loader

អ្នកវិភាគ​យល់​ថា​ បើ​លោកស្រី​ គ្លី​ន​តុ​ន​ កាន់​តំណែង​ប្រធានាធិបតី​នឹង​មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា​ (មានសំឡេង)

​ភ្នំពេញ​៖​ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដែល​ជា​ប្រទេស​មហាអំណាច​ទី​ ១​ លើ​ពិភពលោក​ជិត​មក​ដល់​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​សរសើរ​បេក្ខជន​ប្រធានាធិបតី​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​លោក​គិត​ថា​ លោក ​ដូ​​ណា​ល់​ត្រាំ​ មានគុណ​សម្បត្ដិ​សក្ដិ​សមជា​ប្រធានាធិបតី​ជាង​លោកស្រី​ គ្លី​ន​តុ​ន ​ជា​ពិសេស​ការ​ដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​។

​ប៉ុន្ដែ​ក្រុម​អ្នកវិភាគ​ដែល​សិក្សា​ពី​គោលនយោបាយ​ការ​បទេស​មិន​យល់​ដូចនេះ​ទេ​។​ ពួក​គាត់​យល់​ថា​ លោក​ ត្រាំ​ ជា​មនុស្ស​មាន​គោលនយោបាយ​ការ​បរទេស​ចង្អៀត​សម្រាប់​ប្រទេស​ដទៃ​ ចំណែក​លោកស្រី​ គ្លី​ន​តុ​ន​ គឺ​មាន​គោលនយោបាយ​ការ​បរទេស​បើក​ទូលាយ​។​

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​ និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​ បណ្តុះ បណ្តាល​ បច្ចេក​ ទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដោយ​បាន​ថ្លែង​រិះគន់​ បុរស​ម្នាក់​ដែល​ទំនង​គឺ​លោក​ សម​ រ​ង្ស៊ី​ ថា​ ស្ដាប់​ការ​វិភាគ​របស់​លោក​មិន​បាន​បែរជា​និយាយ​តែ​ផ្ដេ​ស​តែ​ផ្ដាស់​ថា​ លោក​គាំទ្រ​មេដឹកនាំ​ផ្ដាច់​ការ​នៅ​លើ​ពិភពលោក​ទៅ​វិញ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​អម្បាញ់មិញ​ខ្ញុំ​និយាយ​ពី​រឿង​សប្បាយ​រីករាយ​ទេ​ ប៉ុន្ដែ​វា​ហួស​មក​ដល់​ត្រ​នេះ​និយា យ​ដល់​ត្រាំ​នោះ​ទៀត​ និយាយ​ដល់​អា​មេ​រិ​កាំ​ង​នោះ​ទៀត​ រឿង​ប្រធានាធិបតី​របស់​គេ​ ក៏​ប៉ុន្ដែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​នយោបាយ​ការ​បរទេស​ ព្រោះ​ប្រទេស​មហាអំណាច​វា​ពាក់ព័ន្ធ​ច្រើន​ អាច​នឹង​នយោបាយ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​វា​យ៉ាងម៉េច​ អាច​បញ្ហា​អា​ត្រង់​ប៉ា​ស៊ី​ហ្វិ​ច​នោះ​វា​យ៉ាងម៉េច​ អា​ ធី​ ភី​ ភី​ ត្រង់​ Asia​ partnership​  នោះ​ទៅ​ជា​យ៉ាងម៉េច​ ទំនាក់ទំនង​រវាង​មហាអំណាច​និង​មហាអំណាច​វា​ទៅ​ជា​យ៉ាងម៉េច​ អាហ្នឹង​ក្រែង​សិទ្ធិ​ក្នុង​ការ​វិភាគ​ ម៉េច​បានជា​អ្នកវិភាគ​ខ្លះ​ចេញ​មក​ថា​ ត្រាំ​ គឺជា​ជន​ផ្ដាច់​ការ​បាន​ ហ៊ុន​ សែន​ មូ​ហ្គា​បេ​ ពូ​ទី​ន​ ចេញ​មក​ គាំទ្រ​ទៅ​វិញ​ បើ​អ្នកឯង​មិន​ច្បាស់​រឿង​នយោបាយ​ទេ​ ហើយ​ល្ងង់​ទេ​ កុំ​ធ្វើ​នយោបាយ​»​។​

​បន្ថែម​ពី​នេះ​សម្ដេច​មាន​ប្រសាសន៍​ថា​ ទោះ​អ្នក​ណា​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក៏​ដោយ​ នោះ​គឺជា​រឿង​របស់​ប្រជាជន​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ហើយ​ចំពោះ​ការ​ទស្ស​ទាយ​ថា​ អ្នក​ណា​ជាប់​ឆ្នោត​គឺជា​សិទ្ធិ​របស់​សម្ដេច​ក្នុង​ការ​វិភាគ​ប៉ុណ្ណោះ​។

​កាលពី​ស​ប្ដា​ហ៍​មុន​សម្ដេច ​ហ៊ុន​ សែន បាន​និយាយ​ថា​ លោក​ចង់ឱ្យ ​ដូ​ណា​ល់​ត្រាំ ​ជាប់​ឆ្នោត​ព្រោះ​លោក​គិត​ថា​ លោក ​ត្រាំ​ នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ពិភពលោក​ មាន​សន្តិភាព​ ជា​ពិសេស​រវាង​អា​មេ​រិ​ក​ និង ​រុ​ស្ស៊ី​ ។

​ត្រង់​ចំនុច​នេះ​ហើយ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​បាន​សរសេរ​លិខិត​មួយ​ ហើយ​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​កាសែត​ The​ Cambodian​ Daily​ ដែល​លោក​បាន​សរសេរ​ដោយ​ប្រៀបធៀប​ សម្ដេច​ ហ៊ុន​ សែន​ ទៅ​នឹង​លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ ជា​មនុស្ស​ដែល​ឆេវឆាវ​ នឹង​ងាយ​គ្រោះថ្នាក់​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រៀបធៀប​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​មនុស្ស​ផ្ដាច់​ការ​និយម​ដោយសារ​តែ​ខ្វល់ខ្វាយ​តែ​រឿង​លុយកាក់​ រីឯ​សម្ដេច​ ហ៊ុន​ សែន​ ជា​មេដឹកនាំ​និយម​អំណាច​ផ្ដាច់​ការ​ប្រើប្រាស់​កាំភ្លើង​ដើម្បី​ដោះស្រាយ​បញ្ហា​។

​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​ ០៨​ វិច្ឆិកា​ នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ជំនួស​លោក​ អូ​បា​មា​ ដែល​ត្រូវ​ចូល​និវត្តន៍​។​

​បេក្ខជន​ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​តំណែង​ប្រធានាធិបតី​នេះ​គឺ​មាន​លោក​ ដូ​ណា​ល់​ត្រាំ​ មក​ពី​គណបក្ស​សា​ធា​​រណ​រដ្ឋ​ និង​លោកស្រី​ គ្លី​ន​តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​ ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី ​៤៥​នេះ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លះ​ដល់​មេដឹកនាំ​មួយ​ចំនួន​ រួម​ទាំង​អ្នកវិភាគ​ផង​ដែរ​ ។​

​តើ​ប្រសិនបើ​លោក ​ដូ​ណា​ល់​ត្រាំ​ ឬ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​អ្វីខ្លះ​?

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

​អ្នកវិភាគ​ដែល​វិទ្យុ​ស្ដ្រី​សុំ​ការ​យល់​ឃើញ​មាន​ប្រសាសន៍​ដូចៗ​គ្នា​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ គឺ​សមជា​ប្រធានាធិបតី​ជាង​លោក​ ដូ​ណា​ល់​ត្រាំ​ ព្រោះ​លោកស្រី​មានគំនិត​ជួយ​ដល់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​កាន់តែ​ល្អ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ០៧​ វិច្ឆិកា​ ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ភាព​ក្មេងខ្ចី​ណាស់​ក្នុង​រឿង​នយោបាយ​ ព្រោះ​លោក​ធ្លាប់តែ​ធ្វើ​ជំនួញ​ ព្រោះ​អ្នកជំនួញ​គិតតែ​រឿង​មួយ​មុខ​គត់​គឺ​ចំណេញ​។

​ចំណុច​នេះ​លោក​ពន្យល់​ថា​ ការ​ធ្វើ​ជំនួញ​គឺ​ផ្ទុយ​ពី​ការ​ធ្វើ​នយោបាយ​ដែល​ការងារ​គឺ​តម្រូវ​តាម​កាលៈទេសៈ​មិនមែន​ត្រូវ​តែ​ចំណេញ​រហូត​ដូច​ទ្រឹស្ដី​អ្នកជំនួញ​នោះ​ទេ​។

​អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បទេស​រូប​នេះ​បន្ដ​ថា​ ប្រសិនបើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ជា​ប្រធានាធិបតី​នោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​រដ្ឋ​ទំនើប​មួយ​ មានការ​គោរព​សិទ្ធិ​មនុស្ស​ គោរព​ប្រជាធិបតេយ្យ​ នឹង​នី​តី​រដ្ឋ​ដំណើ​ការ​ប្រកបដោយ​ភាព​អ​ព្យា​ក្រឹត្យ​។​

​លោក​ថា​ ​បើ​លោក​ ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នោះ​គឺ​នឹង​មិន​បាន​ជួយ​ដល់​កម្ពុជា​ ឲ្យ​មានការ​ពង្រឹង​ប្រជាធិបតេយ្យ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នោះ​ទេ​ ព្រោះ​លោក​ ត្រាំ​ មាន​គោលការណ៍​គឺ​មិន​ជួយ​ប្រទេស​ដទៃ​ទេ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​បើ​យើង​ពិនិត្យ​មើល​របៀប​ធ្វើការ​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ​ ជា​ទូទៅ​គឺជា​ការ​ប្រើប្រាស់​យុទ្ធសាស្ដ្រ​បែប​អវិជ្ជមាន​ វិធីសាស្ដ្រ​ពាក្យ​សម្ដី​ និង​របៀប​ធ្វើ​សព្វដង​ គឺ​មាន​តែ​ការ​វាយ​ហារ​លោកស្រី​ គ្លី​ន​តុ​ន​ ហើយ​មែនទែន​ទៅ​គឺ​គ្មាន​ឃើញ​ពី​យុទ្ធសាស្ដ្រ​អ្វី​ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​ថា​ លោក​ ត្រាំ​ រាល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​គឺ​មាន​ត្រឹមតែ​ពាក្យ​វាយប្រហារ​រឿង​បុគ្គល់​ប៉ុណ្ណោះ​ ដែល​នេះ​មិន​សមជា​ទ​ង្វើ​មេដឹកនាំ​នោះ​ទេ​។​

​ដូច​គ្នា​ដែរ​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​​ និង​ លទ្ធិប្រជាធិបតេយ្យ​ មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​តាំង​តែ​ពី​អតីតកាល​កន្លង​មក​គឺ​តែង​រំពឹង​ថា​ នឹង​បាន​ឈ្មោះ​ជា​បិតា​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ ហើយ​ក្ដី​រំពឹង​នេះ​ មិន​បាន​ស្ថិត​នៅ​ក្នុង​ផ្នត់គំនិត​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ទេ​ ពោល​គឺ​មាន នៅ​ក្នុង​ផ្នត់គំនិត​របស់​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​លោក​យល់​ថា​ ប្រសិនបើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​នោះ ​លោកស្រី​នឹង​បន្ដ​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាក់​ជា​ពុំខាន​រួម​ទាំង​កម្ពុជា​ផង​ដែរ​។​ ប៉ុន្ដែ​លោក​ថា​ ចំពោះ​លោក​ ដូ​ណា​ល់​ត្រាំ​ គឺជា​បុគ្គល​មួយ​រូប​ដែល​មាន​ទស្សន​មិន​ខ្វល់​ពី​ប្រទេស​ជិតខាង​នោះ​ទេ​ក្រៅពី​ផលប្រយោជន៍​របស់​ខ្លួន​។​

​ប្រការ​នេះ​អ្នក​សិក្សា​ពី​អភិបាលកិច្ច​បន្ដ​ថា​ ព្រោះតែ​លោក​ ត្រាំ​ ជា​មនុស្ស​មិន​ខ្វល់​ពី​ប្រទេស​ជិតខាង​បានជា​រដ្ឋាភិបាល​កម្ពុជា​ហាក់​បង្ហាញ​ជំហរ​គាំទ្រ​លោក​ដូ​ណា​ល់​ ត្រាំ​ ជាង​លោកស្រី​ គ្លី​ន​តុ​ន​។​

​លោក​ ចាន់​ វិបុល​៖«​ប្រសិនបើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​នោះ​លោកស្រី​នឹង​នៅ​តែ​បន្ដ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ ហើយ​យើង​ដឹង​ហើយ​ថា​ កម្ពុជា​យើង​មាន​មានឈ្មោះ​មួយ​ជា​ប្រទេស​ដែល​មិន​គោរព​សិទ្ធិ​មនុស្ស​ក្រាស់ក្រែល​បំផុត​ ហើយ​នីតិរដ្ឋ​ហ្នឹង​ក៏​ទាប​បំផុត​ដែរ​ គឺ​១១២​ ក្នុង​ចំណោម​ក្នុង​ប្រទេស​ ១១៣​ ក្នុង​ពិភពលោក​ តាម​រយ​បាយ​ការណ៍​គម្រោង​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​អន្ដរជាតិ​ឆ្នាំ​ ២០១៦»​។

​រដ្ឋាភិបាល​អា​មេ​រិ​ក​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក​ បា​រាក់​ អូ​បា​ម៉ា​ ដែល​ជា​មេដឹកនាំ​របស់​លោកស្រី​ គ្លី​ន​តុ​ន​ រដ្ឋាភិបាល​របស់​លោក​ បាន​ដាក់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ និង​រំលោភ​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយ​បាន​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ធ្វើ​កំណែ​ទម្រង់ការ​ដឹកនាំ​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​។​ ប៉ុន្ដែ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត