាត្រាំបានបញ្ជាឲ្យផ្អាកផែនការនេះទៅវិញហើយផ្ដើមឲ្យអ៊ីរ៉ង់កាន់តែព្រហើន។មិនយូរប៉ុន្មានផងអង់គ្លេសឯណោះវិញក៏បានចាប់រឹបអូសកប៉ាល់ដឹកប្រេងដ៏ធំមួយរបស់អ៊ីរ៉ង់ក្រោមហេតុផលថាកប៉ាល់នេះបានដឹកប្រេងទៅឲ្យប្រទេសស៊ីរីដែលត្រូវបានសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្មមិនឲ្យមានអន្ដរជាតិណាធ្វើជំនួញជាមួយប្រទេសនេះដាច់ខាតគឺជំនួញប្រេង។

កញ្ញា ពៅ និកា អត្ថាធិប្បាយពីព័ត៌មាននេះ

ល្បែងនេះនាំឲ្យតាន់តឹងថែមទៀតលើឈូងសមុទ្រពែក្ស។ស្រាប់តែមិនយូរប៉ុន្មានផងអ៊ីរ៉់ង់គឺតាមរយៈឆ្មាំបដិវត្តន៍បានព្យាយាមរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសវិញ។បើមើលទៅនៅលើឈូងសមុទ្រពែក្សគឺដូចជាល្បែងសងសឹកគ្នាយ៉ាងពិតប្រាកដ។ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់បរាជ័យដែលមិនអាចរឹបអូសនាវារបស់អង់គ្លេសបាន។ប៉ុន្មានថ្ងៃប៉ុណ្ណោះអង់គ្លេសបានបន្ថែមនាវាចម្បាំងមួយគ្រឿងទៀតមកកាន់ឈូងសមុទ្រពែក្សដើម្បីគំរាមអ៊ីរ៉់ង់ហើយនាំឲ្យអាមេរិកសប្បាយចិត្តជាខ្លាំងដែលថាសម្ព័ន្ធមិត្តរបស់ខ្លួនជាប្រវត្តិសាស្ដ្របានឈានចូលលើសមរភូមិឈូងសមុទ្រពែក្សហើយនៅពេលនេះ។មិនយូរប៉ុន្មានទៀតផងអ៊ីរ៉ង់ព្រមានធ្ងន់ៗឲ្យអង់គ្លេសដោះលែងកប៉ាល់របស់ខ្លួនមកវិញភ្លាមបើពុំនោះទេនឹងមានការសងសឹក។

នៅលើឈូងសមុទ្រពែក្សជាពិសេសច្រកសមុទ្រអូម៉ុស ជាផ្លូវនាវាចរណ៍ដ៏សកម្មដើម្បីដឹកប្រេងចេញពីតំបន់មជ្ឈឹមបូព៌ាបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់។ដោយសារតែអង់គ្លេសមិនព្រមដោះលែងនាវារបស់ខ្លួនគឺក៏អ៊ីរ៉ង់បានចាប់ផ្ដើមសងសឹក គឺបន្ទាប់ពីរឹបអូសនាវាមួយគ្រឿងរបស់អារ៉ាប់អ៊ីមីរ៉េតកាលពីថ្ងៃទី17កក្កដា។ឥឡូវនេះគឺនៅព្រឹកថ្ងៃអាទិត្យទី២០កក្កដានេះឆ្មាំបដិវត្តន៍អ៊ឺរ៉ង់បានសម្រេចបំណងរបស់ខ្លួនដោយជោគជ័យគឺបានរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងដោតទង់ជាតិអង់គ្លេសដែលមានឈ្មោះថា Stena Bulk  ។

នេះជាល្បែងថ្មីមួយទៀតដែលកំពុងលេងនៅលើឈូងសមុទ្រពែក្ស។ភ្លាមបន្ទាប់ពី អ៊ី រ៉ង់ សងសឹងបានដោយជោគជ័យ អង់គ្លេស បានបើកប្រជុំគណៈរដ្ឋមន្ដ្រីរបស់ខ្លួនភ្លាមៗដោយធ្វើការព្រមានថាអ៊ីរ៉់ង់ថានឹងជួបផលលំបាកធ្ងន់ធ្ងរប្រសិនបើមិនដោះលែងកប៉ាល់របស់អង់គ្លេសទេនោះ។ជំលោះរវាងអ៊ីរ៉ង់និងអង់គ្លេសផ្ដើមឲ្យលោកដូណាត្រាំប្រធានាធិបតីអាមេរិកសប្បាយចិត្ត។លោកត្រាំបាននិយាយថាអង់គ្លេសនិងអាមេរិកទោះជាមិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នាថាត្រូវចាប់ដៃគ្នាវាយប្រហារអ៊ីរ៉់ង់ក៏ដោយតែប្រទេសយើងទាំងពីរគឺជាមិត្តប្រវត្តិសាស្ដ្រជាមួយគ្នារួចទៅហើយ។

គេហទំព័រBreitbart.comចុះផ្សាយថាលោកត្រាំប្រកាសគាំទ្រអង់គ្លេសដែលគំរាមកំហែងអ៊ីរ៉ង់នៅពេលនេះលោកត្រាំបានហៅល្បែងដែលអ៊ីរ៉ង់កំពុងលេងជាអង់គ្លេសនេះគឺអ៊ីរ៉ង់កំពុងតែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរហើយ។តែនរណាក៏ដឹងហើយថាលោកត្រាំកាលពីថ្ងៃទី 19កក្កដាលោកត្រាំបានប្រាប់អ្នកសារព័ត៌មានថាកងទ័ពអាមេរិកបានបាញ់ទំលាក់ Drone របស់អ៊ីរ៉ង់មួយគ្រឿងឆេះផ្ទុះធ្លាក់លើឈូងសមុទ្រពែក្ស។លោកត្រាំថាDrone  របស់អ៊ីរ៉ង់នេះគឺបានហោះហើរគៀកបំផុតនិងនាវាផ្ទុះយន្ដហោះរបស់អាមេរិកគឺនៅចំងាយ ដី៩រយ១៤មែត្រប៉ុណ្ណោះ។នេះជាល្បែងដែលអាមេរិកសងសឹកនិងអ៊ីរ៉ង់ដែលបានបាញ់ទំលាក់Drone របស់អាមេរិកកាលពីថ្ងៃទី២២មិថុនា។បន្ថែមលើនេះគឺកាន់តែធ្ងន់ធ្ងរទៀតនោះអាមេរិកបានបញ្ជូនបន្ថែមទៀតកងទ័ព៥០០នាក់ទៅដាក់ពង្រាយនៅមូលដ្ឋានកងទ័ពអាកាសអារ៉ាប់ប៊ីសាអូឌីតខណៈទ័ពអាមេរិកឈរជើងនៅប្រទេសជិតខាងអ៊ីរ៉ង់នេះគឺមាន១ពាន់នាក់រួចទៅហើយ។ហើយក្នុងនោះយន្ដហោះB-52 យន្ដហោះ F-22 F-35 ក៏បានដាក់ពង្រាយលើទឹកដីអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អូម៉ង់ និង ប្រទេសបារ៉ែន រួចហើយដែរ។ឥឡូវនេះនៅលើឈូងសមុទ្រពែក្សមានការគំរាមកំហែងបង្ហាញកំលាំងគ្នាខ្លាំងណាស់។ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រើប្រាស់នាវាពិឃាតម៉ារីនបំពាក់ដោយអាវុធ កាំភ្លើងយន្ដ បើកពាសពេញឆកសមុទ្រអូម៉ុសដែលជាដៃសមុទ្រជាប់និងឈូងសមុទ្រពែក្ស។ចំណែកឯអាមេរិកនិងអង់គ្លេសវិញ គឺនាវាផ្ទុកយន្ដហោះរបស់អាមេរិកធំពីរគ្រឿងគឺ USS BOXER និង uss abraham Lincoln ផ្ទុះដោយយន្ដហោះនិងឧទ្ធម្ភាចក្ររាប់សិបគ្រឿងអមដោយនាវាពីឃាតរាប់សិបគ្រឿងបានកំពុងបណ្ដែតខ្លួននៅលើឈូងសមុទ្រពែក្សហើយប្រុងប្រៀបវាយលុកលើកងទ័ពអ៊ីរ៉ង់តែប៉ុណ្ណោះ។

ចំណែកឯអង់គ្លេសវិញដាក់ពង្រាយនាវាចំបាំងធំចំនួនបីគ្រឿង HMS Montrose HMS KENT  និង HMS DUNCAN នៅលើឈូងសមុទ្រពែក្សនេះរួចហើយដែរ។ លោកត្រាំបាននិយាយថាអ៊ីរ៉ង់កាន់តែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរហើយនៅពេលនេះ។តែរដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់Javad Zarif  បានព្រមានថាអាមេរិកក្ដី អង់គ្លេសក្ដីមិនត្រូវលេងល្បែងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើប្រជាជនក្រុងហុងកុងស្វាគមន៍រថក្រោះរបស់ចិនដោយវិធីណា?

ចលនាឆ្ពោះទៅរកការបង្ក្រាបបាតុករនៅក្រុងហុងកុងពី[...]

ប៉េកាំងស្ថិតក្នុងស្ថានភាពវិលវល់ មិនដឹងថាត្រូវបង្រ្កាបឬសម្របសម្រួលនឹងបាតុករក្រុងហុងកុង

ពេលវេលា ចាប់ផ្ដើមចង្អុល បង្ហាញ ហើយថាតើ ក្រុងប[...]

ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចវាយបង្រ្កាបអ្នកបំបែកទឹកដីហើយបង្រួបបង្រួមនគរឡើងវិញ

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត