loader

វីរុសCorona៖ក្រុងហុងកុង ប្រទេសម៉ុងហ្កោលីបិទព្រំដែននឹងចិន ខណៈហ្វីលីពីន វៀតណាម ម៉ាឡេស៊ីបិទទិដ្ឋាការអ្នកដំណើរពីអ៊ូហាន

ក្នុងស្ថានភាពដែលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបង្កឡើងពីវីរុសកំណាចCoronaកំពុងចល័តខ្លួនឆ្លងទ្វីប រដ្ឋបាលស្វយ័តនៃដែនដីហុងកុងចំណុះចិន បានប្រកាស ពីការបិទច្រក ព្រំដែនជាមួយចិនបណ្ដោះអាសន្ន ខណៈប្រទេសជាច្រើននៅអាស៊ីបិទ ទិដ្ឋាការអ្នកដំណើរចិន ស្របពេលអាមេរិក ជប៉ុន បារាំងជម្លៀសពលរដ្ឋ ខ្លួនចេញពីក្រុងអ៊ូហាន។

បើតាមសារព័ត៌មានCNAហុងកុងនឹងបិទច្រកព្រំដែននឹងចិនជាបណ្ដោះអាសន្ នគឺលោកស្រីខារីឡាំថានេះ ជាវិធានការមួយទប់ស្កាត់ ការឆ្លងវិរុស កូរូណាដែលកំពុងមានភាពធ្ងន់ធ្ងរនៅខេត្ត Hubei ក្រុងអ៊ូហាន។ការប្រកាសរបស់លោកស្រីបានធ្វើឡើង បន្ទាប់ពីសភា របស់ដែនដីនេះ បានអនុម័តអោយមានការបិទ ការ​ទទួលយកអ្នកទេសចរចិននិងមកពីចិន និងការរឹតបន្តឹង តាមព្រំដែន ជាប់ជាមួយចិន។

ជាមួយគ្នានេះបើតាមសារព័ត៌មានFox newsឯណោះវិញ រដ្ឋាភិបាលម៉ុងហ្កូលីបាន បិទ ព្រំដែនច្រកធំនឹងចិននិងសាលាមួយចំនួនតាំងពីថ្ងៃចន្ទពី ស្របពេលដែលម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីនគឺមិនឱ្យអ្នកដំណើរចិនចូល ប្រទេសជាបណ្ដោះអាសន្ន ដោយចេញបម្រាមបិទទិដ្ឋការអ្នកធ្វើដំណើរពីអ៊ូហាន។

ការផ្ទុះឡើងនូវជំងឺនេះធ្វើឱ្យគេនឹងឃើញដល់ក្រុងហុងកុងដែលរងជំងឺសា នៅឆ្នាំ២០០៣ ២០០៤ ដោយឆ្លងទៅមនុស្ស ជាង១៧៥០នាក់ ស្លាប់ចិនហុងកុងជាង២៨០។ពេលនោះចិនក៏មានវិធានការដូចហុងកុងពេលនេះដែរគឺបិទព្រំដេននិងហាមឃាត់អ្នកដំណើរចូលប៉េកាំង។តែពេលនេះម្ដងសម្រាប់ដែនដីហុងកុង ដែលមានពលរដ្ឋជាង7លាន3សែននាក់ ត្រូវបាន​រាយ​ការណ៍មកថា បានឆ្លងវីរុស កូរ៉ូណា ចំនួន ៨នាក់ទៅហើយ។ហុងកុងពេលនេះនៅតែបន្តធ្វើបាតុកម្មរាប់ខែចូលឆ្នាំដដែលតែខណៈជំងឺនេះផ្ទុះឡើងបាតុកម្មបានថមថយច្រើន។ ចំណែក លោកស្រីខារីឡាំ ដែលជាអភិបាល ក្រុង និងជាមន្ត្រីរបស់ចិន ក៏រងការបណ្ដេញពីអំណាចដែរ។

ដោយឡែកប្រទេសហ្វីលីពីន​ម៉ាឡេស៊ី និងវៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ ជាមួយនឹងកម្ពុជា បាន សម្រេចបិទទិដ្ឋាការ ពលរដ្ឋចិន មិនអោយ ចូលប្រទេសហ្វីលីពីន គឺចាប់ពីថ្ងៃនេះតទៅ រហូតមានការប្រកាសឡើងវិញ។ នេះបើយោងតាម ក្រសួង​អន្តោ​​ប្រវេស្ត ប្រទេសទាំងបី ដែលបានចេញសេចក្ដីជូនដំណឹង ជាសាធារណៈ ដូចនេះ។ 

ទល់នឹងពេលនេះមានតែប្រទេសហ្វីលីពីន ព្រុយណេ ឥណ្ឌូនេស៊ីនិងឡាវទេដែលមិន មានរោគសញ្ញាវិជ្ជមានណានៃជំងឺកូរូណាលើប្រជាជន។ខណៈវៀតណាមកំពុងតាមដានលើមនុស្ស១១នាក់ស្របពេលដែលមនុស្ស២នាក់កើតជំងឺនេះត្រូវបានដាក់នៅដោយឡែកនៅមន្ទីរពេទ្យមួយក្នុងក្រុងហូជីមិញ។

 ខណៈនេះ  វិរុស កូរូណា មកពីប្រទេសចិន បានកំពុងឆ្លងចូលប្រទេស នៅទូទាំងពិភពលោកចំនួន ១៥ប្រទេស ឆ្លងជិត៥ពាន់ករណីស្លាប់តែ ជនជាតិចិន១០៧នាក់។ប្រភពសុខាភិបាលចិនត្រូវបានគេដឹងថាប្រើប្រាស់ប្រភេទថ្នាំប្រឆាំងមេរោគអេដស៍គឺABBVIE Inc’s Hiv ក្នុងការព្យាបាលបន្ទាន់ទប់ស្កាត់វីរុសកូរូណា។គណៈកម្មការនេះបានបញ្ជាក់ទៀតថា ការប្រើនេះបូកនឹងថ្នាំពីរប្រភេទទៀតគឹ ថ្នាំLopinavir និង ritonavirហើយព្យាបាលជាសះស្បើយមនុស្សមួយនាក់។

ករណីនេះដែរកម្ពុជាមានអ្នកផ្ទុកវិជ្ជមាននូវវីរុសកូរូណាគឺកើតលើទេសចរចិនអាយុ៦០ឆ្នាំម្នាក់ដែលមកកម្ពុជាថ្ងៃ២៣មករាហើយមានអាការៈផ្ដាសាយ ហៀសំបោរក្នុងរយៈពេលពីរថ្ងៃ ក្រោយសំណាក់នៅសណ្ឋាគារពីរនៅកម្ពុជា។ហេតុការណ៍នេះបណ្ដាលឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហើយពួកគេក៏សំណូមពរឱ្យបិទជើងហោះហើរពីក្រុងអ៊ូហានមកកម្ពុជាឬពីក្រុងមួយចំនួនទៀតនៃចិនតែអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់សារព័ត៌មានក្នុងស្រុកថាកម្ពុជាមិនបិទជើងហោះហើរ នោះទេព្រោះគ្មានជើងហោះហើរពីទីក្រុងនេះមកកម្ពុជាទៀតទេ គិតចាប់ពីថ្ងៃទី២៣ ខែមករា មក ក៏ប៉ុន្ដែសម្រាប់ជើងហោះហើរ​ពីកម្ពុជា ទៅអ៊ូហាន នៅបន្តមានសម្រាប់ទេសចរណ៍ចិនដែលមកលេងកម្ពុជា ហើយត្រឡប់ទៅប្រទេសពួកគេវិញ។

កម្ពុជាកំពុងស្វែងរកអ្នកដំណើរមកពីចិនតាមតួលេខអាកាសចរណ៍ស៊ីវិលចិននិងកម្ពុជាគឺជាង៣០០០នាក់ដែលចូលមកកម្ពុជាអំឡុងពីរសប្ដាហ៍មកនេះដែលក្នុងនោះអ្នកដំណើរពីក្រុងអ៊ូហានមកកម្ពុជាតាមច្រកព្រលានយន្ដហោះព្រះសីហនុនិងសៀមរាបគឺមាន៣០៦នាក់។ចំណែកសិង្ហបុរីតាមរយៈទំព័ររបស់នាយករដ្ឋមន្រ្ដីប្រទេសនេះលោកលីសៀវឡុង ថាសិង្ហបុរីហាមមិនឱ្យអ្នកដំណើរផ្ទាល់ឬប្ដូរជើងហោះហើរមកពីហឺប៊ីចូលសិង្ហបបូរីនោះទេ។

មេដឹកនាំប្រទេសនេះបន្ដអំពាវនាវកុំឱ្យបងប្អូនប្រជាពលរដ្ឋស្ដាប់និងចាកចេញព័ទ៌មានមិនពិត ដោយលោកថាចែករំលែកព័ត៌មានដោយទំនួលខុសត្រូវគឺការពារអាយុជីវិត របស់មនុស្សផងដែរ។

គួរបញ្ជាក់ថាប្រទេសនៅក្នុងអាស៊ីពេលនេះបានធ្វើការការពារជាខ្លាំងនឹងជំងឺដ៏កាចសាហានេះ មានជំរើសបិទព្រដែន បិទទិដ្ឋាការ បិទជើងហោះហើរ ព្យាបាលឱ្យជា សះស្បើយជាដើម។

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ីMahathirMohamadលាលែងពីតំណែងតែព្រះមហាក្សត្រឱ្យកាន់បណ្ដោះអាសន្ន

ដូចការគ្រោងទុកមែន នាយករដ្ឋមន្រ្ដីវ័យចំណាស់បំផ[...]

អ្នកកាសែតរបស់អាមេរិក៣រូបត្រូវអាជ្ញាធរចិនបណ្ដេញចេញពីប្រទេស

អ្នកកាសែតបីរូបរបស់កាសែតThe wall street Journa[...]

ទីក្រុងហាណូយចាប់ផ្ដើមពិនិត្យសុខភាពអ្នកធ្វើដំណើរចូលក្រុង

ទីក្រុងហាណូយចាប់ផ្ដើមពិនិត្យសុខភាពអ្នកធ្វើដំណើរចូលក្រុង

ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅរដ្ឋធានីហាណូយនៃប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត