loader

អត្ថន័យ​ពិធី​បុណ្យ​វិសាខបូជា(មានសំឡេង)

ភ្នំពេញ៖បុណ្យ​វិសាខ​បូជាជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា ដែលជាការរំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែពិសាខ ដែល​ពុទ្ធសាសនិក​ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ ជាមហាកុសលដ៏​ប្រសើរ ។

 

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥កើត ​ខែ​ពិសាខ​នេះ  អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាងព្រះ​ពុទ្ធសាសនាបាន​កំណត់ទុកជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃមហា​មង្គលត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូទ្រង់ញ្ញាណដឹង៖

១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន

ប្រការ​ដ៏​សំខាន់​មួយ​ទៀត គឺ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខបូជា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​​ភពលោក។ 

តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅទើប​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ជា​ទិវា​បុណ្យ​របស់​ខ្លួន?សូមស្ដាប់ការពន្យល់របស់ព្រះសង្ឃ វ៉ង់ សុភ័ស្ដ សាស្រ្តាចារ្យពុទ្ធិក​សាកលវិទ្យាល័យ​​ព្រះសីហនុរាជ ក្នុងបទសម្ភាសជាមួយកញ្ញា ជុំ ជោគតា ដូចតទៅ៖

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទសម្ភាស៖ អ្នកវិភាគថា កម្ពុជាគ្មានថ្ងៃនេះទេ បើគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ទោះបីមិនទាន់អនុវត្តន៍បានល្អប្រសើរ

ភ្នំពេញ៖ អ្នកវិភាគថា កម្ពុជាមិនទាន់អនុវត្តន៍ប[...]

អ្នកវិភាគ៖ សារលោកកឹម សុខា មិនធ្វើឱ្យលោកកើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យបែកបាក់ពីលោក សម រង្ស៊ី ទេ

ភ្នំពេញ៖ លោក កឹម សុខា បានចេញសារដោយបញ្ជាក់ថា ល[...]

អ្នកវិភាគ៖ ជាងមួយឆ្នាំ លទ្ធផលការងារនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់តិចតួចបំផុត

ភ្នំពេញ៖ មកដល់ពេលនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត