loader

អាមេរិក៖ក្រុមប្រជាធិបតេយ្យកាន់កាប់សភាម្ដងវិញហើយ  

គណបក្សប្រជាធិបតេយ្យត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណ​ត្តិនៃប្រធានាធិបតីដូណាល់ត្រាំ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៧វិច្ឆិកានេះ។

ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតថ្ងៃនេះ គឺជាវាយប្រហារធ្ងន់ធ្ងរទៅលើ លោកប្រធានាធិបតីត្រាំ ដែលជាម្ចាស់សេតវិមាននៅពេលនេះ។ លោកត្រាំបានឈ្នះឆ្នោតប្រធានាធិបតីនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៧វិច្ឆិកាឆ្នាំ ២០១៦។

តាមបណ្ដាញផ្សាយព័ត៌មាន BBC នេះជាលើកដំបូងហើយដែល គណបក្សប្រជាធិបតេយ្យ បានកាន់កាប់រដ្ឋសភា នៅក្នុងរយៈពេល៨ឆ្នាំមកនេះ។ ក្រុមប្រជាធិបតេយ្យ ត្រូវបានរាយការណ៍មកថា បានឈ្នះលើសគណបក្សសាធារណរដ្ឋ ២៣អាសនៈ ដែលនាំឱ្យបក្សប្រឆាំងនេះ ក្លាយជាសមាជិក សភាសំឡេងភាគច្រើននៃអាសនៈសរុប ៤៣៥។ តែយ៉ាងណាលោក ដូណាល់ត្រាំ នឹងអង្គុយក្នុងសេតវិមាន រហូតដល់ ឆ្នាំ២០២០ ខណៈព្រឹទ្ធសភា នៅតែគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។

សម្រាប់សភាជាន់ទាបរបស់អាមេរិកនៅពេលនេះ គឺប្រធានរដ្ឋសភា គឺលោកស្រី Nancy Pelosi មកពីគណបក្សប្រជាធិបតេយ្យ។ ចាប់ពេលនេះទៅ សភាអាមេរិក មានតុល្យភាពជាខ្លាំងជាពិសេសមួយសេតវិមាន ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើកាលៈទេសនេះ លោកម៉ាឌូរ៉ូគួរជ្រើសរើសការបញ្ចប់អំណាចរបស់ខ្លួនដោយការធ្វើអត្តឃាតឬដូចម្ដេច?

លោកនីកូឡាស់ម៉ាឌូរ៉ូប្រធានាធិបតីនៃប្រទេសវេណេហ្[...]

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរន[...]

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត