loader

ឧត្តមសេនីយ៍វៀតណាមលើកទ័ពចូលកម្ពុជាថាជាការវាយបកផងនិងជាការរំដោះពីរបបខ្មែរក្រហមផង

ក្នុងឱកាសប្រារព្ធខួប ៤០ឆ្នាំនៅឆ្នាំ ២០១៩ ដែលជាជ័យជម្នះលើរបប កម្ពុជាប្រជា​ធិបតេយ្យ​ខ្មែរក្រហម គេសង្កេតឃើញ មេដឹក នាំវៀតណាម ក៏បានរៀបចំពិធីនេះ នៅក្នុងប្រទេសរបស់​ពួកគេ ដោយចាត់ទុកថាជាជ័យជម្នះមួយ ដែលកងទ័ពវៀតណាមបានពលីជីវិតដើម្បី​ការពារ​ប្រទេសហើយជួយ រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ទៀតផង។

ឧត្តមសេនីយ៍វៀតណាមម្នាក់គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក Phạm Văn Trà ដែលបានអនុញ្ញតពីបក្សលើកទ័ពចូលកម្ពុជាបាននិយាយថា ដើមដំបូងគឺជាការវាយបកលើទ័ពខ្មែរក្រហម តែក្រោយមកគឺជាការវាយលុកតែម្ដងក្រោម​កិច្ច​សហ​ការ​ជាមួយក្រុមចលនារណសិរ្យកម្ពុជា។ លោកថានេះជា«សង្រ្គាមនៃយុត្តិធម៌»។ តែអ្នកវិភាគថាមានរូបភាពពីរ គឺឈ្លានពាននិងរូបភាព ជួយរំដោះពលរដ្ឋកម្ពុជាពីរបបអាវខ្មៅនេះ។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

ក្នុងបទសម្ភាសជាមួយ សារព័ត៌មាន វៀតណាម Vietnam News Agency អតីតរដ្ឋមន្ត្រី​ការពារ​ជាតិវៀតណាម លោកPhạm Văn Trà ដែលអះអាងថាលោកជាអ្នកដឹកនាំទ័ពវៀតណាម មួយកងពលធំ ចូលទឹកដីកម្ពុជាគឺដើម្បីបញ្ចប់របបដ៏ឃោរឃៅនេះ។ ដែលលោកថា ជាយុត្តិធម៌មួយ របស់វៀតណាម បានឈ្នះលើរបបនេះ។តែលោកអះអាងថា ដើមឡើយ កងទ័ពខ្មែរ​ក្រហមទេដែលបានឈ្លានពាន ទឹកដីវៀតណាម គឺនៅឆ្នាំ១៩៧៧ ដែលកាលនោះ​កងទ័ព​របស់​ប៉ុលពតបានវាយចូលទឹកដីវៀតណាម នៅខេត្ត គៀនយ៉ាង និងខេត្តអាងយ៉ាង រហូត​ដល់១៥គីឡូម៉ែត្រ។ លោក​ អោយដឹងថា កងពលដែលចូលទឹកដីវៀតណាម គឺបាន​ដុតភូមិនិងសម្លាប់រង្គាលលើពលរដ្ឋវៀតណាម។ លោកថា ចាប់ពីប៉ុលពត ឈ្នះសង្រ្គាម​លើ​របបលន់នល់នៅ ឆ្នាំ១៩៧៥គឺទ័ពខ្មែរក្រហម ចាប់ផ្ដើមបង្កើតភ្លើងសង្រ្គាមលើវៀតណាម​ទៅហើយគឺរហូតមានការប្រយុទ្ធគ្នាទ្រង់ទ្រាយធំតែម្ដង គឺនៅថ្ងៃទី៣០មេសា​១៩៧៧។ លោក បព្ជាក់ទៀតថា ដោយសារដូចនេះ វៀតណាមបានលើកទ័ពចូលទៅរំដោះកោះមួយចំនួន ដែល​ទ័ពខ្មែរ ក្រហមបានវាយកាន់កាប់ គឺមានកោះ Phú Quốc ដែលខ្មែរហៅថា កោះ​ត្រល់​ជាដើម។លោកថានេះជាការវាយបកមួយរបស់កងទ័ពវៀតណាមដើម្បីការពារទឹកដី។ លោកថា​នៅពេល​មានចលនារណសិរ្យប្រឆាំងរបបខ្មែរក្រហមទើប វៀតណាមមានការ​សម្រេច​ចិត្ត ចូលជួយរំដោះប្រជាជនខ្មែរចេញពីរបប ប៉ុលពតតែម្ដងហើយ ពេលនោះពល​រដ្ឋខ្មែរ​​ដែល​រងគ្រោះពីរបបខ្មែរក្រហមក៏បានស្វាគមន៍កងទ័ពវៀតណាម ជួយ​សង្រ្គោះ​ជីវិតពួកគេដែរ។

                                        ឧត្តមសេនីយវៀតណាមម្នាក់គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោកPhạm Văn Trà

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ក្នុងបទសម្ភាស​ជាមួយ​​វិទ្យុស្រី្តថា ដោយសារតែពួកខ្មែរឈ្លានពានគេ ទើបមានការវាយបក ហើយ ការដែល​កង​ទ័ពវៀតណាម​ចូល​មកកម្ពុជាគឺជាតាមការស្នើសុំពីកងទ័ពរណសិរ្យ ពីរធ្នូ។

តែយ៉ាងណា ក្រុមគណបក្សប្រឆាំង និងអតីតចលនាត្រីភាគី ដែលតស៊ូតាមព្រំដែនថៃមិនបាន​ចាត់ទុកជាចេតនា ពិតៗរបស់ វៀតណាមជួយរំដោះប្រទេសពីប៉ុលពតនោះទេ ។ ពួកគេថា ជាការឈ្លានពានទៅវិញ។

លោក នួន ជា អតីតអនុលេខាបក្ស ខ្មែរក្រហម ដែលត្រូវបាន សាលាក្ដីកាត់ទោសអស់​មួយ​ជីវិត ក្នុងឋានៈជាអ្នកទទួលខុសត្រូវនៃរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងក្នុងសវនាការថា ជម្លោះកើតចេញពីបក្សកុម្មុយនិស្តទាំងពីររបស់ប៉ុលពតនិង វៀត ណាម ។ លោកថា វៀត​ណាម ចង់ឱ្យបក្សខ្មែរក្រហម ជាបក្សរណប បក្សកុម្មុយនិស្តវៀតណាម ដែលប៉ុលពត​មិនព្រម​ធ្វើមាន​ជម្លោះនឹងគ្នាកើតឡើង។

ដោយឡែកលោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ មើលឃើញរូបភាពពីរ ដែលធ្វើ​មាន​ថ្ងៃ៧មករា ១៩៧៩គឺរូបរំដោះ និងឈ្លានពាន។ លោកថា វៀតណាម មិនព្រម ប្រគល់អធិប​តេយ្យ​ភាពទៅអោយអង្គការសហប្រជាជាតិ គឺរហូតមានការគាបសង្កត់ជាខ្លាំងទើបវៀតណាម ដក​ទ័ពចេញពីកម្ពុជា។

                                                                      លោកបណ្ឌិត មាស នី អ្នកវិភាគពីការអភិវឌ្ឍន៍សង្គម។

 

តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ​សួស យ៉ារ៉ា បានហៅការវិភាគរបស់​អ្នកវិភាគថា​មិន​ត្រឹមត្រូវ។ លោកថា តាមច្បាប់អង្គការសហប្រជាជាតិ គឺវៀតណាមអាច​មានលទ្ធភាព ជួយរំដោះប្រទេសជិតខាងដែលកំពុងគ្រោះថ្នាក់។

តែអ្នកវិភាគម្នាក់ទៀតគឺលោកឯមសុវណ្ណារ៉ាថា វៀតណាមបានរំដោះកម្ពុជា ពីប៉ុលពតមែន តែវៀតណាមក៏បានយកទ្រព្យសម្បត្តិពីកម្ពុជាខ្លះដែរ។ បើនិយាយពីគុណវិញ កម្ពុជា ក៏មាន​គុណលើវៀតណាមដែរ  ដែលអោយដីកងទ័ពវៀតណាម​ខាងជើង​ប្រើប្រាស់​ក្នុងសង្រ្គាម​វៀតណាមដែរគឺរហូតវៀតណាមឈ្នះសង្រ្គាមលើអាមេរិក៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យជាជង្រុកមាសនៃទេសចរណ៍ចាំបាច់ដុសខាត់ឱ្យភ្លឺ

ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង[...]

ប្រជាជនអាល់ហ្សេរីជោគជ័យក្នុងការបណ្ដេញប្រធានា​ធិបតីចង់ក្រាញអំណាច​ប្រាំឆ្នាំទៀត

ល្បែងនយោបាយមិនថាឡើយកើតនៅទីណាទេនៃពិភពលោក។ តែសម[...]

វិភាគ៖ឌុយទើតតេនឹងពង្រីកអាណត្តិប្រធានាធិបតីបន្ទាប់ពីដកខ្លួនពីICCតែទំនងមិនអាចជម្នះនឹងព្រហ្មលិខិតឡើយ

កាលពីថ្ងៃអាទិត្យទី១៧ មិនា លោកប្រធានាធិបតី Rod[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត