loader

អ្នកវិភាគ​៖​កម្ពុជា​អាច​អនុវត្ត​ករណី​អន្តោប្រវេសន៍​ខុសច្បាប់​ដូច​លោក ដូ​ណា​ល់​ត្រាំ ​បើ​មាន​ឆន្ទៈ​(មានសំឡេង)

​ភ្នំពេញ​៖​គ្មាន​អ្វី​ខាតបង់​ទេ​ទោះជា​កម្លាំង​ការងារ​របស់​ជន​ន្តោ​ប្រវេសន៍មក​រស់នៅ​កម្ពុជាជួយ​សេ ដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន​ក៏​ដោយ​តែ​សំខាន់​ជនបរទេស​នោះ​មក​រស់នៅ​កម្ពុជា​មាន​បំណង​លើស​ពី​នេះ​ ទៀត​ទើប​ជា​ក្ដី​កង្វល់​នៃ​អនាគត​អធិប តេយ្យភាព​របស់​កម្ពុជា​។​ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក វិភាគ​។​

vietការ​ពន្យល់​របស់​អ្នកវិភាគ​ គឺជា​ការ​សុំ​ការ​យល់​ឃើញ​ពី​ពួក​គាត់​ ជុំវិញ​ផែនការ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​រៀបចំ​បណ្ដេញ​ជនអន្តោប្រវេសន៍​ជាង​៣​លាន​នាក់​ដែល​កំពុង​រស់នៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​នៅ​ពេល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០១៧​។​ ផែនការ​របស់​លោក​ ត្រាំ​ នាំ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លះៗ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​អ្នកវិភាគ​ថា​ ស្ថានភាព​ជនអន្តោប្រវេសន៍​រស់នៅ​កម្ពុ ជា​សព្វថ្ងៃ​ក៏​គួរ​ពិនិត្យ​ឡើង​វិញ​ដែរ​តែ​លោក​ថា​ ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នកនយោបាយ​។​
ប្រភពពី៖ alamy stock photo
ប្រភពពី៖ alamy stock photo

​ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា​ គឺជា​កា រ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​អា​មេ​រិ​ក​។​ ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ កើត​ចេញពីយុទ្ធនាការ​រប ស់​លោក​ វាយលុក​យ៉ាង​ខ្លាំង​ លើ​ជន​អន្តោត​ប្រវេសន៍​ខុសច្បាប់​ជា​ច្រើន​លាន​នាក់​ពី​ជាតិ​សាសន៍​ផ្សេង ៗ​មក​រស់នៅ​សហរដ្ឋអាមេរិក​។​ លោក ​ត្រាំ​ សន្យា​ឱ្យ​ជន​អ​នោ្ត​ប្រវេសន៍​ខុសច្បាប់​ទាំងអស់​ចេញពី​អា​មេ​រិ​ក​ដែល​លោក​ថា​ អ្នក​ទាំងនោះ​គឺ​មក​ដំ​ណើ្ដ​ម​ការងារ​ពី​ពលរដ្ឋ​អា​មេ​រិ​ក​។ ​ផែនការ​របស់​លោក​ ត្រាំ​ បាន​នាំ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​មាន​ជីវភាព​មធ្យម​សាទរ​ហើយ​បាន​សម្រេច​ទម្លាក់​សន្លឹក​ឆ្នោត​ឱ្យ​លោក​ត្រាំ​។​ មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ចាត់​ទុក​លោក​ ត្រាំ​ ជា​មនុស្ស​ម្នាក់​ដែល​មាន​ឧត្តមគតិ​ជាតិ​ ស្នេហា​ជាតិ​ ច្រើ ន​ជាង​លោកស្រី​គ្លី​ន​តុ​ន​។​ ​ករណី​ជនអន្តោប្រវេសន៍​រស់នៅ​កម្ពុជា​ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​អា​មេ​រិ​ក​ដែរ​គឺ​មាន​ភាព​ចម្រូងចម្រា ស់​រវាង​បក្ស​កាន់​អំណាច​និង​ បក្ស​ប្រឆាំង​។​ បក្ស​ប្រឆាំង​តែងតែ​ចាត់​ទុក​នេះ​គឺជា​ របៀបវារៈ​ដ៏​សំខាន់​នៅ​ពេល​រដូវ​ឃោសនាបោះឆ្នោត​ ចូល​មក​ដល់​។​

​ករណី​នេះ​បក្ស​ប្រឆាំង​បាន​ដាក់​ចូល​ក្នុង​គោលនយោបាយ​ថ្នាក់​ជាតិ​របស់​ពួក​គេ​ដោយ​អះអាង​ថា​ បើ​ខ្លួន​មានឱកាស​ដឹកនាំ​រដ្ឋាភិបាល​នឹង​ពិនិត្យ​ឡើង​វិញ​ជនអន្តោប្រវេសន៍​ណា​មក​រស់នៅ​កម្ពុជា​ដោយ​ខុស ច្បាប់​។​viett​តើ​មាន​ផល​លំបាក​អ្វីខ្លះ​ បើមានការ​រៀបចំ​សម្រួល​ជនអន្តោប្រវេសន៍​ចេញពី​កម្ពុជា​?​

​លោក​ គឹ​ម​ សុខ​ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ល់​ឃើញ​ថា​ អា​មេ​រិ​ក​អាច​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ព្រោះ​ជនអន្ដោប្រវេសន៍​ភាគច្រើន​ធ្វើការ​នៅ​តាម​សហគ្រាស​តូចៗ​ គឺ​មាន​ប្រហែល​ជាង​ ១១​លាន​នាក់​។​ ប៉ុន្ដែ​លោក​ថា​ អា​មេ​រិ​ក​គេ​អនុវត្ដ​ការ​បណ្ដេញ​ជន​អន្ដោ​ប្រវេ​ស​ចេញ​ក៏​ផ្អែក​លើ​ច្បាប់​ប្រទេស​របស់​គេ​ដែរ​។​

ចំណែក​កម្ពុជា​វិញ​លោក​ថា​ មិន​មាន​បញ្ហា​អ្វី​ដែល​ជះ​ឥទ្ធិ ពល​អាក្រក់​នោះ​ទេ​ព្រោះ​ជនអន្ដោប្រវេសន៍​មក​រស់នៅ​កម្ពុជា​ គឺ​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ​។​ លោក​ថា​ ជនអន្ដោប្រវេសន៍​ប្រទេស​ជិតខាង​មក​រស់នៅ​កម្ពុជា​មាន​ហេតុផល​ខាង​នយោបាយ​ច្រើន​ជាង​បញ្ហា​សេដ្ឋកិច្ច​។​

​លោក​ គឹ​ម​ សុខ​៖«​នៅ​កម្ពុជា​គឺ​ខុស​ពី​នៅ​សហរដ្ឋអាមេរិក​ជនអន្ដោប្រវេសន៍​មក​កម្ពុ​ជាទី​១​ជា​អន្ដោប្រវេ សន៍ក្នុង​លក្ខខណ្ឌ​នយោបាយ​របស់​បរទេស​ដើម្បី​ឈ្លានពាន​ក​ម្ព​ជា​ ទី​២​គឺ​មក​ដើម្បី​រក​ការងារ​ធ្វើ​ប៉ុន្ដែ​វា​ក៏​មិន​ខុស​ទី​មួយ​ទេ​»​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

​ភាព​ចម្រូងចម្រាស់​ចំពោះ​ការ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ដែល​មក​រស់នៅ​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​ ដោយសារ​តែ​ការ​អនុវត្ដ​ច្បាប់​អន្ដោប្រវេសន៍​ និង​ច្បាប់​សញ្ជាតិ​មិន​មាន​ប្រសិទ្ធិ​ភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនជាតិ​ដទៃ​ជិតខាង​កម្ពុជា​ងាយ​ចូល​មក​រស់នៅ​។​ លោក​ គឹ​ម​ សុខ​ មើលឃើញ​ទៀត​ថា​ បើ​ដោះស្រាយ​បញ្ហា​ជនអន្ដោប្រវេសន៍​បាន​មិន​ត្រឹមតែ​ចំណេញ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​ទេ​គឺ​ជួយ​កាត់​បន្ថយ​កម្លាំង​សេដ្ឋ​កម្ពុជារ​ត់ទៅ​ប្រទេស​គេ​ទៀត​ផង​ ហើយ​សូ​ម្បី​ម្ចាស់​សហគ្រាស​មួយ​ចំនួន​ក៏​អាច​ចាប់ផ្ដើម​ពិនិត្យ​មើល​ប្រាក់​ឈ្នូ​ល​សមរម្យ​ឡើង​វិញ​ដែរ​។​ តែ​យ៉ាងណា​ក៏​ដោយ​លោក​ទទូច​ថា​ ត្រូវ​តែ​អនុ​ឡោម​តាម​ច្បាប់​ឲ្យ​បាន​ហ្មត់ចត់​ គឺ​កុំ​អនុវត្ដ​ដោយ​ការ​រើសអើង​ និង​ហិង្សា​។​

​លោក​ គឹ​ម​ សុខ​៖«​ប្រការ​នេះ​វា​រឹតតែ​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ថែម​ទៀត​ព្រោះ​កាលណា​បើ​យើង​ដោះស្រាយ​បញ្ហា​ជនអន្ដោប្រវេសន៍​ដោយ​សមរម្យ​ ត្រឹមត្រូវ​ វា​គឺជា​ការ​បន្សល់​នូវ​ថាមពល​ឬ​ក៏​កម្លាំង​ការងារ​មួយ​ចំនួ ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន​ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដែរ​»​

​កម្ពុជា​មាន​ទាំង​ច្បាប់​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ និង​ច្បាប់​សញ្ជាតិ​តែ​ជនបរទេស​ភាគច្រើន​មាន​ឯក សារ ​ដោយ​ការ​ធានា​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​ទៀត​ផង​ ដែល​ករណី​នេះ​នាំ ​ឲ្យ​បក្ស​ប្រឆាំង​ចោទសួរ​ទៅ​រដ្ឋាភិបាល​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​បរទេស​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​។

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បទេស​ និង​ច្បាប់​អន្ដរជាតិ​យល់​ថា​ ហេតុ ផល​ដែល​នាំ​ឲ្យ​មានការ​ចោទសួរ​នេះ​គឺ​ការ​អនុវត្ដ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ដែល​លោក​ថា​ នាំ​ឲ្យ​ពលរដ្ឋ​ប្រ ទេស​ដទៃ​មក​រស់នៅ​កម្ពុជា​បាន​យ៉ាង​ងាយ​។​ យ៉ាងណា​ក៏​ដោយ​លោក​ទទូច​ថា​ ចង់​រៀបចំ​អន្ដោប្រវេសន៍​រស់ នៅ​កម្ពុជា​ត្រឡប់​ទៅ​វិញ​គឺ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ទាំង​ច្បាប់​ជាតិ​ និង​អន្ដរជាតិ​។

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ថ្វីបើ​មាន​អន្ដោប្រវេសន៍​ខុសច្បាប់​ហ្នឹង​ក៏​មិន​អាច​ប្រើ​អំពើ​ហិង្សា​ ធ្វើ​ទារុណកម្ម​ ឬ​ក៏​អំពើ​បែប​ព្រៃផ្សៃ​ដើម្បី​បញ្ជូន​ទៅ​ស្រុក​គេ​វិញ​ដែរ​ គឺ​យើង​ត្រូវ​គោរព​សិទ្ធិ​នឹង​ច្បាប់​ដែល​មាន​ទាំង​ច្បាប់​ជាតិ​និង​អន្ដរជាតិ​»​។​

​ករណី​ជនអន្ដោប្រវេសន៍​រស់នៅ​កម្ពុជា​គឺជា​ចំណុច​ប្រវត្ដិសាស្ដ្រ​មួយ​ដែល​អ្នកវិភាគ​ថា​ ជា​រឿង​ច្រំ​ដែលៗ​ព្រោះ​បក្ស​ប្រឆាំង​បាន​យក​ករណី​នេះ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ដើម្បី​ទាញ​សម្លេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។​ បន្ថែម​លើ​នោះ​បក្ស​ប្រឆាំង​តែងតែ​សន្យា​ថា​ នឹង​រៀបចំ​បញ្ជូន​ជនអន្ដោប្រវេសន៍​ណា​ខុសច្បាប់​ទៅ​ប្រទេស​ពួក​គេ​វិញ​។​ ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា​ ទំនង​នឹង​ក្លាយជា​ការ​ដោះ​ដូរ​ចំណុច​ប្រវត្ដិ សាស្ដ្រ​ដ៏​ធំ​មួយ​ទាក់ទិន​នឹ ង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​មក​រស់នៅ​កម្ពុជា​៕​ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត