loader

អ្នកវិភាគ៖អាស៊ានអាចសួរនាំកម្ពុជាអំពីភាពមន្ទិលថាកម្ពុជាអាចជាទីតាំងកងទ័ពចិនឬទេ?​(បទសម្ភាស)

នៅរយៈពេលចុងក្រោយនេះ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថាឆ្នេរ​សមុទ្រ​កម្ពុជា​​​អាច​ក្លាយជាមូលដ្ឋានកងទ័ពចិន។ សារព័ត៌មាន The Wall Street Journal  ចុះផ្សាយកាលពី​ថ្ងៃ​ទី២១ ខែកក្កដា ថា ​កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ក្នុងការ​ផ្ដល់​ឱ្យចិន មាន​មូលដ្ឋាន​កងទ័ពជើងនៅឈូងសមុទ្រកម្ពុជា រយៈពេល​ ៣០ឆ្នាំ​។

​សារព័ត៌មាន Taiwan News បាន​ស្រង់ សម្ដីវរៈសេនីយ៍ឯកចូលនិវត្តិន៍ជាតិឥណ្ឌាម្នាក់គឺលោក Vinayak Bhat ដែល​អះ​អាង​ថាទីតាំងនោះលើទំហំដីជិត២ម៉ឺនហិចតា ហើយកម្ពុជាជួលអោយចិនរយៈពេល​៤០​ឆ្នាំ​ហើយ​មួយ​ឆ្នាំគឺមួយ​លាន​ដុល្លារអាមេរិក។

តែបែបនេះក្ដី ទាំងសម្ដេចហ៊ុនសែន ក្រសួងបរទេស និង ក្រសួងការពារជាតិ បានច្រានចោលថាកម្ពុជាមិនអនុញាត្តិឲ្យមានទ័ពបរទេសណាមួយលើទឹកដីកម្ពុជាឡើយព្រោះផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ តែអ្នកវិភាគ ឯមសុវណ្ណារ៉ា យល់ថា រដ្ឋាភិបាលគួរដោះស្រាយរឿងនេះឲ្យបានជ្រះស្រឡះ ហើយពុំនោះទេ សមាគមអាស៊ានអាច សួរនាំកម្ពុជាអំពីរឿងនេះ។

សូមស្តាប់ បទសម្ភាសរវាងលោកនួនបូរិន ជាមួយ លោក ឯម សុវណ្ណារ៉ាដូចតទៅ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖ សារលោកកឹម សុខា មិនធ្វើឱ្យលោកកើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យបែកបាក់ពីលោក សម រង្ស៊ី ទេ

ភ្នំពេញ៖ លោក កឹម សុខា បានចេញសារដោយបញ្ជាក់ថា ល[...]

អ្នកវិភាគ៖ ជាងមួយឆ្នាំ លទ្ធផលការងារនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់តិចតួចបំផុត

ភ្នំពេញ៖ មកដល់ពេលនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោ[...]

មន្ត្រីនាំពាក្យ៖ពន្យល់អំពី អ្វីទៅ China Readyទាក់ទងនឹងវិស័យ ទេសចរណ៍(បទសម្ភាស)

លោក តុបសុភ័កអ្នកនាំពាក្យ ក្រសួងទេសចរណ៍កម្ពុជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត