loader

សម្ដេច ហ៊ុន សែន ទៅបុណ្យសង្រ្កាន្តនៅសៀមរាមរំលឹកពីសន្តិភាពខណៈពង្រឹងសន្តិសុខជាខ្លាំង

សៀមរាប៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែននៅថ្ងៃទី១៣មេសានេះបានទៅធ្វើជាគណៈអធិបតីនៃពិធីបុណ្យអង្គរសង្រ្កាន្តនៅខេត្តសៀម ដែលនៅទីនោះ សម្ដេចបន្តលើកឡើងជាថ្មីទៀតពីការសប្បាយរីករាយកើ់តមានបាន លុះត្រាតែប្រទេសមានសន្តិភាព។

 

                                                          ​សម្តេច ហ៊ុន​ សែន ចូលរួមពិធីសង្រ្កាន្តនៅខេត្តសៀមរាប។

 

ការថ្លែងពីប្រទេសកម្ពុជា កំពុងមានសន្តិភាពដោយសម្ដេចហ៊ុនសែននៅពេលនេះ ក៏ស្របពេល កម្លាំងសមត្ថកិច្ច ពង្រឹងសន្តិសុខនៅទូទាំងប្រទេសដើម្បីការពារសន្តិសុខ ជូនពលរដ្ឋក្នុងអំឡុងបុណ្យចូលឆ្នាំនៅឆ្នាំ២០១៨នេះ។

ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា ចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរកំពុងតែបាននិងកំពុងជួបជុំ លេងកម្សាន្តយ៉ាងសប្បាយរីករាយ។ សម្តេចសង្កត់ធ្ងន ថា ភាពសប្បាយរីករាយទាំងនេះ មិនអាចកើតមានឡើយប្រសិនបើមានភ្លើងសង្គ្រាម។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចាត់ទុកសុខសន្តិភាព គឺជាបញ្ហាចម្បងរបស់កម្ពុជា ហើយទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាធានាឲ្យបាននូវសុខសន្តិភាព និងត្រូវប្រាកដថាភ្លើងសង្គ្រាមដូចពីអតីតកាលមិនវិលមកបំផ្លាញកម្ពុជានោះឡើយ។

កម្ពុជា បានប្រារព្ធបុណ្យសង្រ្កាន្តនៅអង្គរដូចនេះ មានរយៈ៦លើកមកហើយ។ កាលពីបុណ្យចូលឆ្នាំ២០១៥​ សម្ដេចហ៊ុនសែន និងលោកសមរង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិ បានទៅចូលបុណ្យអង្គរសង្រ្កាន្តនៅអង្គវត្ត ដែលនៅពេលនោះត្រូវបានមើលឃើញថាកម្ពុជា បានក្លាយជាមហាគ្រួសារខ្មែរដោយអនុវត្តបាននូវវប្បធម៌សន្ទនារវាងបក្សធំពីរគឺបក្សប្រជាជននិងបក្សសង្រ្គោះជាតិ។ប៉ុន្តែ វប្បធម៌សន្ទនានេះ បានរលត់រលាយវិញភ្លាមនៅចុងឆ្នាំ២០១៥ បន្ទាប់ការបះទង្គិចគ្នាពាក្សសម្ដីរវាងលោកសមរង្ស៊ីនិង សម្ដេចហ៊ុនសែន ដែលនាំអោយលោកសមរង្ស៊ី ត្រូវប្រឈមមុខផ្លូវច្បាប់ជាច្រើន ដោយការផ្តន្ទាទោស ពីតុលាការ នាំអោយលោកសមរង្ស៊ី ក្លាយជាអ្នកនយោបាយ និរទេសខ្លួនមកដល់ពេលនេះ។ ​

យ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋន្ត្រី នៅតែអះអាងថា ក្រោមការដឹកនាំរបស់បក្សប្រជាជន និងក្រោមការដឹកនាំរបស់សម្ដេច ទោះជាកាលៈទេសនេះមានភាពចម្រូងចម្រាស់នយោបាយក៏ដោយ តែ កម្ពុជា នៅតែសន្តិភាព និងការអភិវឌ្ឍជានិច្ច៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត