loader

​ការ​បញ្ជា​យន្តហោះ​របស់​អាកាសយានិក​ ក្នុង​ពេល​ឧបករណ៍​ដំណើរការ​ខុស​ប្រក្រតី​ ជា​ហេតុ​បណ្តាល​ឲ្យ​យន្តហោះ​ Air​ Asia​ QZ8501​ ធ្លាក់​

ក្រុមការងារ​ស្ទូច​យោង​បំណែក​នៃ​យន្តហោះ​ Air​ Asia​ QZ8501​ ពី​កប៉ាល់​ នៅ​ឯកំ​ពង់​ផែ​ ​តាន​ជុង​ ផ្រ​ក​ នៃ​ក្រុង​ចារ​កា​តា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​
ក្រុមការងារ​ស្ទូច​យោង​បំណែក​នៃ​យន្តហោះ​ Air​ Asia​ QZ8501​ ពី​កប៉ាល់​ នៅ​ឯកំ​ពង់​ផែ​
​តាន​ជុង​ ផ្រ​ក​ នៃ​ក្រុង​ចារ​កា​តា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​

​បើ​តាម​អ្នកស៊ើប​អង្កេត​នៅ​ថ្ងៃ​អង្គារ​នេះ​បានឱ្យ​ដឹង​ថា​ វិធីសាស្ត្រ​ដែល​អាកាសយានិក​បាន​បញ្ជា​ទៅ​លើ​បច្ចេកវិទ្យា​ដែល​ដំណើរការ​ខុសធម្មតា​បាន​បណ្ដាល​ឱ្យ​ធ្លាក់​យន្តហោះ​ Air​ Asia​។​

​យន្តហោះ​ដែល​មាន​វាសនា​មិនល្អ​នោះ​ មាន​ទិស​ដៅ​ ពី​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី​ ហោះ​ឆ្ពោះទៅ​កាន់​ប្រទេស​សឹ​ង្ហ​បុរី​ កាលពី​ថ្ងៃ​ទី​ ២៨​ ធ្នូ​ ឆ្នាំ​មុន​។​ វា​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ចា​វ៉ា​ ដោយ​បាន​សម្លាប់​មនុស្ស​ ១៦២​ នាក់​។​

​កុំព្យូទ័រ​ដែល​គ្រប់គ្រង​ការ​ហោះហើរ​របស់​យន្តហោះ​ បាន​ប្រេះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ដំណើរការ​ខុស​ប្រក្រតី​នោះ​។​

​កំណត់​ត្រា​ពី​ការ​ថែទាំ​យន្តហោះ​បាន​រក​ឃើញ​ថា​មានការ​ខូច​យន្តហោះ​ចំនួន​ ២៣​ ដង​ក្នុងឆ្នាំនេះ​ មុន​ពេល​ដែល​មានការ​ធ្លាក់​ ហើយ​ចន្លោះ​នៃ​ការ​ខូច​នោះ​មាន​ពេល​ខ្លី​គឺ​ ៣​ ខែ​ មុន​ពេល​ធ្លាក់​នោះ​។​

​សេចក្ដីរាយការណ៍​ពី​គណៈ​កម្ម​ធិ​ការ​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​បានឱ្យ​ដឹង​ថា​៖​ «​សកម្មភាព​របស់​ក្រុមការងារ​ហោះហើរ​ គឺ​មាន​ភាព​អសមត្ថភាព​ក្នុង​ការ​ត្រួតពិនិត្យ​យន្តហោះ​ និង​បាន​អូស​បន្លាយ​ក្នុង​ការ​ដំឡើង​លក្ខខណ្ឌ​របស់​វា​ ដែល​ហួស​ពី​សមត្ថភាព​របស់​ក្រុមការងារ​ហោះហើរ​ក្នុង​ការ​ធ្វើ​វា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​»​។​

​តែបើ​និយាយ​មួយ​បែប​ទៀត​៖​ «​វា​ជា​ភាព​បរាជ័យ​ខាង​បច្ចេកទេស​ ប៉ុន្តែ​វា​ជា​ការ​ឆ្លើយ​តប​របស់​អាកាសយានិក​ ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​យ​ន្ត​ហោះ​បែប​នេះ​»​។​ នេះ​បើ​យោង​តាម​អ្នកឆ្លើយឆ្លង​អាកាសចរណ៍​របស់​ CNN​ គឺ​លោក​ Richard​ Quest៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ CNN​ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្រ្ដីពុករលួយនៃប្រទេសបូលីវៀរត់ចោលប្រទេសបន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានទាញទម្លាក់ពីអំណាច

ចាប់តាំងពីប្រធានធិបតីអ៊ីវ៉ូ ម៉ូរ៉េឡេសនៃប្រទេស[...]

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត