loader

សម្តេច ហ៊ុន សែន ថាករណីEBA មិនជាការបារម្ភទេ តែបារម្ភមន្ត្រីស្ពឹកស្រពន់

ក្រុងភ្នំពេញ៖  សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជារឿងដែលគួរឲ្យបារម្ភទេ តែសម្តេចព្រួយរឿងស្ពឹកស្រពន់របស់មន្រ្តីរាជការ ក្នុងការអនុវត្តការងារពង្រឹងលទ្ធភាពរបស់ខ្លួន។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ក្នុងឱកាសដែលសម្តេចបានអញ្ចើញសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតំបន់អឺរ៉ុប និង ពលរដ្ឋដែលរស់នៅប្រទេសស្វីសជាង ១២០០នាក់ សម្ដេចបានថ្លែងបញ្ជាក់អំពី ករណីប្រព័ន្ធអនុគ្រោះពន្ធEBA ដែលសម្ដេចថា មានក៏បាន ហើយអត់ក៏បានគឺមិនស្លាប់ទេ។  

សម្តេ​ច បន្តថា ការបាត់បង់ EBA មិនបានធ្វើឲ្យកម្ពុជាស្លាប់ ហើយមានEBA ក៏មិនធ្វើឲ្យកម្ពុជាមានបានដែរ ដែលសម្តេចថា កម្ពុជាមិនឱនក្បាលដាច់ខាត ដោយយកអធិបតេយ្យភាពដូរជាមួយពន្ធអនុគ្រោះ។

សម្តេច ហ៊ុន សែន៖ ធ្វើយ៉ាងណាធានាថាប់ើទោះបីជាមានរឿងអ្វីកើតឡើងលើសេដ្ឋកិច្ចកម្ពុជា គឹមិនត្រូវបានដួលរលំ ខ្ញុំបានបញ្ជាក់ហើយ បើមាន EBA ក៏មិនធ្វើឲ្យកម្ពុជាមានដែរ ហើយបើមិនមានក៏កម្ពុជាមិនស្លាប់ដែរ។ ហើយកម្ពុជាដា​ច់ខាតមិនឱនក្បាលយកអធិបតេយ្យទៅដូរនឹងពន្ធអនុគ្រោះដែរ។

សម្តេច បន្តថា រឿងបាត់បង់EBA មុននិងក្រោយកម្ពុជាគង់តែនឹងបាត់បង់នៅពេលដែលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែអ្វីដែលគួរបារម្ភបញ្ហានៅខាងមុខគឺភាពស្ពឹកស្រពន់របស់មន្រ្តី។

សម្តេច ហ៊ុន សែន៖ ហើយយើងត្រូវប្រឹងខ្លួនឯងមួយជាពីរ រឿង EBA មិនមែនជាបញ្ហាទេ តែយើងបារម្ភពីបញ្ហាមន្រ្តីស្ពឹកស្រពន់។

សម្តេច បានបញ្ជាក់ទៀតថា ប្រទេសនៅអាហ្វ្រិកមួយចំនួនមិនយកទទួលការអនុគ្រោះពន្ធនោះទេ។

កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឲ្យមានការផ្អាកបណ្តោះអាសន្ននូវប្រព័ន្ធពន្ធអនុគ្រោះនេះ។ ប្រព័ន្ធ EBA នេះត្រូវបានសហភាពអឺរ៉ុបបានសម្រេចពិចារណាដកចេញពីកម្ពុជា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានន័យថាបក្សកាន់អំណាចបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

តែតម្លៃខ្លួន  EBA សម្រាប់កម្ពុជាគឺមានជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ បើកម្ពុជាបង់ពន្ធចូលទីផ្សារអឺ​រ៉ុប។

អ្នកជំនាញសេដ្ឋកិច្ចនិងអ្នកសិក្សាសង្គមព្រមានថា បើ EBA បាត់មែននោះ គឺជាការកាត់បន្ថយអត្ថប្រយោជន៍របស់ពលរដ្ឋខ្មែរ ជាពិសេស កម្មករខ្មែរភាគច្រើនជាស្ត្រី ដល់ជិត៨០ម៉ឺននាក់ និងប៉ះពាល់ប្រយោជន៍គ្រួសារពួកគេជិត២លាននាក់។ អ្នកវិភាគថា EBA ក៏ជាឆ្នាំងបាយរបស់កម្មករដែរ។ រយៈពេល៦ខែទៀត ប្រព័ន្ធ EBA នឹងត្រូវផ្ដាច់ពីកម្ពុជា។

តែសហភាពអឺរ៉ុបដាក់កំហិតអោយកម្ពុជា មកការពារ EBA មានតែមួយខែគឺពាក់កណ្ដាលខែសីហា ដល់ពាក់កណ្ដាលខែកញ្ញាឆ្នាំ២០១៩។

ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ ខែ គិតចាប់ផ្តើមពីថ្ងៃទី ១២​ ខែ កុម្ភៈឆ្នាំ ២០១៩ ទៅ រហូតដល់ចូលជាធរមាន។ ពោលនៅសល់តែ ១ ឆ្នាំទៀតប៉ុណ្ណោះដែលកម្ពុជាអាចនាំចូលទំនិញដោយឥតគិតថ្លៃពន្ធ។

រដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែនបានចាត់ទុកថាការសម្រេចចិត្តនេះគឺជារឿងអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណាសម្តេច បានដាក់ចេញនូវយន្តការផ្សេងៗទៀតដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធពន្ធអនុគ្រោះនេះផងដែរ។

គួររម្លឹកថា ថ្មីនេះៗ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-FTA លើការដោះរបាំងពន្ធលើមុខទំនិញ ៩៩ ភាគរយក្នុងការនាំចូលទំនិញវៀតណាម ខណៈដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបចាប់ផ្តើមបើកនីតិវិធីក្នុងការពិគ្រោះយោបលើជាផ្លូវការលើបញ្ហានេះ។

អ្នកសេដ្ឋកិច្ចគិតថា វៀតណាមអាចនឹងស្រូបវិនិយោគទុនបរទេស ពីកម្ពុជាក្រោមប្រព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយសហភាពអឺ​រ៉ុប៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាឃុំបារាយណ៍បញ្ចេញថវិកាមូលនិធិឃុំជាង ៩០លានរៀលជុសជុលផ្លូវជូនពលរដ្ឋ

កំពង់ធំ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជា[...]

ខេត្តកំពង់ធំ៖ ពលរដ្ឋភូមិមួយក្នុងស្រុកបារាយណ៍ប្រមូលថវិកាជុសជលផ្លូវខ្លួនឯង

កំពង់ធំ៖ ដោយមានការលំបាកក្នុងការធ្វើដំណើរគណៈកម[...]

ក្រសួងមានយន្ដការថ្មីសម្រាប់ជំនួសយន្ដការចាស់ក្នុងការអង្កេតការប្រឡងបាក់ឌុបឆ្នាំនេះ

(ភ្នំពេញ)៖ សេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត