loader

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥នាក់ ពេលនេះតួលេខជនជាតិចិន ដែលបានស្លាប់កើនដល់៤១នាក់ក្នុងនោះក៏មានវេជ្ជបណ្ឌិតចិនមួយនាក់ផងដែរ។បើតាមសារព័ត៌មាន the Korea Times គិតត្រឹមថ្ងៃទី២៥មករានេះជំងឺសួតដ៏កាច សាហាវនេះបានឆ្លងពាសពេញ29ក្នុងចំណោម៣៤ខេត្តក្រុងរបស់ចិន ហើយកំពុងវាយលុក១១ប្រទេសក្នុងនោះអាស៊ីរួម មានជប៉ុន តៃវ៉ាន់ សិង្ហបុរី វៀតណាម ថៃ កូរ៉េខាងត្បូង និង ណេប៉ាល់។

ខណៈចំនួនតួលេខបន្ដកើនឡើងឥតឈប់ឈរហើយនឹងមិនទាន់មានការវិនិច្ឆ័យហេតុច្បាស់នៃប្រភពជំងឺនេះ ប្រទេសទាំងឡាយបានចេញវិធានការប្រកាសទប់ស្កាត់ ខ្លាំងក្លា។ការទប់ស្កាត់នេះជាបឋមគឺការត្រួតពិនិត្យអ្នកដំណើរទាំងឡាយដែលមកពីប្រទេសចិន និង ត្រូវទៅប្រទេសចិន ជាពិសេសនៅក្រុងអ៊ូហាន និង ហ៊ូប៉ី។ក្រុងទាំងឡាយនៃប្រទេសចិនបានតម្រូវឱ្យបិទ ពិធីបុណ្យប្រពៃណីចិនដែលមានការ ប្រារព្ធកម្មវិធីជាតិធំៗនិងការជួបជុំខ្នាតធំជាសាធារណៈត្រូវបានរំសាយ។មន្ទីរពេទ្យទាំងអស់នាក្រុងអ៊ូហានបានជោគជាំដោយអ្នកជំងឺសួតនេះចំពេលដែលគ្រឿងបរិក្ខារពេទ្យនៅមានកង្វះខាតដែលចាំបាច់អំពាវនាវរកថ្នាំពេទ្យ សម្ភារៈកម្ចាត់មេរោគ ម៉ាស ជាដើម។

ចិន

មកទល់នឹងថ្ងៃសៅរ៍នេះ មានមនុស្សប្រមាណជិត៩០០នាក់បានឆ្លងជំងឺសួតវីរុស កូរណាដែលស្ថានភាពធ្ងន់ធ្ងរពិបាកនឹងស្ដារមានដល់ទៅ២៣៧ករណី។ជំងឺនេះកើតដំបូងបង្អស់លើស្រ្ដីវ័យជាង៥០ឆ្នាំរស់នៅក្រុងអ៊ូហាន។

បារាំង

បីករណីកំពងុកើតឡើងនៅបារាំងដែលនេះគឺជាប្រទេសដំបូងគេបង្អស់នៅអឺរ៉ុបឆ្លងជំងឺនេះ។អ្នកទាំងបីដែលឆ្លងជំងឺនេះសុទ្ធតែត្រូវបានគេដឹងថាទើបមកពីធ្វើដំណើរពីប្រទេសចិន។ខណៈនេះមន្ទីរពេទ្យបានទុកដាក់អ្នកជំងឺនៅព្យាបាលដាច់ដោយឡែកបីនាក់ក្នុងក្រុBordeaux។

ជប៉ុន

អាជ្ញាធរសុខភាពជប៉ុនបានបញ្ជាក់តួលេខពីរនាក់ដែលកើតជំងឺនេះ។ពួកគេទាំងពីរនាក់គឺយ៉ាងពិតប្រាកដឆ្លងមកពីការធ្វើដំណើរទៅកាន់ក្រុងអ៊ូហាន ដែលទើបមកកាន់ទឹកដីជប៉ុនវិញបានតែបួនថ្ងៃប៉ុណ្ណោះក៏មានរោគសញ្ញាគួរឱ្យសង្ស័យបំផុតកើតឡើង។

ណេប៉ាល់

អាជ្ញាធរសុខភាពសាធារណៈណេប៉ាល់បានរកឃើញករណីដំបូងកើតឡើងលើបុរសវ័យ៣២ឆ្នាំម្នាក់ដែលទើបនឹងធ្វើដំណើរពីក្រុងអ៊ូហានប្រទេសចិនក្រោយចិនប្រកាសអាសន្នជំងឺនេះ។ករណីលើបុរសបាននាំឱ្យដឹងថាអាស៊ីខាងត្បូងកំពុងកើតឡើងជំងឺនេះហើ យ។ណេប៉ាល់បានដាក់ការយាមកាមតឹងរ៉ឹងបំផុតនៅតាមព្រំដែននិងព្រលានយន្ដហោះពិនិត្យសុខភាពអ្នកដំណើរ។

សិង្ហបុរី

សិង្ហបុរីបានបញ្ជាក់ថាយ៉ាងហោចណាស់លើទឹកដីដ៏តូចរបស់គេកើតមានបីករណីនៃជំងឺសួតមរណៈនេះដ៏គួរឱ្យព្រួយបារម្ភ​។វាបានកើតលើបុរសវ័យ៦៦ឆ្នាំម្នាក់ហើយឆ្លងទៅកាន់កូនប្រុសរបស់គេ និង លើស្រ្ដីវ័យ៥២ឆ្នាំម្ដងដែលទើបមកពីប្រទេសចិន។

កូរ៉េខាងត្បូង

ចំណែកកូរ៉េខាងត្បូងមានការសង្ស័យភ្លាមក្នុងនាមជាប្រទេសក្នុងតំបន់កៀកនឹងចិន។អ្នកជំងឺមួយរូបបានមានអាការៈរោគដូចការវិនិច្ឆ័យជំងឺក្រោយពីពួកគេបញ្ចូនចេញពីក្រុងអ៊ូហានដែលជាទីកន្លែងការងារ និងមួយរូបទៀតជាស្រ្ដីវ័យ៣៥ឆ្នាំដែលបានធ្វើដំណើរមកពីក្រុងអ៊ូហាន។

តៃវ៉ាន់

ករណីដំបូងលើដែនកោះប្រទេសចិនតៃវ៉ាន់​បានកើតលើស្រ្ដីវ័យ៥០ឆ្នាំក្រោយពីពិនិត្យថានាងមានរោគសញ្ញាក្អក កណ្ដាស់ឈឺក ខុសធម្មតា។

ថៃឡង់

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលថាថៃផ្ទុះជំងឺនេះបួនករណីដែលបីជាប្រជាជនចិនលើទឹកដីថៃ និង មួយរូបជាស្រ្ដីជនជាតិថៃ។

សហរដ្ឋអាមេរិក

បុរសវ័យ៣០ឆ្នាំនិងស្រ្ដីវ័យ៦០ឆ្នាំបានកើតឡើងជំងឺនេះនៅក្រុងឈីកាហ្គូជាមួយគ្នា។ប៉ុន្ដែសហរដ្ឋអាមេរិកបានធ្វើការរាយកាណ៍ថាពួកគេមានសភាពធូរស្បើយច្រើន។គេរំពឹងថាសហរដ្ឋអាមេរិកក្នុងបច្ចេកវិទ្យាសុខភិបាលខ្ពស់នឹងចូលរួមទប់ស្កាត់ជំងឺនេះជូនពិភពលោកបានជោគជ័យ។

វៀតណាម

ពីរករណីបណ្ដាលមកពីវីរុសកូរុណាកើតឡើងពីឪពុកទៅកូននាទីក្រុងហូជីមិញ។

អូស្រ្ដាលី

អ្នកជំងឺមកពីក្រុងអ៊ូហានម្នាក់ធ្វើដំណើរមកកាន់ប្រទេសអូស្រ្ដាលីហើយត្រូវបានក្រសួងពិនិត្យយ៉ាងយកចិត្តទុកដាក់រួមនឹងជនជាតិអូស្រ្ដាលី៥នាក់ទៀត។ស្ថានភាពពេលនេះមិនទាន់អាចបញ្ជាក់បានយ៉ាងណានោះទេ ។

ទាក់ទងនឹងបញ្ហានេះកម្ពុជាបានត្រៀមរៀបកម្លាំងជាង ២០០០ នាក់នៅតាមព្រំដែននិងអាកាសយានដ្ឋានដើម្បី ពិនិត្យនិងតាមដាននិងទប់ស្កាត់ការឆ្លងចូលមេរោគនេះមកកម្ពុជា។

ក្រសួងសុខាភិបាលបានច្រានចោលនូវព័ត៌មានមិនពិតលើករណីជំងឺរលាកសួតដោយវីរុសនូវែលកូរូណានិងចេញវិធានការណ៍ប្រុងប្រយ័ត្នផ្ទាល់ខ្លួន៦ចំណុចដែលរួមមាន៖

ជៀសវាងទៅកន្លែងចិញ្ចឹមសត្វ ប៉ះពាលល់សត្វ

ជៀវាតប៉ះពាល់សាច់សត្វនិងផលិតផលគ្រឿងសមុទ្រនិងសត្វព្រៃឬសត្វរស់

លាងសម្អាតដៃឱ្យបានញឹកញាប់នឹងសាប៊ូក្រោយពីប៉ះពាល់សត្វ

ជៀសវាងប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺផ្លូវដង្ហើមស្រួចស្រាល

អ្នកមានជំងឺផ្លូវដង្ហើមស្រួចស្រាលត្រូវខ្ទប់មាត់ច្រមុះពេលក្អកកណ្ដាស់

បុគ្គលិកសុខាភិបាលត្រូវការពារខ្លួននិងផ្ដល់ការថែទាំអ្នកជំងឺឱ្យបានខ្ជាប់ខ្ជួន។

ការផ្ទុះឡើងនូវវីរុស នេះបានធ្វើឱ្យមានការចងចាំឡើងវិញនូវវីរុស Sars ដែលជាវីរុសកាចសាហាវសម្លាប់មនុស្សចំនួន ៧៧៤ នាក់នៅដើមទសវត្សឆ្នាំ ២០០០ នៅទូទាំងប្រទេសរាប់សិបប្រទេសភាគច្រើននៅអាស៊ី។អ្នកវិទ្យាសាស្រ្តបានចាត់ទុកជម្ងឺនេះ គឺជាជម្ងឺមរណៈ ដោយសំអាងថាវាមានកំណើត ចេញពីអំបូរជម្ងឺសា(SARS) និង មើ (MERS)ដោយព្រមានថាវីរុសកូរូណានេះ គឺវាកាចសាហាវជាងSarsដល់ទៅ១០ដង។ ប៉ុន្តែយ៉ាងណាក្តីអ្នកវិទ្យាសាស្រ្តថា ជំងឺនេះ គឺនៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយនោះទេ ដោយត្រឹមថារបៀបនៃការឆ្លងគឺអាចមានប្រភពពីសត្វពិសដូចជាពស់ និង ប្រជ្រៀវ​មកកាន់មនុស្សនិងពីមនុស្សមកមនុស្ស៕

ប្រែសម្រួល៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនសុំចិនកុំរត់ចោលកម្ពុជា ខណៈកម្ពុជាបាត់បង់EBA

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា [...]

កម្ពុជាគ្រោងកោះហៅទូតម៉ាឡេស៊ីមកបំភ្លឺរឿងស្ត្រីអាមេរិកថាផ្ទុកមេ​រោគកូរ៉ូណា

សម្តេច នាយករដ្ឋមន្រ្តី បានព្រមាន ថា ប្រមុខការ[...]

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត