loader

សម្តេច ហ៊ុន សែន ជំរុញមន្រ្តីឱ្យពន្លឿនការធ្វើកោសល្យវិច័យករណីរំលោភសេពសន្ធវៈលើស្ត្រី

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលត្រូវពន្លឿនការធ្វើកោសល្យវិច័យ លើករណីសេពសន្ធវៈចំពោះស្ត្រីឲ្យបានឆាប់រហ័ស ជៀសវាងបាត់តម្រុយភស្តុតាងក្នុងការដាក់ពាក្យបណ្តឹង។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានសន្តិភាព។

                                                                              សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

 

​ជាមួយនេះ ប្រមុខរដ្ឋាភិបាលក៏បានសម្រេចបង្កើនថវិកាពី ២០០លានរៀល ទៅ៥០០លានរៀលដល់មន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗនោះ។

ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចបានសម្រេចឲ្យបង្កើតជាមជ្ឈ មណ្ឌល ឬកន្លែងសម្រាប់ ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។

ទាក់ទងរឿងនេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល គូសបញ្ជាក់ប្រាប់វិទ្យុស្រ្តី ក្រសួងនឹងធ្វើការក្រើនរំលឹកដល់ មន្រ្តីក្រោមឳវាទទាំងអស់ ឱ្យអនុវត្តការងារធ្វើកោសល្យវិច័យឱ្យបានទាន់ពេលវេលា តាមការជំរុញរបស់ប្រមុខរដ្ឋាភិបាលដែលទើបដាក់ចេញនេះ។ តែយ៉ាងណាលោក លី សូវ៉ាន់ បន្ថែមថា កន្លងមកការស្នើធ្វើកោសល្យវិច័យ​ករណីសេពសន្ធវៈ​ពីសមត្ថកិច្ច និងពីជនរងគ្រោះហាក់យឺតយ៉ាវ បណ្តាយឱ្យបាត់ស្លាកស្នាមពិបាកដល់ការស្រាវជ្រាវ និងនាំឱ្យបានតម្រុយភស្តុតាង។

……….សូមស្តាប់ប្រសាសន៍លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល………..

 

 

ព័ត៌មានទាក់ទង

សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតថាកម្ពុជាគ្មានអធិបតេយ្យភាព

ភ្នំពេញ៖ សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្[...]

លោក កឹម សុខាថា​ បើតុលាការដោះស្រាយរឿងលោកតាមផ្លូវច្បាប់គឺត្រូវតែទម្លាក់ចោលការចោទប្រកាន់

ភ្នំពេញ៖ លោក កឹម សុខា អះអាងថា បើតុលាការជំនុំជ[...]

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត