loader

អ្នកវិភាគ​៖​ អា​មេ​រិ​ក​ទំនង​មិន​លុប​ចោល​បំណុល​គេ​ទេ​ ព្រោះ​គេ​គិត​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​គេ​ខ្លាំង​ជាង​

ភ្នំពេញ៖ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ពិចារណា​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​សម័យ​សង្គ្រាមស៊ីវិល​សម័យ​សាធារណៈរដ្ឋ​ខ្មែរ​ ដឹកនាំ​ដោយ​សេនាប្រមុខ​ លន់​ ន​ល់​។​ ជុំវិញ​ការ​អំពាវនាវ​ឲ្យ​អា​មេ​រិ​ក​លុប​បំណុល​នេះ​ អ្នកវិភាគ​សម្តែង​ការ​គាំទ្រ​។​ តែ​យ៉ាងណា​ក៏​ដោយ​ អ្នកវិភាគ​ថាបើ​កម្ពុជា​ចង់ឱ្យ​អា​មេ​រិល​លុប​បំណុល​គឺ​អា​មេ​រិ​ក​ ធ្វើ​បាន​តែ​កម្ពុជា​គួរ​ធ្វើ​ឱ្យ​ប្រទេស​ធំ​នេះ​ទុកចិត្ត​ឡើង​វិញ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន [/caption]សម្តេច​ ហ៊ុន​ សែន​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ កាល​យប់​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ដោយ​សង្ឃឹមថា​ រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​គឺ​ លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​នឹង​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​ ៤៥​ នៅ​ខែមករា​ ខាង​មុខ​នេះ​ នឹង​លុប​បំណុល​ទាំងអស់​ដែល​កម្ពុជា​ជំពាក់​កាលពី​សម័យ​សង្គ្រាមស៊ីវិល​ក្នុង​អំឡុង​ទស​វត្ស​ ៧០​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បន្ទោស​សហរដ្ឋអាមេរិក​ថា​ បាន​ទម្លាក់​សម្តេច​ នរោត្តម​សីហ​នុ​ នៅ​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន​ បាន​នាំ​សង្គ្រាមស៊ីវិល​មក​ប្រទេស​កម្ពុជា​។​

​សម្តេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​សង្ឃឹមថា​ រដ្ឋាភិបាល​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ និង​ពិចារណា​អំពី​បំណុល​ ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​សារ​ធារ​ណ​រដ្ឋ​ខ្មែរ​ របស់​សេនាប្រមុខ​ លន់​ ន​ល់​ តើ​ត្រូវ​គួរ​លុប​ចោល​បំណុល​នេះ​ ឬទេ​។​ យើងខ្ញុំ​ពិបាក​និង​ការ​ពន្យល់​ប្រជាជន​កម្ពុជា​ ដើម្បី​ឲ្យ​ទទួលស្គាល​បំណុល​ដែល​ទិញ​គ្រាប់បែក​ និង​គ្រាប់កាំភ្លើង​មក​សម្លាប់​ប្រជាជន​កម្ពុជា​»​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ចាន់​ វិបុល​ បាន​គាំទ្រ​ការ​អំពាវ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា​ ជា​ប្រយោជន៍​ជាតិ​។​ ក៏​ប៉ុន្តែ​លោក​ហាក់ដូច​គ្មាន​ជំនឿ​ថា​ មេដឹកនាំ​ថ្មី​អា​មេ​រិ​ក​ និង​ពិចារណា​លុប​បំណុល​ ឡើយ​ ព្រោះ​លោក​ ដូ​ ណា​ល់​ត្រាំ​ បាន​ប្រកាស​ឲ្យ​ថា​ លោក​គិតគូរ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ហើយនឹង​គិតគូរ​អំពី​កិច្ចការ​ក្រៅប្រទេស​ឡើយ​។​

លោក​ ចាន់​ វិបុល​៖«​មានការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រធានាធិបតី​ កាត់​ឲ្យ​ការ​យក​ប្រាក់​សង់​នៅ​ក្នុង​កាត់​បំណុល​របស់​គាត់​ ប៉ុន្តែ​នៅ​ក្នុង​ចន្លោះ​និង​ក៏​យើង​ឃើញ​ច​រិ​កមួយ​ដែរ​គឺ​ លោក​ ដូ​ ណា​ល់​ត្រាំ​ ចង់​ធ្វើការ​បដិសេធ​នៅ​រាល់​ទ​ង្វើ​អាក្រក់​ទាំងឡាយ​ណា​របស់​អតីត​ប្រធានាធិបតី​ របស់​អា​មេ​រិ​ក​ ហើយ​ប្រហែល​ចំនុច​នឹង​ក៏​អាច​ជា​ជម្រើស​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ធ្វើ​រឿង​ផ្សេង​ទ​ទៃ​ ខុស​ពី​អារម្មណ៍​របស់​គាត់​ដែរ​»​។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ ក៏​បាន​គាំទ្រ​ឲ្យ​អា​មេ​រិ​ក​លុប​បំណុល​កម្ពុជា​ដែរ​។​ តែ​លោក​ គឹ​ម​ សុខ​ ក៏​អំពាវនាវ​ឲ្យ​សម្តេច​ ហ៊ុន​ សែន​ ក៏​ស្នើ​ទៅ​រុ​ស្ស៊ី​ឲ្យ​លុប​បំណុល​ កម្ពុជា​ក្នុង​សង្គ្រាម​ដូចនេះ​ដែរ​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម[/caption]​លោក​ គឹ​ម​ សុខ​៖«​ការ​ស្នើ​របស់​គាត់​ត្រឹមត្រូវ​ តែ​រឿង​ដែល​សំខាន់​កុំ​ប្រើ​វោហារ​ស័ព្ទ​បែប​ក្តៅក្រហាយ​របៀប​ស្នើ​ ដើម្បី​គ្រាន់តែ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​អា​មេ​រិ​ក​កាំ​ង​វា​អត់​ចំនេញ​ទេ​។​ ហើយ​បាន​ស្នើ​ទៅ​អា​មេ​រិ​ក​ហើយ​គួរ​ស្នើ​ទៅ​រុ​ស្ស៊ី​ដែរ​ ១៥០០​លាន​ដុល្លារ​ដែល​ជំពាក់​រុ​ស្ស៊ី​ក្នុង​បុព្វហេតុ​សង្គ្រាម​ដូច​គ្នា​ ស្នើ​ទៅ​រុ​ស្ស៊ី​ ដើម្បី​ឲ្យ​ទម្លាក់​ចោល​នៅ​បំណុល​នឹង​ផង​ដែរ​ទៅ​»​។​

​ពាក់ព័ន្ធ​ទៅ​និង​បំណុល​ក្រៅប្រទេស​នេះ​ កន្លង​មក​ប្រទេស​ចិន​បាន​លុប​ចោល​ កម្ពុជា​ជំពាក់​ក្នុង​ឆ្នាំ​ ២០១៥​ ប្រមាណ​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​គេ​ថា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍រ​វាង​កម្ពុជា​ ចិន​។​

​កាលពី​ថ្មី​នេះ​ រដ្ឋាភិបាល​បាន​អះអាង​ថា​ កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​ ១​ ម៉ឺន​លាន​ដុល្លារ​ នៅ​ក្នុង​ចំណោម​នេះ​ បំណុល​ក្នុង​វិស័យ​ឯកជន​បាន​ជំពាក់​បរទេស​ចំនួន​ ៤​ ពាន់​លាន​ដុល្លារ​។​ តែ​នៅ​ក្នុង​នោះ​កម្ពុជា​ ជំពាក់​អា​មេ​រិ​ក​ ក្នុង​សម័យ​សង្គ្រាម​ មាន​ ប្រហែល​៥០០​លាន​ដុល្លារ​ ហើយ​ រុ​ស្ស៊ី​ ប្រហែល​១៥០០​លាន​ ដុល្លារ​។​នេះ​ បើ​តាម​ការ​ស្រាយ​ជ្រាវ​របស់​អ្នក​សិក្សា​ពី​បញ្ហា​សង្គម​ ៕​

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត