loader

សម្តេច ហ៊ុន សែន នឹងមកដល់កម្ពុជានៅរសៀលនេះក្រោយចូលរួមកិច្ចប្រជុំនៅជប៉ុននិងឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នឹងត្រឡប់មកដល់មាតុភូមិវិញ នៅរសៀលថ្ងៃទី១២ ខែតុលា នេះ ក្រោយពីចូលរួមកិច្ចប្រជុំកំពូលនៅជប៉ុន និងឥណ្ឌូណេស៊ី អស់រយៈពេលជាង១សប្តាហ៍។នេះបើយោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីនៅថ្ងៃទី១២ តុលានេះ។

បើតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ដដែលសម្តេចបានបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីលើទំព័រហ្វេសប៊ុកឱ្យដឹងថា កិច្ចប្រជុំនេះមានការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ ជាងនេះទៀតយុទ្ធសាស្ត្រនេះ ផ្តោតសារៈសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចបន្ថែមថា កិច្ចប្រជុំនៅកោះបាលីនេះ គឺភាគីទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ហ៊ុន សែនថាមិនសមធ្វើនាយករដ្ឋមន្ត្រីទេ បើមិនអាចដកមន្ត្រីពុករលួយរឿងសំណង់ក្នុងពេល ២៤ ម៉ោង 

សម្ដេច ហ៊ុន សែនថាបើមានភស្តុតាងពិតថាមន្ត្រីខ្[...]

លោកយន្ត មីន សុំសម្ដេចលាលែងពីដំណែង ខណៈសម្ដេចដកទេសរដ្ឋមន្ត្រីញឹម វណ្ណដា

សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្[...]

រដ្ឋមន្រ្តីកសិកម្មការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់និងលុបបំបាត់ការនេសាទខុសច្បាប់

រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី២៤ ខែមិថុនានេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត