loader

សង្គមស៊ីវិលរកឃើញថាការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើបញ្ហាសុខភាពមាតា និងទារក សង្កេតឃើញថា ការបំបៅកូនដោយទឹកដោះម្តាយ ហាក់ថយចុះ ខណៈការប្រើប្រាស់ម្ស៉ៅទឹកដោះគោមានការកើនឡើង។

វិទ្យុស្រ្តីបានសម្ភាសន៍អ្នកជំនាញមួយចំនួនដែលធ្វើការលើបញ្ហាសុខភាពម្តាយ និងទារក​ បានសង្កេតឃើញថា ការបំបៅទឹកដោះកូនដោយទឹកដោះម្តាយមានគុណប្រយោជន៍យ៉ាងមហិមាសម្រា​ប់សុខភាពទារក ទើបចាប់កំណើតរហូតដល់អាយុ ៦ខែ។​

 លោក អ៊ុន សំអឿន មន្រ្តីកម្មវិធីអាហារូបត្ថម្ភនៃអង្គការយូនីហ្វេស មានប្រសាសន៍ថា ការបំបៅដោះ ម្តាយទៅកូន ហាក់មានការថយចុះនៅរយៈពេលចុងក្រោយនេះ។ លោកសង្កេតឃើញថា ការបំបៅកូន ដោយម្ស៉ៅទឹកគោមានការពេញនិយម ខណៈសមាជិកគ្រួសារជាប់រវល់ក្នុងជីវភាពនិងការរកស៊ីទទួលទាន។

យ៉ាងណាលោក សំអឿន លើកទឹកចិត្តឱ្យប្រជាជនបំបៅកូននឹងទឹកដោះម្តាយឱ្យបានច្រើនតាមលទ្ធភាព ព្រោះទឹកម្តាយមានអត្ថប្រយោជន៍ មានសារធាតុចិញ្ចឹមច្រើន អាចប្រឆាំងជំងឺដែលកើតមានលើទារក។

សូមស្តាប់ប្រសាសន៍លោក លោក អ៊ុន សំអឿន

ដោយឡែកលោក ហ៊ុន វណ្ណារី ប្រធានផ្នែកបច្ចេកទេសផ្នែកអាហារូបត្ថម្ភ និងអនាម័យ នៃអង្គការ ទស្សនៈពិភពលោក ឱ្យដឹងថា ម្តាយភាគច្រើនបានបំបៅទឹកដោះកូនផ្ទាល់ពេលទើបសម្រាលភ្លាមៗ ជិត១០០%។ តែចំនួនបានធ្លាក់ចុះដោយម្តាយភាគច្រើនប្រើប្រាស់ម្ស៉ៅទឹកដោះគោជំនួយ។ លោកឱ្យដឹងបន្តថា ភាគច្រើនអ្នករស់នៅជនបទបានបំបៅទឹកដោះម្តាយច្រើនជាងអ្នកនៅទីក្រុង ឬទីប្រជុំជន។

សូមស្តាប់ប្រសាសន៍របស់លោក លោក ហ៊ុន វណ្ណារី

យ៉ាងណាប្រភពពីមន្រ្តីអង្គការខាងលើពុំទាន់អាចបញ្ជាក់តួលេខពិតប្រាដកបានទេ ព្រោះរបាយការណ៍ទាំងនេះនឹងត្រូវបង្ហាញក្នុង កម្មវិធី«សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ»ដែលរៀបចំនៅថ្ងៃទី៣០ ខែកក្តដាស្អែកនេះ នៅខេត្តសៀមរាប។

ចំណែកមន្រ្តីរដ្ឋាភិបាលក៏មិនទាន់អាចពន្យល់ពីការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយនេះបានដែលដោយជាប់រវល់ប្រជុំ។

របាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល សហការជាមួយសម្ព័ន្ធអង្គការសង្គមស៊ីវិលបានបង្ហាញថា ការបំបៅទឹកម្តាយទៅកូនមានការកើនឡើងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ដែលកើនពី១១%ដល់៧៤%។

ប៉ុន្តែលទ្ធផលវិទ្យាសាស្រ្តបានអង្កេតឃើញថា ក្នុងឆ្នាំ២០១៤ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះវិញចំនួន៩% ពី ៧៤% មកត្រឹម៦៥% ដោយសារនិន្នាការនៃការប្រើប្រាស់ម្ស៉ៅទឹកដោះគោកើនឡើង។

តាមការរកឃើញ ការអនុវត្តការបំបៅទឹកដោះម្តាយទៅកូនអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួនជាង៨២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។​ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅដោះម្តាយទៅកូនភ្លាមៗក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ ចំណែកកុមារបានបៅទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ៕

ប្រភពអត្ថបទ៖ លោក កែវ សុខា និងកញ្ញា ញឹក សំអូន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត