loader

អង្គការអន្តរជាតិមួយប្រាប់ពិភពលោកថាតុលាការនិង​ប៉ូលិសកម្ពុជាកោះហៅសកម្មជន​នៃ​អតីត​CNRP១៤៧នាក់

អង្គការសិទ្ធិមនុស្សអាមេរិក, Human Rights Watch ​កាលពីថ្ងៃទី៣មីថុនាបានចេញ​សេច្ដីថ្លេង​ការណ៍​ជាចំហដោយប្រកាសថា នៅអំឡុង៥ខែនៃឆ្នាំ២០១៩នេះ សកម្មជននៃអតីតគណប​ក្សសង្រ្គោះជាតិ ចំនួន១៤៧នាក់ រងការកោះហៅដោយតុលាការនិងសមត្ថកិច្ចប៉ូលិសពាក់​ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយ ដែលអង្គការនេះថាករណីគណបក្សសង្រ្គោះជាតិ។

តាម​សេចក្ដី​ថ្លែង​ការណ៍​​គឺក្នុងចំណោម១៤៧នាក់នេះ គឺមួយចំនួន ត្រូវបានប៉ូលិសហៅ​សាក​សួរ និងមួយចំនួនត្រូវបានតុលាការហៅចូលខ្លួនបំភ្លឺ។

                                        កញ្ញា រ៉ូហ្សិត និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់។

 

នាយកប្រតិបត្តិប្រចាំអាស៊ី លោកBrad Adams បាននិយាយ​នៅក្នុងសេចក្ដី​ថ្លែង​ការណ៍នេះថា រដ្ឋាភិបាលនៃប្រទេសឯកបក្សនេះនៅតែប្រកាន់វិធានការធ្វើទុក្ខបុកម្នេញ លើក្រុមប្រឆាំង តាមរយៈការកោះហៅរបស់ប៉ូលិសនិងតុលាការ។ លោកបន្តថា សហភាពអឺរ៉ុប ដែលប្រតិភូ​របស់ក្រុម​នេះកំពុងមកពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៣មីថុនានេះ និង ប្រទេសដទៃទៀត ត្រូវទាមទារឱ្យ រដ្ឋាភិបាល កម្ពុជា ទម្លាក់ចោល រាល់ទម្រង់នៃការគាប​សង្កត់​ទៅ​លើក្រុមប្រឆាំងហើយស្ដារគណបក្សសង្រ្គោះជាតិឡើងវិញ។

តាមសេចក្ដី​ថ្លែង​ការណ៍ សកម្មជននៃអតីតបក្សសង្រ្គោះជាតិ ដែលត្រូវបាន​សមត្ថ​កិច្ច​កោះ​ហៅ គឺមាននៅខេត្តបាត់ដំបង ៣៦នាក់ ខេត្តកណ្ដាល ៣៦នាក់ ខេត្តកំពង់ធំ៣៥នាក់ រាជធានីភ្នំពេញ ១៤នាក់ បន្ទាយមានជ័យ ៨នាក់ កំពង់ស្ពឺ៦នាក់កំពត៦កំពង់ ឆ្នាំង៤នាក់និង​ពោធិសាត់​២នាក់។

អង្គការអន្តរជាតិនេះ បានបញ្ជាក់ មានសកម្មជន មួយចំនួន ត្រូវបានដាក់អោយស្ថិតនៅក្រោម​ការ​ឃុំខ្លួនរួចហើយនិងខ្លះទៀតបានរស់ទៅនៅប្រទេសដទៃ។

តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹមសន្តិភាព បានបញ្ជាក់ក្នុងបទសម្ភាស​ជា​មួយ​វិទ្យុស្ត្រីនៅថ្ងៃទី៤មីថុនានេះដោយហៅសេចក្ដីថ្លែងការណ៍​របស់អង្គការសិទិ្ធ​មនុស្ស​អន្តរ​ជាតិនេះថាបានធ្វើការបញ្ចេញមតិខុសនឹងការពិត។ លោកអះអាងថា មានមនុស្ស​ជាច្រើន​ទៀត ដែលមិនមែនជាសកម្មជននៃអតីតបក្សប្រឆាំង ក៏បានកោះហៅដែរ។ លោកបញ្ជាក់ថា កោះហៅរបស់សមត្ថកិច្ចឬតុលាការក្ដីគឺធ្វើឡើងបន្ទាប់ពីមានការស្រាវជា្រវ ច្បាស់លាស់។

កាលពីថ្ងៃទី១២ មីនាឆ្នាំ២០១៩ តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន មន្ត្រី​ជាន់​ខ្ពស់ នៃ​អតីតគណបក្សសង្រ្គោះជាតិ ចំនួន៨រូប។ ក្នុងនោះមាន លោកសមរង្ស៊ី លោក ស្រីមួរ សុខហួរ លោកអូចាន់ឬទ្ធិ លោកអេងឆៃអ៊ាង លោកឡុងរី លោក តុបវ៉ាន់ចាន់ លោកហូវ៉ាន់និង ម៉ែនសុថាវ៉ារិន។ ដីកានេះបានចេញដោយចៅក្រមស៊ើបសួរគឺលោក កួយ សៅ ដោយដាក់កម្មវត្ថុចោទអ្នកទាំងប្រាំបីនាក់ពីបទរួមគំនិតក្បត់ និង ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ពួកគាត់កំពុងស្ថិតនៅប្រទេសអាមេរិកនិងអឺរ៉ុប។ ដោយឡែកលោកសមរង្ស៊ីបានសន្យាថាលោកនឹងរកគ្រប់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបានត្រឡប់មកកម្ពុជានៅឆ្នាំ២០១៩នេះ ហើយក្នុងនោះ មន្ត្រីដែលរងដីកាចាប់ខ្លួនទាំង៧រូបនេះ ក៏សន្យាអម​ដំណើរ លោកសមរង្ស៊ីផងដែរ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាណាព្យាបាលនិងសិស្សប្រឡងបាក់ឌុបរីករាយចំពោះការរឹត បណ្តឹងពេលប្រឡង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះក្រសួ[...]

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត