loader

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបាននិយាយថា លោកនឹងមិនទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉កក្នុងឆ្នាំនេះទេ។

លោកម៉ាឌូរ៉ូបានថ្លែងដូច្នេះកាន់ក្រុមគណបក្សសង្គមនិយមរបស់លោកកាលពីថ្ងៃម្សិលមិញតែថាអនុប្រធានាធិបតីនិងរដ្ឋមន្រ្ដីក្រសួងការបរទេសនៅទៅជំនួសលោក។នេះបើតាមការចុះផ្សាយរបស់គេទំព័រសារព័ត៌មានអូស្រ្ដាលី ABC news។

កិច្ចប្រជុំដែលជាទូទៅធ្វើនៅខែកញ្ញា ពេលនេះបើក្រឡេកមកមើលប្រទេស វេណេហ្សូអេឡាក្នុងខែនេះគឺចំពេលស្ថានការណ៍ទាំងក្នុងប្រទេស និង នៅបន្ទាត់ព្រំដែនកំពុងស្ថិតនៅក្នុងភាពក្ដៅគគុកជាខ្លាំង។ ឈានដល់មានការព្យាករណ៍ថារបបលោកម៉ាឌូរ៉ូរស់បានមិនយូរនោះទេ។

មេដឹកនាំក្រុមប្រឆាំង និង​ជាប្រមុខរដ្ឋស្ដីទីដែលមានអាមេរិកនៅពីក្រោយ លោក​ជួន ហ្គៃដូ កាលពីខែមេសាបានបរាជ័យម្ដងទៅហើយក្នុងការទាញទម្លាក់លោកម៉ាឌូរ៉ូ។ តែពេលនេះលោកម៉ាឌូរ៉ូហាក់កំពុងលង់ខ្លួនក្នុងល្បែងសង្រ្គាមដែលអាចឈានដល់ការទាញទម្លាក់ខ្លួនពីអំណាចដោយមិនបាច់ឱ្យក្រុមប្រឆាំងប្រឹងប្រែងខ្លាំង។

ម៉ាឌូរ៉ូបារម្ភខ្លាចមានរដ្ឋប្រហារពេលខ្លួនមិននៅ

រដ្ឋប្រហារស៊ីវិលក្រោមការដឹកនាំរបស់លោកជួនហ្គៃដូបានត្រឹមជាការប៉ុនប៉ង។ នៅបណ្ដាប្រទេសជាច្រើនតាមប្រវត្តិសាស្រ្ដ មានតែរដ្ឋប្រហារដែលកើតចេញពី កម្លាំងយោធាទេងាយក្នុងការធ្វើបាន។ខណៈនេះស្ថានការណ៍នៅបន្ទាត់ព្រំដែនវេណេហ្សូអេឡា និង កូឡំប៊ី តានតឹងជាខ្លាំង។ លោកម៉ាឌូរ៉ូក្រោយពីបញ្ជាឱ្យមានការបង្ហាញសាច់ដុំយោធាតាមរយៈសមយុទ្ធ លោកបានចល័តទ័ពជាច្រើនទៅទល់មុខនឹងទ័ពដ៏សន្ធាប់របស់កូឡំប៊ី។ កូឡំប៊ីជាប្រទេសមួយដែលឈានមុខគេក្នុងការប្រកាសក្ដែងៗជួយជនភៀសខ្លួនវេណេហ្សូអេឡា និង ថាត្រូវតែធ្វើឱ្យរបបលោកម៉ាឌូរ៉ូដួលរលំឆាប់ៗ។ កូឡំប៊ីក៏ជាប្រទេសដែលមានទំនាក់ទំនងយោធា ការទូតស្អិតរមួយនឹងមហាអំណាច សហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀតកូឡំប៊ីគឺជាសមាជិកមួយរបស់អង្គការមហាអំណាចយោធាណាតូ ដែលអាចសុំជំនួយយោធាពីប្រទេសជាសមាជិក២៨ទៀតបានយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្ដែផ្ទៃក្នុងប្រទេសវេណេហ្សូអេឡាមានភាពរង្គោះរង្គើខ្លាំងណាស់ ក្រុមប្រឆាំងរង់ចាំឆ្មក់អំណាចជានិច្ចដូច្នេះការកើតមានរដ្ឋប្រហារក្នុងប្រទេស និង ជំនួយពីទំនាក់ទំនងក្រុមប្រឆាំងមាននឹងកូឡំប៊ីក៏មិនពិបាកក្នុងការកើតឡើងនោះដែរ។គេអាចដាក់ការសង្ស័យមួយទៀតបើសិនណាកងទ័ពអាមេរិកមកឈរនៅព្រំដែនកូឡំប៊ីរដ្ឋប្រហារយោធានឹងក្លាយជាការអន្ដរាគមន៍លើប្រទេសនេះមិនខាន។បើតាមព័ត៌មានចុងក្រោយពីសារព័ត៌មាន RT រុស្ស៊ី យន្ដហោះសហរដ្ឋអាមេរិក បានជិះក្រវែលព្រំដែនវេណហ្សូអេឡានិងកូឡំប៊ី ខណៈមានការសង្ស័យថាទ័ពអាមេរិកបានមកដល់កូឡំប៊ីទៅហើយ។បែបនេះ អវត្តមានលោកម៉ាឌូរ៉ូនៅអង្គការសហប្រជាជាតិគឺជាការទប់ស្កាត់មួយនូវស្ថានការណ៍ក្នុងប្រទេសរបស់លោក ដែលមិនអាចធ្វើឱ្យចន្លោះកៅអីប្រធានាធិបតីបណ្ដោយឱ្យក្រុមប្រឆាំងមានលោកជួនហ្គៃដូជាប្រធានរដ្ឋសភា និង មេបក្សរបស់លោកដែលបានបង្កើតរដ្ឋាភិបាលស្រមោល រួមនឹងកម្លាំងបរទេសធ្វើការវាយប្រហារខ្លួនបាននោះទេ។

ពេលនេះរបបលោកម៉ាឌូរ៉ូមានតែការគាំទ្រពីពួកយោធានិងប្រទេសសម្ព័ន្ធមិត្តពីរបីជាចំហដែលមានគុយបា ចិន និង រុស្ស៊ីតែប៉ុណ្ណោះ ក៏ប៉ុន្ដែមហាអំណាចទាំងពីរនោះ បានដកភាគហ៊ុនប្រេងដែលជាតម្រូវការសេដ្ឋកិច្ចរបស់ខ្លួននឹងប្រទេសនេះពីរបីក្រុមហ៊ុនជាតិទៅហើយ។

បើទៅម៉ាឌូរ៉ូត្រូវស្ពឹកមុខលើឆាកអន្ដរជាតិមិនខាន

កាលពីឆ្នាំទៅមិញ ម៉ាឌូរ៉ូបានទៅថ្លែងនៅមុខប្រទេសជាសមាជិកអង្គការ សហប្រជាជាតិទាំង១៩៣ថាខ្លួនកំពុងនាំមកនូវការពិតពីវេណេហ្សូអេឡាហើយ។កាលណោះលោកថា ប្រជាជនវេណេហ្សូអេឡាបានត្រូវបៀតបៀន និងវាយប្រហារលើ ផ្នែកសេដ្ឋកិច្ច នយោបាយ ការទូត និង ការវាយប្រហារតាមសារគមន៍ ពីសំណាក់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកចង់គ្រប់គ្រងនយោបាយវេណេហ្សូអេឡា ហើយលោកមិនបណ្ដោយឱ្យវេណេហ្សូអេឡាឈរនឹងទៅជាលុតជង្គង់បាននោះទេ។ ក៏ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ ម៉ាឌូរ៉ូទទួលបានការថ្កោលទោសចំពោះការ ដឹកនាំផ្ដាច់ការរបស់ខ្លួនពីក្រុមប្រទេសប្រជាធិបតេយ្យជឿនលឿនជាបក្សពួកទៅវិញ តាមរយៈការធ្វើទុក្ខបុកម្នេញសិទ្ធិមនុស្ស រហូតដល់មានការជម្រុញបង្កើតគណៈ កម្មាធិការស៊ើបអង្កេតសិទ្ធិមនុស្សនៅប្រទេសនេះទៀត។ បន្ថែមពីលើការសំអាងរបស់ អង្គការសិទ្ធិមនុស្សអន្ដរជាតិ​អង្គការលើកលែងទោសអន្ដរជាតិដែលបាន ចេញរបាយការណ៍របស់ខ្លួនបានបង្ហាញពីរបៀបដែលរដ្ឋាភិបាលបានបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សាប្រដាប់អាវុធឬការស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សផ្សេងទៀត ពោល អាជ្ញាធរវេណេស៊ុយអេឡាបានអនុវត្តការសម្លាប់មនុស្សក្រោប្រព័ន្ធច្បាប់ បណ្ដោយឱ្យប្រជាជនជាង២,៣ លាននាក់បានចាកចេញពីវេណេស៊ុយអេឡា ចាប់តាំងពីឆ្នាំ ២០១៤ ដោយវិបត្តិសេដ្ឋកិច្ច និង ការគំរាមកំហែងសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ក្រុមប្រឆាំង ធ្វើទុក្ខបុកម្នេញឱ្យមានការរត់ចោលប្រទេស ការចាប់ខ្លួនអ្នករិះគន់ជាដើម ។ ទង្វើទាំងអស់នេះធ្វើឱ្យលោកម៉ាឌូរ៉ូសឹងតែហាមាត់និយាយតបមិនរួច ក្រោយពីមានការវាយប្រហារលើការដឹកនាំដ៏អាក្រក់ក្នុងអត្ថន័យឱ្យលោកម៉ាឌូរ៉ូចុះចេញពីតំណែងទៅបើដឹកនាំមិនកើតការទៀតនោះ។

តាមការសង្កេតកន្លងមក មជ្ឈដ្ឋានមើលឃើញវត្តមានមេដឹកនាំកំពូលរបស់ ប្រទេសដែលមានចរិតដឹកនាំប្រជាធិបតេយ្យមិនពេញលេញ និង ផ្ដាច់ការទៅចូលរួមក្នុងមហាសនិ្នបាតរបស់អង្គការសហប្រជាជាតិនោះទេ ដូចជាវេណេហ្សូអេឡានេះ ត្រូវការទប់ស្កាត់ស្ថានការណ៍ក្នុងប្រទេស និង ខ្លាចការសម្ដែងមតិវាយប្រហារផ្ទាល់មាត់ចំពោះមុខពីសំណាក់ប្រទេសដទៃលើឆាកអន្ដរជាតិ។

អត្ថបទ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត