loader

អាជ្ញាធរខេត្តព្រះសីហនុនិងក្រុមហ៊ុនមួយចង់បង្ហោះត្រូនសិក្សារកគន្លឹះរំដោះជំនន់ទឹកភ្លៀង

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៧ សីហា ម្សិលមិញអភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនឯកជនមួយបានពិភាក្សា និងសិក្សារកវិធីសាស្រ្តដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង​តាមរយៈការបង្ហោះត្រូនប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយ ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំរកដំណោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។

លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd និយាយថា ដោយ សារតែស្ថានភាពជំនន់ទឹកភ្លៀងនាពេលកន្លងមក បានបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋ ក្រុមហ៊ុននឹងផ្តោតជាសំខាន់ បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង។ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនត្រូវការបង្ហោះត្រូនដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសុក្រឹតពីសណ្ឋានដីឱ្យបានច្បាស់លាស់។ មួយទៀតត្រូវប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត ដោយសិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគផងដែរ។

ក្នុងប្រតិបត្តិការសិក្សារំដោះបញ្ហាជំនន់ទឹកភ្លៀង ក្រុមហ៊ុននឹងបង្ហោះដ្រូនប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd ដែលមក សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ លោកទទួលស្គាល់ថា បច្ចុប្បន្នខេត្តព្រះសីហនុប្រឈមបញ្ហាជំនន់ទឹកភ្លៀង ដែលត្រូវការភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះខេត្តព្រះសីហនុបានជួបប្រទះការលិចលង់ដោយជំនន់ទឹកភ្លៀងបង្កឡើងពីឥទ្ធិពលព្យុះ និងភ្លៀង បណ្តាលឱ្យមានមនុស្សស្លាប់ ៣នាក់ ហើយផ្ទះប្រជាពលរដ្ឋរាប់រយខ្នងត្រូវលិចលង់។

ជាដំណោះស្រាយសម្រាប់ខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងគ្រោងថវិកាប្រមាណ ១៧០លានដុល្លារ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធចម្រោះទឹកកខ្វក់ និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។​

ថវិកានេះនឹងចំណាយលើការរៀបចំស្តារប្រព័ន្ធចម្រោះដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៤ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ការៀបចំបណ្តាញលូមេបង្ហូរទឹកកខ្វក់ប្រវែង ៤៥គីឡូម៉ែត្រ ការរៀបចំបណ្តាញលូខ្នែងតភ្ជាប់ពីផ្ទះពលរដ្ឋ ឬសណ្ឋាគារប្រវែង ៤៧ គីឡូម៉ែត្រ ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បញ្ចូលអាងចម្រោះ និងសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែង ២០គីឡូម៉ែត្រ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

លោក កឹម សុខាថាភស្ដុតាងរបស់លោកគ្រប់គ្រាន់ថាលោកអាចរួចខ្លួន តែមេធាវីរដ្ឋាភិបាលថាមិនអាចទេ

ភ្នំពេញ៖ លោក កឹម សុខាថាភស្ដុតាងរបស់ខ្លួនដែលមេ[...]

សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតថាកម្ពុជាគ្មានអធិបតេយ្យភាព

ភ្នំពេញ៖ សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត