loader

អង្គការWCSនិងរដ្ឋបាលជលផលគ្រោងសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃនៅថ្ងៃស្អែក

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា WCS និងរដ្ឋបាលជលផលគ្រោងសម្ពោងគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ជាគម្រោងមួយគាំទ្រដោយសហភាពអឺរ៉ុប។ បើគ្មានអ្វីប្រែប្រួលនោះទេ ពិធីសម្ពោធគម្រោងនេះនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ មេសាស្អែក នៅភូមិបឹងត្រាច ឃុំចម្ការលួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គការWCS។

យោងតាមសេចក្តីជូនដំណឹងឱ្យដឹងថា ការដាក់សម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នេះធ្វើឡើង ក្នុងគោល បំណងដើម្បីអភិរក្សសត្វអណ្តើកហ្លួង ឬអណ្តើកសរសៃ និងសត្វព្រៃមួយចំនួនទៀត ព្រោះថា​ ប្រភេទសត្វព្រៃទាំងនេះបានជិតផុតពូជស្ទើរអស់ទៅហើយក្នុងប្រទេសកម្ពុជា។

យ៉ាងណាប្រភេទសត្វព្រៃ ពិសេសអណ្តើកហ្លួងត្រូវបានរដ្ឋបាលជលផល និងអង្គការWCS បានប្រទះឃើញកាលពីឆ្នាំ២០០០ ដែលពួកវាបានរស់នៅសេសសល់តិចតួចតាមដងព្រែកស្រែអំបិល។

ក្រោយប្រទះឃើញវត្តមានរបស់អណ្តើកហ្លួងនេះ អង្គការWCS និងរដ្ឋបាលជលផលបានសហការគ្នាការពារប្រភេទសត្វអណ្តើកទាំងនេះមិនឱ្យផុតពូជ និងបន្ថែមចំនួនកាន់តែច្រើនក្នុងព្រៃធម្មជាតិ។

សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះ ក្រុមការងាររបស់អង្គការWCS និងរដ្ឋបាលជលផលបានបង្កើតកម្មវិធីការពារសំបុកអណ្តើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាដើម។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយ សហគមន៍មូលដ្ឋាន គ្រូបង្រៀន និងសិស្សា នុសិស្ស ព្រមទាំងមានពិធីព្រលែងអណ្តើកហ្លួងចំនួន២០ក្បាលក្នុងជម្រកធម្មជាតិផងដែរ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត