loader

​អ្នកវិភាគ​៖​ ករណី​តុលាការ​ពន្យា​ពេល​ឃុំខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ គឺ​រង់ចាំ​ដំណោះស្រាយ​នយោបាយ (មានសំឡេង)

ភ្នំពេញ​៖​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​មន្ដ្រី​សង្គម​ស៊ី​វិល​ យល់​ឃើញ​ដូចៗ​គ្នា​ថា​ ករណី​ដែល​តុលាការក្រុង​ភ្នំពេញ​ សម្រេច​បន្ដ​ឃុំខ្លួន​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ គឺ​ដើម្បី​រង់ចាំ​ដំណោះស្រាយ​នយោបាយ​ដែល​កំពុង​មាន​ទំនាស់​នឹង​គ្នា​។​

​លោក​ នី​ ចរិយា​ មន្ដ្រី​​ គ​.​ជ​.​ប​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ (​ PJ)​ ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​រូប​ទៀត​ដែល​រួម​មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ​។​
​លោក​ នី​ ចរិយា​ មន្ដ្រី​​ គ​.​ជ​.​ប​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ (​ PJ)​ ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​រូប​ទៀត​ដែល​រួម​មាន​លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ​។​

​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​យល់​ថា​ ការ​បន្ដ​ឃុំខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​កាន់តែ​យូរ​បន្ដ​ទៀត​ គឺ​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​តុលា​ ការ​កាន់តែ​មានឈ្មោះ​អាក្រក់​ទៅៗ​ ហើយ​ទាំង​មតិ​ជាតិ​ និង​អន្ដរជាតិ​ យល់​ឃើញ​ថា​ ស្ថាប័ន​នេះ​ ធ្វើការ​ស្ថិត​ក្រោម​អំណាច​ អ្នកនយោបាយ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​កាលពី​ថ្ងៃ​ទី​ ២៧​ ខែតុលា​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​នាំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ចំនួន​ ៤​ រូប​ និង​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ មក​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​សមគំនិត​សូកប៉ាន​សាក្សី​ និង​សូកប៉ាន​សាក្សី​ ក្នុង​ករណី​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​។​ ក្រោយ​បញ្ចប់​ការ​សាកសួរ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​អ្នក​ទាំង​៥​រូប​នេះ​បន្ត​៦​ខែ​ទៅ​មុខ​ទៀត​។​ ពួក​គាត់​ទាំង​ ៥​រូប​រហូត​មក​ដល់​ពេល​នេះ​ ត្រូវ​បាន​ឃុំខ្លួន​អស់​ រយៈពេល​ ៦​ខែ​ មក​ហើយ​។​

​ជុំវិញ​ករណី​ តុលាការ​សម្រេច​បន្ដ​ឃុំខ្លួន​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ បន្ដ​ ៦​ខែ​ទៀត​នេះ​វិទ្យុ​ស្ដ្រី​បាន​សុំ​ការ​យល់​ឃើញ​ពី​អ្នកវិភាគ​ និង​អង្គការ​សង្គម​ស៊ី​វិល​ថា​តើ​ តុលាការ​ពន្យា​ពេល​ឃុំខ្លួន​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ អាច​ថា​ ជា​ការ​រង់ចាំ​ដំណោះស្រាយ​នយោបាយ​ដែរ​ឬទេ​។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បង្ហាញ​ជា​ទស្សនៈ​របស់​លោក​ថា​ បើសិន​តុលាការ​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ​ គឺ​មិនមែន​ដល់​ថ្នាក់​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ករណី​ដែល​គេ​មើលឃើញ​គ្រប់​គ្នា​ថា​ ជា​រឿង​នយោបាយ​នេះ​ដល់​មួយ​ឆ្នាំ​នោះ​ទេ​។​ លោក​បន្ដ​ថា​ ការ​សម្រេច​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បន្ដ​ទៀត​ ស្រប​ពេល​ អ្នកនយោបាយ​ខ្មែរ​ មិន​ទាន់​ត្រូវ​រូ​វ​គ្នា​ គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ តុលាការ​ហាក់​ រង​ចាំ​ដំណោះស្រាយ​នយោបាយ​។​

​លោក​បណ្ឌិត​ មាស​ នី​ ៖«​ការ​ពន្យា​ពេល​នេះ​ ខ្ញុំ​គិត​ថា​ ជា​ការ​ពន្យា​ល​ពេល​មួយ​រង់ចាំ​ស្ថានភាព​នៃ​ការ​វិវត្ដន៍​របស់​អ្នកនយោបាយ​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ យក​អ្នក​ទាំងនោះ​ទៅ​ធ្វើ​ចំណាប់ខ្មាំង​របស់​អ្នកនយោបាយ​យក​ទៅ​ប្រើ​»​។​

​បណ្ឌិត​សិក្សា​ពី​សង្គម​រូប​នេះ​ សង្កត់ធ្ងន់​ថា​ អ្នកនយោបាយ​ដែល​ចង់បាន​ផល​ចំណេញ​ពី​ការ​ធ្វើទុក្ខ​ បុក​ម្នេញ​សង្គម​ស៊ី​វិល​ និង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​នេះ​ គឺជា​រឿង​ដែល​គិត​ខុស​មួយ​ធ្ងន់ធ្ងរ​។​ លោក​ពន្យល់​ថា​  ការ​ព្យាយាម​បន្លាច​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដូចនេះ​ គ្មាន​បាន​អី​ត្រឡប់​មក​វិញ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​គឺ​បាន​តែ​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​មើលឃើញ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ មាន​រូបភាព​កាន់តែ​អាក្រក់​តែ​ប៉ុណ្ណោះ​។

​លោក​ បណ្ឌិត​ មាស​ នី​៖«​ទី​មួយ​គឺ​អត់​មានអី​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​ ហើយ​បើ​មើលទៅ​គណបក្ស​នយោបាយ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ ក៏​អត់​មានបាន​ផល​ចំណេញ​អី​ទេ​គឺ​មាន​តែ​ខាត​ទេ​ទី​១​ ទី​២​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ហ្នឹង​ធ្លាយ​ទៅ​ក្រៅ​កាន់តែ​ច្រើន​ទៅៗ​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គេ​កាន់តែ​រិះគន់​មក​លើ​យើង​។​ ទី​៣​ ឆាកល្ខោន​ដែល​គេ​រៀប​មក​ហ្នឹង​វា​កាន់តែ​លែង​សម​ ហើយ​ក៏​ពិបាក​យក​ទៅ​ប្រៀបធៀប​ជាមួយ​ច្បាប់​ មិនដឹង​ច្បាប់​គេ​បកស្រាយ​យ៉ាងម៉េច​បាន​រឿង​នៅ​រាំ​រ៉ៃ​ដល់​ពេល​នេះ​»​។​

​បន្ថែម​លើ​នេះ​លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​តួនាទី​របស់​តុលាការ​ហាក់​មានការ​ធ្លាក់​ទាប​មែនទែន​ ដែល​ទទួល​ការ​វាយតម្លៃ​ពី​សាធារណជន​ ថា​ បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​ក្រោម​អំណាច​អ្នកនយោបាយ​ យក​មក​ប្រើ​ដើម្បី​ដោះស្រាយ​រឿង​ជម្លោះ​អ្នកនយោបាយ​ទៅ​វិញ​។​

​ជុំវិញ​រឿង​នេះ​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​អង្គការ​សង្គម​ស៊ី​វិល​យល់​ថា​ ការ​ចាប់ខ្លួន​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​តាម​តួនាទី​របស់​គេ​ គឺ​បាន​ន័យ​ថា​ ជា​ទ​ង្វើ​ដើម្បី​បំបិទ​សិទ្ធិ​ និង​បង្ហាញ​ច​រិ​ក​ចង់​បង្ក្រាប​មន្ដ្រី​សិទ្ធិ​មនុស្ស​ មិន​ឲ្យ​និយាយ​អ្វី​ដែល​ជា​ការ​ពិត​។​

​នាយក​ប្រតិបត្ដិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​ មន្ដ្រី​សង្គម​ស៊ី​វិល​តែងតែ​ ទៅ​ជួប​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ផ្ទាល់​ដើម្បី​អប់រំ​អ្នក​ទាំងនោះ​ ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ប្រើ​ហិង្សា​នៅ​ពេល​មាន​ជម្លោះ​រឿង​អ្វីមួយ​ ហើយ​ងាក​មក​ប្រើ​យន្ដការ​ច្បាប់​ជំនួស​ហិង្សា​វិញ​។​ លោក​បន្ដ​ថា​ បើ​មន្ដ្រី​សិទ្ធិ​មនុស្ស​បំពេញ​តួនាទី​របស់​ខ្លួន​ ប៉ុន្ដែ​បែរជា​មានការ​ចាប់ខ្លួន​ គឺ​បាន​ន័យ​ថា​ អាជ្ញាធរ​ចង់ឱ្យ​ ពលរដ្ឋ​មាន​ហិង្សា​នៅ​ពេល​ដែល​ពួក​គាត់​ មាន​ទំនាស់​គ្នា​។​

លោក គល់ បញ្ញា នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល
លោក គល់ បញ្ញា នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល

លោក​ គល់​ បញ្ញា​៖«​បើ​ពលរដ្ឋ​គាត់​ខឹង​នឹង​ការ​ដើរ​ស្រែក​មិន​ត្រឹមត្រូវ​អ្វី​ហ្នឹង​ អ្នក​អ​ង្គេ​ត​ការណ៍​សិទ្ធិ​មនុស្ស​ហ្នឹង​គេ​ផ្ដល់​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដើម្បី​សម្រួល​អារម្មណ៍​ពួក​គាត់​ឲ្យ​ងាក​មក​ រក​សេវា​ខាង​ផ្លូវច្បាប់​វិញ​ ប៉ុន្ដែ​ដល់​ងាក​មក​ខាង​ផ្លូវច្បាប់​ ក្រុម​អ្នក​ផ្ដល់​សេវា​ខាង​ផ្លូវច្បាប់​លែង​ហ៊ាន​ផ្ដល់​ប្រឹក្សា​ ព្រោះ​ខ្លាច​មានការ​យាយី​ណាមួយ​ នោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទំនាស់​កើន​ការ​តវ៉ា​ក្នុង​សង្គម​កាន់តែ​ច្រើន​»​។​

​នាយក​ប្រតិបត្ដិ​អង្គការ​ខុមហ្វ្រែល​ មាន​ប្រសាសន៍​ដោ​បញ្ជាក់​ថា​ ករណី​តុលាការ​កម្ពុជា​ គឺ​មាន​របាយការណ៍​ជា​ច្រើន​ដែល​លើក​ឡើង​ពី​ការ​ខ្វះ​ឯករាជ្យ​ភាព​ របស់​ស្ថាប័ន​មួយ​នេះ​ក្នុង​ការ​អនុវត្ដន៍​ច្បាប់​។​ លោក​សង្កត់ធ្ងន់​ថា​ របាយការណ៍​នេះ​មិនមែន​មាន​តែ​អង្គការ​ក្នុងស្រុក​ទេ​ដែល​រក​ឃើញ​ សូ​ម្បី​តែ​សហគមន៍​អន្ដរជាតិ​ក៏​បាន​បញ្ជាក់​ដូចនេះ​ដែរ​។​

​លោក​ គល់​ បញ្ញា​៖«​តុលាការ​ហ្នឹងឯង​ជា​ស្ថាប័ន​មួយ​ដែល​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​រឿង​ទៅ​រក​យុត្ដិធម៌​ទេ​ គឺ​ការពារ​សិទ្ធិ​ទៀត​ផង​ ហើយ​ប្រសិនជា​អត់​ឯករាជ្យ​ទេ​ វា​ច្បាស់​ជា​មានការ​រំលោភសិទ្ធិ​ បំពារបំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​ ហើយ​អ​ញ្ចឹ​ង​ហើយ​បាន​សព្វ​ថ្ងៃនេះ​មាន​របាយការណ៍​ច្រើន​ណាស់​ ពី​អង្គការសិទ្ធិមនុស្ស​រក​ឃើញ​ថា​ មានការ​បំពាន​សិទ្ធិ​ទៅ​ប្រជាពលរដ្ឋ​ពិសេស​គឺ​ពលរដ្ឋ​ក្រីក្រ​ ហើយ​អ្នក​អត់​មាន​អំណាច​ជាដើម​»​។​

​លោក​ គល់​ បញ្ញា​ បញ្ជាក់​ថា​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នៅ​តែ​បន្ដ​ទាមទារ​ ឲ្យ​មានការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ទាំង​បួន​រូប​ ក៏​ដូច​ជាម​ន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មួយ​រូប​ រហូត​ទាល់តែ​តុលាការ​ ទម្លាក់​ចោល​បទ​ចោទ​លើ​ពួក​គេ​។​ លោក​បន្ដ​ថា​ ពួក​គេ​ទាំង​អស់នោះ​គឺ​គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ​ ព្រោះ​ពួក​គេ​ធ្វើការ​ក្នុង​នាម​ជាម​ន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​។​ តែ​បែប​នេះ​ក្ដី​ វិទ្យុ​ស្រី្ត​មិន​អាច​សុំ​ការ​ឆ្លើយ​ពី​មន្ត្រី​ នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ទេ​ ជុំវិញ​ការ​រិះគន់​របស់​អ្នកវិភាគ​ ដែល​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នក​លើក​។​

​ចំណែក​អ្នកនាំពាក្យ​ តុលាការ​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ ថ្មីៗ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តុលាការ​ មាន​ហេតុផល​ត្រឹមត្រូវ​ទើប​ ពន្យា​ពេល​ឃុំខ្លួន​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ បន្ត​ទៀត​។​ ទាក់ទិន​កា​រិះគន់​នេះ​ ក្រសួង​យុ​ត្តិ​ក៏​ធ្លាប់​ ប្រតិកម្ម​ ផង​ដែរ​ ដោយ​អះអាង​ថា​ ស្ថាប័ន​តុលាការ​ មាន​កាតព្វកិច្ច​ ឯករាជ្យ​ពី​រដ្ឋាភិបាល​ និង​កិច្ចការ​នយោបាយ​។​

​បើ​គិត​ពី​ការ​ចាប់ខ្លួន​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ អា​ថ​ហុ​ក​ និង​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ២៥​ ឧសភា​ ឆ្នាំ​ ២០១៦​  រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ ៦​ខែ​ហើយ​។​

​លោក​ នី​ ចរិយា​ មន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ (​ PJ)​ ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​រូប​ទៀត​ដែល​រួម​មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ​។​ អ្នក​ទាំង​អស់នេះ​ ត្រូវ​បាន​ឃុំខ្លួន​ក្រោម​បទ​ចោទ​ សមគំនិត​សូកប៉ាន់​ សាក្សី​ និង​សូកប៉ាន់​សាក្សី​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ករណី​ឃុំខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ នេះ​ ត្រូវ​បាន​អ្នក​តាមដាន​ស្ថាន​ស្ថានការណ៍​សង្គម​ និង​អ្នកវិភាគ​ឯករាជ្យ​យល់​ឃើញ​ថា​ តុលាការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ តាម​ឥទ្ធិពល​នយោបាយ​ ច្រើន​ជាង​ ភាព​អ​ព្យា​ក្រឹត្យ​ ឥត​លម្អៀង​ របស់​ខ្លួន​៕


បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត