loader

វេណេហ្សូអេឡា៖មេបក្សប្រឆាំងប្រកាសបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ

ប្រធានគណបក្សប្រឆាំង ដែលកំពុងជ្រកកោន នយោបាយនៅក្នុងស្ថានទូតអេស្ប៉ាញ ក្នុងប្រទេសវេណេហ្សូអេឡា បានប្រកាសបង្កើតរដ្ឋាភិបាល ស្រមោល ទោះជាលោក រងការព្រមានពីតុលាការហាមធ្វើសកម្មភាពនយោបាយក៏ដោយ។
លោក Leopoldo Lopez គឺជាប្រធានរបស់លោក ជួនកៃដូ ដែលជា មេដឹកនាំបក្សប្រឆាំងជំនាន់ដែលអាមេរិក គាំទ្រ លោកបានរត់ទៅសុំសិទ្ធិជ្រកកោន នៅក្នុងស្ថានទូតប្រទេសអេស្ប៉ាញ បន្ទាប់ពីលោក ត្រូវ បានលោកជួនកៃដូ ដឹកនាំបាតុករ ទៅរំដោះលោកពីការឃុំខ្លួនក្នុងផ្ទុះ មកចូលរួមធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូកាលពីថ្ងៃទី៣០មេសាតែមិនបានសម្រេច។
បើតាម ការផ្សាយរបស់សារព័ត៌មាន សហរដ្ឋអាមេរិក ផ្សាយជាភាសាអង់គ្លេស គឺលោកជួនកៃដូ បានតែងតាំង អោយ លោកLopez ជាអ្នកបង្កើត រដ្ឋាភិបាលស្រមោលនេះឡើង ។
គណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលនេះ គឺដើម្បីកាន់អំណាច ក្នុងកាលៈទេសៈ ណាមួយធ្លាក់មកដល់គឺចំពេល របបលោកម៉ាឌូរ៉ូ កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងនិងស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងដាំក្បាលចុះទៅរកការក្រឡាប់ ហើយនោះ។ គណៈរដ្ឋមន្ត្រីរបស់គណបក្សប្រឆាំងនេះ អាចនឹងមានការគាំទ្រ ពីបណ្ដាប្រទេសប្រជាធិបតេយ្យធំជាង៥០ប្រទេស ដែលគាំទ្រលោកជួនកៃដូ ជាប្រមុខរដ្ឋស្ដីទី។ រដ្ឋាភិបាល ប្រទេសអេស្ប៉ាញនិយាយថា នឹងមិនប្រគល់ខ្លួន អោយ អាជ្ញាធរលោកប្រធានាធិបតី ម៉ាឌូរ៉ូ នោះទេ ។
អ្នកសង្កេតការណ៍ មើលឃើញថា ការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលរបស់គណបក្ស ដែលគេរំពឹងថានឹងដឹកនាំ ប្រទេសទៅថ្ងៃអនាគត នេះ គឺអាចជាវាយសំពងទៅលើរបបលោកម៉ាឌូរ៉ូ ដែលកំពុងប្រឈមនឹងការដួលរំលំហើយនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត