loader

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្ហើបអោយដឹងថាលោកប្រធានាធិបតី​ នីកូ​ឡាស់ ​ម៉ាឌូរ៉ូ អាចរត់ភៀសខ្លួនទៅនៅក្នុងរូងដី នៅក្នុងប្រទេស ប្រសិនបើត្រូវបានផ្ដួល ដោយ​កងទ័ពអាមេរិកឬកម្លាំងប្រជាជន។

លោក Germán Varela  អតីត​មន្ត្រីឆ្មាំសន្តិជាតិ ទទួលបន្ទុកផ្នែកចារកម្ម បានប្រាប់បណ្ដាញ​ផ្សាយ​ព័ត៌មានCNNថា​ លោក ម៉ាឌូរ៉ូ នឹងរត់ចូលក្នុងរូងដីនៅពេលលោកចាញ់សង្រ្គាម​របស់​ប្រជាជនឬសង្រ្គាមជាមួយអាមេរិក។ លោកបានបញ្ជាក់ថារូងដីនោះ តពីវិមានប្រធានាធិបតី ហើយ​ទៅកាន់​ទីតាំងពីរកន្លែងទៀតទើបដល់កន្លែងសុវត្ថិភាពដែលបានកសាងរួចហើយ។

លោក Germán Varela បន្តថាលោកម៉ាឌូរ៉ូ សព្វថ្ងៃរស់នៅក្នុងស្ថានភាពភ័យខ្លាចជាខ្លាំង ហើយលោកក៏ពុំសូវទុកចិត្តមន្ត្រីរបស់លោកច្រើនដែរ។ លោកបន្ថែមថាពេលខ្លះមេដឹក​នាំ​រូបមានសតិមិនល្អដែរ។

លោកម៉ាឌូរ៉ូបានឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៣ ដោយជំនួស លោក​ហុង​ហ្គោឆាវេសដែលបានស្លាប់ដោយជំងឺមហារីក។ លោកជាប្រធានគណបក្សសង្គមនិយម ដែល​មាននិន្នាការស៊ីជម្រៅតែជាមួយមេដឹកនាំផ្ដាច់ការ នៅលើពិភពលោក។ លោកម៉ាឌូរ៉ូត្រូវបាន ដាក់​រហស្សនាមថា ជាមេដឹកនាំផ្ដាច់ការព្រោះលោកបានកំទេចគូប្រកួតមិនអោយ​ចូលរួម​ការ​បោះឆ្នោតប្រធានាធិបតីដោយសារដឹងថា លោកនឹងចាញ់ឆ្នោត។

នៅក្នុងការបោះឆ្នោត​ថ្ងៃទី​២០ឧសភា ឆ្នាំ២០១៨ អ្នកចេញទៅបោះឆ្នោត មានមិនដល់៥០ភាគរយនោះទេ។ លោកជា​អ្នកឈ្នះដែលបេក្ខជនបក្សប្រឆាំងរត់ភៀសខ្លួននិងខ្លះទៀតត្រូវលោកបញ្ជាអោយចាប់ខ្លួន។ ជារឿយៗ បុរសនេះ រងការធ្វើរដ្ឋប្រហារ។ កាលពីថ្ងៃទី៣០មេសា បុរសនេះ សឹងតែធ្លាក់​ពី​អំណាច​ដោយកម្លាំងប្រជាជនធ្វើបាតុកម្មទម្លាក់លោក។ ជាថ្មីម្ដងទៀត លោកកំពុង​ប្រឈម​នឹងការ​ទាញទម្លាក់​ពីអំណាចជាខ្លាំងពីសំណាក់កងទ័ពអាមេរិក។នៅពេលលនេះ លោក​ម៉ាឌូរ៉ូ កាន់តែភ័យព្រួយ ដោយសារអាមេរិកប្រកាសផ្អាកជើង​ហោះហើរទាំងអស់របស់អា​មេរិកជា​មួយ ប្រទេសវេណេហ្សូ​អេឡា ។

អាមេរិកធ្វើដូចនេះ បន្ទាប់ពីទទួលបានព័ត៌មានថា លោក​ជួនកៃដូ មេដឹកនាំបក្សប្រឆាំងដែលដឹកនាំបាតុករធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូ បានបញ្ជូន​លិខិត​សុំអោយសេតវិមានរបស់លោកត្រាំលើកកងទ័ពចូលរំដោះប្រជាជនពីរបបលោកម៉ាឌូរ៉ូ ជាបន្ទាន់ គឺដើម្បីកុំប្រជាជនបន្តរងគ្រោះឈឺចាប់ទៀត៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

រលកសង្គ្រាមអាមេរិក-អ៊ីរ៉ង់ដើរដល់ឈូងសមុទ្រពែក្សហើយ ខណៈត្រាំថាទ័ពអាមេរិករាប់សែននាក់ត្រូវបញ្ចូនធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

នៅថ្ងៃអង្គារទី១៤ ឧសភា ទីភ្នាក់ងារសារព័ត៌មានអន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត