loader

​លោក​ សម​ រ​ង្ស៊ី​ ពន្យា​​ពេលត្រលប់​មក​ស្រុក​ខ្មែរ​

samrainsy-delay-flight-cover

​នៅ​វេលា​ម៉ោងប្រមាណ​ ០៤​ រសៀល​ ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ ២០១៥​ បន្តិច​មុន​នេះ​ លោក​សម​ រ​ង្ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា​ លោក​មិន​ទាន់​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅឡើយ​ទេ​ក្នុង​រាត្រី​នេះ​។​

«​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហការី​នៅ​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ ដែល​បាន​ស្នើ​ឲ្យ​ខ្ញុំ​លៃលក​មក​ដល់​ភ្នំពេញ​ ពេល​ថ្ងៃ​ ចៀសវាង​ពេល​យប់​ ហើយ​បាន​ស្នើ​ឲ្យ​ខ្ញុំ​ទុក​ពេល​បន្តិច​ ឲ្យ​មជ្ឈដ្ឋាន​ការទូត​ និង​មិត្ត​បរទេស​មួយ​ចំនួន​ មាន​ពេល​ធ្វើ​អន្តរាគមន៍​ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា​ ខ្ញុំ​មិន​ទាន់​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី​នេះ​ទេ​ តែ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​»​។​ នេះ​ជា​សារ​ដែលលោក​សម​ រង្សី​ ទើបតែ​បាន​បង្ហោះ​លើ​ទំព័រ​ Facebook​។​

​មុន​ការ​សម្រេចចិត្ត​របស់​លោក​សម​ រ​ង្ស៊ី​ បែប​នេះ​ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ បាន​ប្រជុំ​គ្នា​ជា​បន្ទាប់​និង​បាន​ផ្ញើ​អ៊ីមែល​ទៅ​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាត​គឺ​លោក​សម​ រ​ង្ស៊ី​ ឲ្យ​ពន្យារពេល​ត្រលប់​មក​ប្រទេស​កម្ពុជា​ពីព្រោះ​ថា​វា​អាច​នឹង​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​។​ នេះ​បើ​តាម​កិច្ច​សម្ភាសន៍​របស់​ លោ​កអេង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈកម្មាធិការ​ ទី​ ១​ នៃ​រដ្ឋសភា​ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​។​

​គួរ​រំ​ឮ​ក​ផង​ដែរ​ថា​ បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋសភា​នៃ​កម្ពុជា​ចុះ​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ មាន​ខ្លឹមសារ​ថា​៖​ «​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុ​ព្ធ​សិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥»​៕

assembly-withdrwal-samriansy-immunity

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោប[...]

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

លោក កឹម សុខាថាភស្ដុតាងរបស់លោកគ្រប់គ្រាន់ថាលោកអាចរួចខ្លួន តែមេធាវីរដ្ឋាភិបាលថាមិនអាចទេ

ភ្នំពេញ៖ លោក កឹម សុខាថាភស្ដុតាងរបស់ខ្លួនដែលមេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត