loader

ហេតុអ្វីសមាជិកអាស៊ានខ្លះមិនអាចប្រកែកបានក្នុងការធ្វើសមយុទ្ធជាមួយអាមេរិក?

សហរដ្ឋ​អាមេរិក​និង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ បាន​ចាប់​ផ្ដើមធ្វើ​សម​យុទ្ធ​លើផ្ទៃ​សមុទ្រ​ចំនួន​៥ថ្ងៃ ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រឹងសន្តិសុខ​រួម​នៃ​ដែន​សមុទ្រ​ជាប់​នឹង​តំបន់​មាន​ជម្លោះ​នៃសមុទ្រចិនខាងត្បូង ជា​ដែនអធិប​តេយ្យ​រវាង​ប្រទេស​អាស៊ាន​ខ្លះ​និង​ប្រទេស​ចិន។

តាមសារព័ត៌មានរបស់ ថៃ សមយុទ្ធនេះ គឺប្រទេសថៃជាអ្នកចាត់ចែង ជាមួយនឹងសហរដ្ឋ​អាមេរិក។ ប៉ុន្តែ សម្រាប់ថៃ នៅពេលនេះ គឺប្រធានសមាគមអាស៊ាន ដែលគេហៅថា​ប្រធាន​ប្រចាំឆ្នាំ។

អ្នកសង្កេតការណ៍ថា នេះជាលើកដំបូងហើយ ដែលអាស៊ាន១០ប្រទេស សម្រេចចូលរួមធ្វើ​សម​យុ​​ទ្ធសមុទ្រជាអាមេរិក ដែល កំពុងប្រជែ​ងឥទ្ធិពល ជាមួយចិន។

នៅរយៈពេលចុង​ក្រោយនេះចិន កំពុងមានប្រៀបនិងមានឥទ្ធិពលលើប្រទេសមួយចំនួន នៃសមាគមអាស៊ាន។​អ្នកសង្កេតការណ៍ថា ចិនមាន ឥទ្ធិពលគឺ ដោយសារតែ ប្រទេសទាំងនោះ ជាកូន​បំណុល​ពាន់​លានដុល្លាររបស់ចិនហើយម្យ៉ាងទៀតចិន ឆក់យកកូនបំណុលដើម្បីផលប្រយោជន៍ចិន នៅ​ក្នុង​​សមុទ្រចិនខាងត្បូងដែលចិនកំពុងវាទីកាន់កាប់ ។​

សូមស្ដាប់ លោកនួន បូរិនបកស្រាយតាមរយៈការចោទសួររបស់លោកកែវសុខាដូចត​ទៅ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត