loader

វិភាគ​៖​ហេតុ​អ្វី​បានជា​វៀតណាម​នៅ​តែ​បន្ត​សាងសង់​សំណង់​ផ្សេងៗ​បំពាន​លើ​តំបន់​ស​នៃ​ចំណុច​ព្រំដែន​កម្ពុជា?​ (មានសំឡេង)

​ភ្នំពេញ​៖​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម​ជា​លើក​ច្រើន​លើក​មក​ហើយ​ ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​ជិតខាង​មួយ​នេះ​ គោរព​បូរណភាព​ទឹកដី​កម្ពុជា​។​ កំណ ត់​ទូត​របស់​កម្ពុជា​បាន​ទាមទារ​ឱ្យ​វៀតណាម​ បញ្ឈប់​ការ​សាងសង​សំណង់​នានា​ និង​ការ​ជី​ង​ស្រះ​ទឹកជា​ដើម​។​ vietnam-army

ចំពោះ​រឿង​នេះ​ គេ​ឃើញ​រដ្ឋាភិបាល​វៀតណាម​ បាន​ឆ្លើយ​តប​តិច​តូច​បំផុត​ តែ​មិន​បាន​បញ្ឈប់​សកម្មភា ព​ឡើយ​។​ ជា​ថ្មី​ម្ដងទៀត​នេះ​ ប្រមុខ​រដ្ឋាភិបាល​ ខ្មែរ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ គោរព​កិច្ចព្រម ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ ដោយ​កុំ​បន្ត​សាងសង់​សំណង់​ផ្សេងៗ​នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​ចំណុច​ចម្រូងចម្រាស​។​ការ​ទទូច​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​ សម​ភាគី​វៀតណាម​នៅ​ខេត្ត​ សៀមរាប​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ វិច្ឆិកា​។​

​ហេតុ​អ្វី​វៀតណាម​នៅ​តែ​បន្ត​សាងសង់​សំណង់​ផ្សេងៗ​បំពាន​លើ​តំបន់​ស​នៃ​ចំណុច​ព្រំដែន​កម្ពុជា​? លោក ធូ វិរៈ រាយការណ៍៖

vietnanm

 

​យ៉ាង​ហោច​ណាស់​កំណត់​ទូត​តវ៉ា​ជាង​១០​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ កម្ពុជា​ ធ្វើ​ឡើង​ដោយ​ក្រសួងការបរទេស​ខ្មែរ​។​ តែ​បែប​នេះ​ក្ដី​គេ​មិន​ទាន់​ឃើញ​ក្រសួងការបរទេស​ខ្មែរ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​មក​ធ្វើការ​ស្ដីបន្ទោស​ធ្ងន់ៗ​ម្ដងណា​ទេ​។​ កំណត់​ទូត​ជា​ថ្មី​មួយទៀត​ដែល​គេ​ថា​ មាន​ទម្ងន់​សម​ល្មម​ដែរ​ គឺ​កំណត់​ទូត​ចុះ​នៅ​ថ្ងៃ​ទី​ ១២​ មិថុនា​ ឆ្នាំ​២០១៦​ ដោយ​បង្ហាញ​ថា​ ស្រះ​ទឹក​ចំនួន​ ៥​ កន្លែង​ ភាគី​វៀតណាម​ជីក​ចូល​ក្នុង​ដី​ខ្មែរ​ពី​ចន្លោះ​ជាង​ ៣០០​ ម៉ែត្រ​ ទៅ​ជាង​ ៥០០​ម៉ែត្រ​ នៅ​ក្នុងស្រុក​ អូ​យ៉ា​ដាវ​ ខេត្តរតនគិរី​។​  កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ គឺ​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ គោរព​ខ្សែបន្ទាត់​ព្រំដែន​ ដែល​កម្ពុជា​ដែល​ភាគី​ទាំង​២​ បាន​ទទួលស្គាល់​រួម​គ្នា​នៅ​ក្នុង​ឆ្នាំ​ ១៩៩៥​។​ កំណត់​ទូត​ដែល​កម្ពុជា​តវ៉ា​ទៅ​វៀតណាម​ជាង​១០​ដង​មកនេះ​ មិន​ទទួល​បាន​ ការ​ដោះស្រាយ​ ដោយ​ភាគី​វៀតណាម​ជា​ដុំ​កំភួន​អ្វី​ឡើយ​។

​តែបើ​គេ​និយាយ​ពី​កត្តា​ប្រវត្តិសាស្ត្រ​វិញ​គឺ​ វៀតណាម​ ជា​ប្រទេស​មានគុណ​លើ​កម្ពុជា​ ជា​ពិសេស​លើ​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃនេះ​ ព្រោះ​កងទ័ព​វៀតណាម​ បាន​ជួយ​ផ្ដួលរំលំ​របប​ កម្ពុជា​ប្រជាធិបតេយ្យ​  ហើយ​ រំដោះប្រទេស​ចេញពី​របប​ដ៏​ព្រៃផ្សៃ​នេះ​។​ ក្រោយ​ពី​ជួយ​រំដោះ​កម្ពុជា​ពី​របប​អាវ​ខ្មៅ​នេះ​ វៀត ណាម​ក៏​ជួយ​បង្កើត​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ​ និង​ជួយ​ផ្គត់ផ្គង់​ទាំង​កិច្ចការរដ្ឋបាល​ សន្ដិសុខ​ រហូត​ក្លាយជា​រដ្ឋាភិបាល​មួយ​រឹង​មាំ​ ។​

​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ក្រុង​ហាណូយ​ បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ជាមួយ​ កម្ពុជា​  គឺ​មាន​ទាំង​កិច្ចព្រមព្រៀង​ព្រំ​ដែនទឹក​ ព្រំដែន​គោក​ និង​កិច្ចព្រមព្រៀង​មិត្តភាព​ម៉ឺន​ឆ្នាំ​ទៀត​ផង​។​ ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​អោយ​ វៀតណាម​ មិន​គោរព​អធិបតេយ្យភាព​កម្ពុជា​ មាន​ដូច​ជា​ វៀតណាម​ នៅ​តែ​ចិញ្ចឹមចិត្ត​ថា​ ខ្លួន​គេ​ជា​ អ្នក​មានគុណ​លើ​កម្ពុជា​ ហើយ​ម្យ៉ាងទៀត​កិច្ចព្រមព្រៀង​មួយ​ចំនួន​ក៏​ធ្វើ​អោយ​កម្ពុជា​ពិបាក​ដោះស្រាយ​នៅ​ពេល​ដែល​មាន​វិបត្តិ​ អ្វីមួយ​ជាមួយ​វៀតណាម​ ។​ ទំនង​កត្តា​ទាំងនេះ​ហើយ​ បានជា​ វៀតណាម​ នៅ​តែ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ មក​លើ​ល​កម្ពុជា​ ទោះបីជា​តំណាក់កាល​នេះ​ក៏​ដោយ​។

លោក​ សាស្ត្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ យល់​ថា​ បញ្ហា​វៀតណាម​សាងសង់​សំណង់​ផ្សេងៗ​បំពាន​នៅ​លើ​តំបន់​ស​លើ​ព្រំដែន​កម្ពុជា​ គឺ​ប្រៀប​បាន​ថា​វៀតណាម​ មិន​គោរព​កិច្ចព្រមព្រៀង​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​។​ លោក​ថា​ វៀតណាម​រំលោភ​បំពាន​កម្ពុជា​ដូចនេះ​ប្រហែល​មក​ពី​កត្តា​ប្រវត្តិសាស្ត្រ​ផង​ដែរ​គឺ​ វៀតណាម​ តែងតែមាន​បំណង់​ចង់​ឲ្យ​ខ្មែរ​ដឹងគុណ​វៀតណាម​ជួយ​ រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប៉ុ​ល​ពត​ខណៈ​វៀតណាម​ នៅ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​តំបន់​ផ​ឥណ្ឌូចិន​។​ លោក​សាស្ត្រាចារ្យ​ បន្ត​ថា​ ករណី​មួយទៀត​នោះ​ គឺ​ដោយសារ​ ប្រទេស​កម្ពុជា​ខ្វះ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​  លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​កត្តា​កម្ពុជា​យើង​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ពុំ​បាន​រៀបចំ​ តាំំ​ង​ទី​នៅ​កន្លែង​ឲ្យ​បាន​រឹង​មាំ​ ..​ភាគី​វៀតណាម​ដែល​មាន​ប្រៀប​ជាង​ សក្តានុពល​ជាងគេ​តែងតែ​ឆ្លៀត​ ការ​មាន​ប្រៀប​មក​លើ​ប្រទេស​កម្ពុជា​ ហើយ​ទន្ទ្រាន​ដោយ​រំលោភ​ ទៅ​លើ​កិច្ច​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​»​។​

​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស់​នេះ​គឺ​កម្ពុជា​ កំពុង​បញ្ចុះ​ប​ញ្ជូ​ល​វៀតណាម​ ឱ្យ​ទទួលយក​អ្នកជំនាញ​មួយ​ក្រុម​ពី​ប្រទេស​បារាំង​ដែល​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ធ្លាប់​មក​គ្រប់គ្រង​កម្ពុជា​ និង​វៀតណាម​កាលពី​ជាង​កន្លះ​សតវត្ស​មកនេះ​ មក​ជួយ​ដោះស្រាយ​នឹង​កំណត់ព្រំដែន​សី​ម៉ា​នៅ​តំបន់​ព្រំដែន​ណា​មិន​ទាន់​ចុះ សម្រុង​គ្នា​។​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​ម្នាក់​ទៀត​ហាក់​មិន​ទទួលស្គាល់​ថា​ កម្ពុជា​ អាច​ធ្វើ​អ្វីមួយ​មាន​ប្រៀប​លើ​វៀតណាម​បាន​ទេ​នៅ​ពេល​នេះ​ ។​  

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​លោក​ គឹ​ម​ សុខ​ អ្នក​សង្កេតការណ៍​អំពី​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ ដាក់​ការ​សង្ស័យ​ថា​ ការ​បំពាន​របស់​វៀតណាម​ម្តង​ជា​ពី​ដង​ក្នុង​ការ​ សាងសង​ប៉ុស្តិ៍​ និង​លួច​ជីក​ស្រះ​មួយ​ចំនួន​នៅ​លើ​តំបន់ហាមឃាត់​ ប្រហែលជា​កម្ពុជា​មាន​កិច្ចព្រមព្រៀងសម្ងាត់​អ្វីមួយ​ដែល​មតិ​សាធារណៈ​មិន​បានដឹង​។​ ​លោក​ គឹ​ម​ សុខ​៖«​បញ្ហា​នេះ​ប្រហែលជា​មាន​កិច្ចសន្យា​សម្ងាត់​ ដែល​យើង​មិនដឹង​ មិនដឹង​រឿង​អ្វី​គេ​ ធ្វើ​ជាមួយ​វៀតណា ម ​ ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​តវ៉ា​ មិន​ហ៊ាន​ចេញ​ប្រតិកម្ម​អ្វី​សោះ​ បើ​ប្រឆាំង​និង​វៀតណាម​ មិន​ប្រឆាំង​តាម​លក្ខ​ខ័​ណ្ឌ​ ណាមួយ​ទេ​គឺ​ ថា​សូ​ម្បី​ផ្លូវច្បាប់​ក៏​អត់​ហ៊ាន​ ធ្វើ​ប្រតិកម្ម​អ្វី​ឲ្យ​សម​ស្រប​ទៅ​និង​ប្រយោជន៍​របស់​ប្រជា ជាតិ​ខ្មែរ​ដែរ​»​។​

យ៉ាងនេះ​ក្ដី​រដ្ឋាភិបាល​ កម្ពុជា​ តែងតែ​ អះអាង​ថា​ ចំណងទាក់ទង​មិត្តភាព​ ទោះជា​ ម៉ឹ​ន​ឆ្នាំ​ ក្ដី​ តែ​ ត្រូវ​តែ​មាន​ភាព​ស្មើគ្នា​ គឺ​ត្រូវ​គោរព​ដែន​អធិបតេយ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​គ្មាន​ភាគី​ណា​ មាន​អំណាច​លើ​ភា គី​ណាមួយ​ទេ​ ទោះ​នៅ​កាលៈទេសៈ​អ្វី​ក៏​ដោយ​ ។​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​២​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​យ៉ាង​ល្អ​ ហើយ​ត្រូវ​គោរ ព​គ្នា​ដោយ​ស្មើភាព​ ។​ តែ​ខណៈ​នេះ​លោក​បាន​បដិសេធ​នូវ​ការ​រិះគន់​របស់​អ្នកវិភាគ​ដែល​ថា​ រដ្ឋាភិបាល​ក ម្ពុជា​មាន​កិច្ចព្រមព្រៀងសម្ងាត់​ ជាមួយ​វៀតណាម​។​ លោក​អះអាង​ថា​ គ្មាន​ទេ​ហើយ​កម្ពុជា​ក៏​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ វៀតណាម​ដែរ​។​ លោក​បន្ត​ថា​ បញ្ហា​ព្រំដែន​នេះ​ រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​។​ លោក​ថា​ សម្តេច​ ហ៊ុន​ សែន​ នឹង​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​វៀតណាម​នៅ​ពេល​ឆាប់ៗ​ នៅ​ប្រទេស​វៀតណាម​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ត​៖«​សម្តេច​នឹង​អញ្ជើញ​ទៅ​ក្នុង​ខែ​ក្រោយ​ ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ដើម្បី​ជជែក​គ្នា​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ ហើយ​យើង​យល់​ហើយ​ថា​ បញ្ហា​ព្រំដែន​បើសិនជា​យើង​រណប​គេ​គ្មាន​ការ​តស៊ូ​ នៅ​ក្នុង​ការ​ដោះ​បង្គោល​ព្រំដែន​ ។​ដប់​ ម្ភៃ​ឆ្នាំ​ ដោយសារ​យើង​តស៊ូ​បានជា​យឺតយ៉ាវ​ តែ​ការ​តស៊ូ​របស់​យើង​វា​មាន​របៀប​ តស៊ូ​ដោយ​សន្តិវិធី​ ផ្អែក​ទៅ​លើ​ប្រទេស​ភូមិ​ផង​របង​តែ​មួយ​ យើង​មិន​អាច​ដោះស្រាយ​ដោយ​ប្រើ​អាវុធ​ ដោយ​ប្រើ​ហិង្សា​ ប្តឹង​ទៅ​អង្គការសហប្រជាជាតិ​ វា​ឥតប្រយោជន៍​តាម​នយោបាយ​បក្ស​ប្រឆាំង​»​។​

​ព្រំដែន​គោក​រវាង​កម្ពុជា​ និង​វៀតណាម​ មាន​ប្រវែង​ប្រមាណ​ ១២៧០​ គីឡូម៉ែត្រ​ដោយ​ត្រូវ​ដាំ​បង្គោល​ព្រំដែន​ ជិត​៤០០​។​ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​ កម្ពុជា​  ប្រទេស​ទាំង​២​បាន​ បោះ បង្គោល​បាន​ ជាង​៣០០​ ហើយ​ ។​ តែ​យ៉ាងនេះ​ក្ដី​អ្នក​សង្កេតការណ៍​ខ្លះ​ រួម​ទាំង​បក្ស​ប្រឆាំង​ផង​ដែរ​ មិន​បានអោយ​តម្លៃ​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​នេះ​ទេ​ ដែល​ពួក​គេ​គិត​ថា​ ជំ​លោះ​ព្រំដែន​អាច​នៅ​បន្ត​កើត​មាន​បើ​ដីស្រែ​របស់​អ្នកស្រុក​ នៅ​ជាប់​ព្រំដែន​នៅ​ តែ​ មានការ​រំលោភ​បំពាន​ហើយ​ ប្រទេស​ជិតខាង​មួយ​នេះ​នៅ​បន្ត​ទាមទារ​គុណ​បំណាច់​ពី​កម្ពុជា​ទៀត​នោះ​ ៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត