loader

​ស្ដ្រី​រង​គ្រោះ​ក្នុង​របរ​ផ្លូវភេទ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ពួក​គេ​

prostituion-cover
រូបតំណាង

​ស្ដ្រី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ ដែល​រង​គ្រោះ​ ដោយសារ​អំពើ​ហិង្សា​ពី​សំណាក់​ភ្ញៀវ​ ពី​សំណាក់​ អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​ហិង្សា​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ​ កំពុង​ស្នើ​សុំ​ទៅ​កាន់​រាជរដ្ឋាភិបាល​ ឲ្យ​ជួយ​អន្ដរាគមន៍​ និង​រក​វិធានការ​ទប់ស្កាត់​អំពើ​ហិង្សា​គ្រប់​រូបភាព​ ពី​មជ្ឈដ្ឋាន​ទូទៅ​ នៅ​ក្នុង​សង្គម​ទៅ​លើ​ពួក​គេ​។​ នេះ​បើ​តាម​អ្វី​ដែល​ ស្ដ្រី​រង​គ្រោះ​ ក្នុង​របរ​ផ្លូវភេទ​មួយ​ចំនួន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ស្ដី​ពី​ «​កិច្ច​សន្ទនា​រវាង​រាស្ដ្រ​ និង​រដ្ឋ​ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​រួម​»​។​

​ការ​ស្នើ​សុំ​អន្តរាគមន៍​ន​ពី​សំណាក់​ស្ដ្រី​រង​គ្រោះ​ក្នុង​របរ​ផ្លូវភេទ​នេះ​ ធ្វើ​ឡើង​ នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ​ ដែល​និយាយ​ជុំវិញ​ កិច្ច​សន្ទនា​រវាង​រាស្ដ្រ​ និង​រដ្ឋ​ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​រួម​ ដែល​មាន​អ្នកចូលរួម​ ប្រមាណ​ជាង​១​ពាន់​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ស្ត្រី​ឈ្មោះ​វ​ណ្ណី​ បាន​ប្រាប់​ថា​ គាត់​មក​ទីលាន​ប្រជាធិបតេយ្យ​នេះ​ គឺ​មាន​គោលបំណង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ ជួយ​រក​វិធានការ​ដោះស្រាយ​ និង​ទប់ស្កាត់​ អំពើ​ហិង្សា​ដែល​អ្នកស្រី​ និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​។​ «​ចាប់​យើង​វា​អត់​មាន​និយាយ​ស្រួល​ទេ​ សុទ្ធតែ​ង៉ែ​ង​ និង​ហង​ ហើយ​ខ្ញុំ​អង្គុយ​ អង្គុយ​ ជួនកាល​ យក​កាបូប​ថ្នាំ​របស់ខ្ញុំ​ បោះចោល​ ហើយ​កាបូប​របស់ខ្ញុំ​ហ្នឹង​ អត់​មាន​លុយ​ គ្មាន​កាក់​អី​ទេ​ មាន​តែ​ថ្នាំ​សម្រាប់​ការពារ​ជីវិត​ខ្ញុំ​ ដល់​ពេល​យក​បោះចោល​ ខ្ញុំ​ថា​ លោកពូ​ ខ្ញុំ​ ខ្ញុំ​មាន​ជំងឺ​ PL​ អា​ប៉ូ​លី​ស​នោះ​ថា​ ស្អី​ ជំងឺ​ស្អី​ PL​ ង៉ែ​ង​ ប្រាប់​ឲ្យ​ច្បាស់ៗ​មក​ ខ្ញុំ​ថា​ ខ្ញុំ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ ព្រោះ​អី​ខ្ញុំ​ដាក់​ថ្នាំ​ហ្នឹង​ការពារ​ យក​ថ្នាំ​ខ្ញុំ​ហ្នឹង​បោះចោល​ ហើយ​គេ​ចាប់​ខ្ញុំ​យក​ទៅ​មណ្ឌល​ មណ្ឌល​ព្រៃ​ស្ពឺ​ បាន​ខាង​អង្គការ​ទៅ​យក​មក​ បាន​មក​បើក​ថ្នាំ​ បើក​អី​ឲ្យ​»​។​

​ស្ដ្រី​ដែល​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ ដោយសារ​តែ​កត្តា​ជីវភាព​គ្រួសារ​បង្ខំ​ ចាប់តាំងពី​ឆ្នាំ​២០០៤​ រូប​នេះ​ បាន​ប្រាប់​បន្ដ​ទៀត​ថា​ ពេល​ដែល​អ្នកស្រី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ ដាក់​ឃុំ​ នៅ​មណ្ឌល​ ព្រៃ​ស្ពឺ​ រួច​មក​ អ្នកស្រី​ ត្រូវ​បាន​សមត្ថកិច្ច​នៅ​ទីនោះ​ដាក់​ឃុំ​ឲ្យ​នៅ​ជាមួយ​មនុស្ស​ច្រើន​នាក់​ ក្នុង​បន្ទប់​ឃុំ​តែ​មួយ​។​ អ្នកស្រី​បន្ដ​ថា​៖​ “​មណ្ឌល​ហ្នឹង​ពិបាក​ណាស់​ លូក​លំ​គ្នា​ ប្រុស​ស្រី​ ប្រុស​ស្រី​ មិនដឹង​ស្អី​ ស្អី​ណា៎​ មួ​ស​ និយាយ​ រួម​ទៅ​ គឺថា​ ផ្ទះ​មួយ​នៅ​ ហា​ហុប​សិប​នាក់​ នៅ​អត់​កើត​ បង្គន់​ទឹក​អី​នៅ​ហ្នឹង​ទាំងអស់​”​ ។​

​ងាក​ទៅ​ជួប​ជាមួយ​ស្ត្រី​ឈ្មោះ​ ដា​នី​ ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នៅ​ទីនោះ​ដែរ​ ក៏​បាន​ប្រាប់​ពី​គោលបំណង​របស់​គាត់​ថា​៖​ «​គោលបំណង​ដែល​ខ្ញុំ​មកនេះ​ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ ជួយ​ ដល់​ស្ដ្រី​ កុំ​ឲ្យ​ពួក​គាត់​ហ្នឹង​ ចាប់​ស្ដ្រី​ យក​ទៅ​ដាក់​នៅ​ព្រៃ​ស្ពឺ​ យក​ទៅ​ដល់​នៅ​សង្គមកិច្ច​អី​ ព្រោះ​ដាក់​នៅ​ព្រៃ​ស្ពឺ​ ដឹង​ស្រាប់​ ហើយ​ អ្នក​ទៅ​ព្រៃ​ស្ពឺ​មួយៗ​ មក​វិញ​សុទ្ធតែ​ឈឺ​ស្លាប់​ អត់​មាន​ អី​ ញ៉ាំ​គ្រប់គ្រាន់​ទេ​ ហើយ​បើ​ចំ​អ្នកជំងឺ​ទៀត​ គ្នា​ដាច់​ថ្នាំលេប​ទៀត​ មួយ​ខែ​ពីរ​ខែ​ គ្នា​មាន​ថ្នាំ​ណា៎​ លេប​ ចឹ​ង​គ្នា​ត្រូវ​ស្លាប់​ដែរ​ ។​ ចឹ​ង​បាន​ខ្ញុំ​សុំ​ ឲ្យ​រដ្ឋាភិបាល​ជួយ​ស្ដ្រី​ កន្លែង​ហ្នឹង​ ព្រោះ​នេះ​ជា​មុខរបរ​របស់​គាត់​មួយ​ គាត់​ស្ម័គ្រចិត្ត​ទេ​ គ្មាន​ពី​ណា​មក​លក់​គាត់​ គ្មាន​ពី​ណា​ជួញដូរ​គាត់​ទេ​ ព្រោះ​គាត់​អត់​មាន​ជម្រើស​ បាន​គាត់​មក​ប្រកបរ​មុខរបរ​ហ្នឹង​ ចឹ​ង​សូម​ឲ្យ​ជួយ​កុំ​ចាប់​ពួក​គាត់​»​។​

​ជួប​ជាមួយ​តំណាង​សហគមន៍​អ្នក​ប្រកប​របរ​ផ្លូវភេទ​ និង​ស្ដ្រី​ ដែល​ធ្វើការ​នៅ​សេវា​កម្សាន្ត​ អ្នកស្រី​ ថា​រី​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​រកស៊ី​ផ្លូវភេទ​មាន​បញ្ហា​ប្រឈម​ច្រើន​ នៅ​ពេល​ដែល​ពួក​គេ​ ប្រកប​របរ​ផ្លូវភេទ​ ។​ «​គាត់​ជួប​បញ្ហា​ជាមួយ​ភ្ញៀវ​ដែល​យក​ទៅ​ធ្វើបាប​ ដូច​ជា​ភ្ញៀវ​ខ្លះ​ យក​ទៅ​រំលោភ​បូក​ ភ្ញៀវ​ខ្លះ​រួម​ភេទ​ហើយ​អត់​ឲ្យ​លុយ​ ភ្ញៀវ​ខ្លះ​បង្ខំ​ឲ្យ​ប្រើ​គ្រឿងញៀន​ ឬ​ក៏​ របៀប​ហៅ​ថា​ រួម​ភេទ​តាម​រឿង​អាស​ភាស​ នៅ​តាម​ទូរទស្សន៍​ ឬ​នៅ​តាម​កាសែត​ តាម​វី​ដេ​អូ​ផ្សេងៗ​ ហើយ​ជួប​ប្រទះ​រឿង​ជើងកាង​ផង​ដែរ​ ។​ ជើងកាង​នៅ​លើ​សួន​ហ្នឹង​មាន​ បើសិន​ស្ដ្រី​មាន​ជួប​ បាន​ភ្ញៀវ​ចឹ​ង​ទៅ​ គាត់​ត្រូវ​តែង​ទាមទារ​លុយ​ហ្នឹង​ បើសិនណា​ ជា​អត់​ឲ្យ​លុយ​គាត់​ត្រូវ​វាយ​ចឹ​ង​ទៅ​ កំណត់​ថា​បាន​ភ្ញៀវ​មួយ​ ត្រូវ​កំណត់​ ឲ្យ​គាត់​ប៉ុន្មាន​ សម្រាប់​ជើងកាង​»​។​

​អ្នកស្រី​ ថា​រី​ លើក​ឡើង​ទៀត​ថា​ វេទិកា​នៅ​ពេល​នេះ​ ក៏​ចាត់ទុកជា​ឱកាស​មួយ​សម្រាប់​ស្ដ្រី​ រង​គ្រោះ​ដោយសារ​របរ​ផ្លូវភេទ​ អាច​បង្ហាញ​ពី​ផល​លំបាក​ និង​ការ​សំណូមពរ​របស់​ពួក​គេ​ ដាក់​ទៅ​ រាជរដ្ឋាភិបាល​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ ។​ «​កន្លង​មក​ ទាក់ទង​ទៅ​នឹង​ច្បាប់​ប​ង្រា្ក​ប​ការ​ជូ​ញ​ដូរ​ហ្នឹង​ គឹ​ប្រឈម​ខ្លាំង​ ចង់​និយាយ​ថា​ ច្បាប់​ហ្នឹង​ចេញ​ នៅ​ក្នុង​ឆ្នាំ​២០០៨​ ។​ អ៊ីចឹង​ច្បាប់​ហ្នឹង​មាន​បញ្ហា​ប៉ះពាល់​ នូវ​មាត្រា​មួយ​ចំនួន​ មក​លើ​ស្ដ្រី​ប្រកប​របរ​ ផ្លូវភេទ​ហ្នឹង​ ។​ ពេល​ដែល​ពួក​គាត់​ប្រកប​ហ្នឹង​ ចាប់​យក​ទៅ​ដាក់​នៅ​ ឃុំ​នៅ​មន្ទីរ​សង្គមកិច្ច​ នៅ​ខណ្ឌ​ ហើយ​ជា​ពិសេស​យក​ទៅ​ព្រៃ​ស្ពឺ​ ហើយ​កន្លែង​ព្រៃ​ស្ពឺ​ ជា​កន្លែង​មួយ​ដាក់​នៅ​លើ​ ផ្លា​ក​ហ្នឹង​ថា​ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​មណ្ឌល​ប្រែ​ព្រៃ​ស្ពឺ​ ប៉ុន្ដែ​សម្រាប់​ធាតុ​ពិត​ នៅ​ក្នុង​មណ្ឌល​ហ្នឹង​ គឺ​យើង​ឃើញ​ថា​ មានការ​រំលោភសិទ្ធិ​មនុស្ស​ជា​ខ្លាំង​»​។​

​សូម​ជម្រាប​ដែរ​ថា​ វេទិកា​ដែល​និយាយ​ជុំវិញ​ កិច្ច​សន្ទនា​រវាង​រដ្ឋ​ និង​រាស្ដ្រ​នេះ​ បាន​ធ្វើ​ឡើងជា​លើក​ទី​៥​ហើយ​ ហើយ​សមាជ​ប្រជាជន​កម្ពុជា​លើក​ទី​៥​នេះ​ មិន​ទាន់​ទទួល​បាន​ ការ​ឆ្លើយ​តប​ណាមួយ​ពី​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ បើ​តាម​ការ​ឲ្យ​ដឹង​ ពី​លោក​ ប្រាជ្ញ​ប៊ុ​ន​ធឿ​ន​ អ្នក​រៀបចំ​ឲ្យ​មានកម្ម​វិធី​ កិច្ច​សន្ទនា​រវាង​រាស្ដ្រ​ និង​រដ្ឋ​ ជា​លើក​ទី​៥​ នេះ​ បាន​អះអាង​ថា​ លោក​នឹង​បន្ដ​ដាក់​ការ​ស្នើ​សុំ​ទាំងនេះ​ ទៅ​កាន់​រដ្ឋាភិបាល​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ ពី​អ្វី​ដល​ជា​ការ​ចង់​ស្នើ​សុំ​របស់​ពលរដ្ឋ​ ដាក់​ជូន​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​ការ​អន្ដរាគមន៍​បន្ដ​ទៀត​ ។​

​ស្របគ្នា​នេះ​ដែរ​ លោក​ ប្រាជ្ញ​ ប៊ុ​ន​ធឿ​ន​ ក៏​បាន​ប្រាប់​ឲ្យ​ ដឹង​ដែរ​ថា​ គោលបំណង​សំខាន់​បី​អង្គការ​សង្គម​ស៊ី​វិល​ បាន​ធ្វើ​ឡើង​រួម​មាន​ ទី​មួយ​ការ​បង្កើន​ឲ្យ​មានការ​សន្ទនា​រវាង​រាស្ដ្រ​ និង​រដ្ឋ​ ទី​ពីរ​ ចង់​ឲ្យ​រដ្ឋាភិបាល​ ទទួលស្គាល់​ថា​ ប្រជា​សហគមន៍​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ និង​ជា​ដៃគូ​ក្នុង​ការ​ស្វែងរក​ដំណោះ​ ស្រាយ​ និង​ទី​បី​ ជា​ឱកាស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ ក្នុង​ការ​លើកយក​ពី​បញ្ហា​ និង​សំណូមពរ​របស់​ខ្លួន​ ដាក់​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត