en     km
en     km

កងទ័ព​ UN​ ស្លាប់​ម្នាក់​ទៀត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

Share

វ៉ាស៊ិនតោន ៖ កងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់ដែលជាបុគ្គលិករថយន្តដឹកជញ្ជូនទឹក ត្រូវបានកងជីវពលនៅសធារណរដ្ឋអាហ្វ្រិកកណ្តាលវាយប្រហារបណ្ដាលឱ្យស្លាប់។

ការវាយប្រហារនោះ ទាហានជនជនជាតិម៉ូរុកកូម្នាក់ត្រូវបានគេសម្លាប់ និងបីនាក់ទៀតបានរងរបួស។ ការវាយប្រហារ បានកើតឡើងនៅភាគខាងត្បូងនៃទីក្រុង Bangassou។  កងជីវពលគ្រីស្ទាន បានព្យាយាមវាយយកវិហារ នៃប្រជាជនម៉ូស្លីមដែលតាំងទីលំនៅ និងបានស្នាក់នៅក្នុងបរិវេណវិហារចាប់តាំងពីរលកនៃការសម្លាប់ជនជាតិភាគតិចនៅក្នុងខែឧសភា។

កាកបាទក្រហមបាននិយាយថា នៅពេលនេះក្រុមសាសនាប្រជែងគ្នាក៏បានប៉ះទង្គិចគ្នាហើយគេបានរកឃើញមនុស្ស ១១៥នាក់បានស្លាប់នៅក្នុងទីក្រុងក្រោយពីមានការវាយប្រហារទាំងនោះ។ ពួកគេបានស្លាប់ដោយអាវុធផ្សេងពីគ្នា ដូចជាការកាប់នឹង កាំបិត និងការបាញ់ដោយគ្រាប់កាំភ្លើង។

ការវាយប្រហារបានផ្ទុះឡើងនៅពេលដែលក្រុមឧទ្ទាមអ៊ីស្លាម Seleka បានបណ្តេញលោកប្រធានាធិបតី Francois Bozizefour កាលពីប៉ុន្មានឆ្នាំកន្លងមកដែលបង្កឱ្យមានប្រតិកម្មប្រឆាំងនឹងពួកសកម្មប្រយុទ្ធគ្រីស្ទាន។

កាលពីខែមុន កងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលប្រាំនាក់បានស្លាប់ ដោយសារការវាយឆ្មក់របស់ពួកឧទ្ទាម ក្នុងចំណោមកងទ័ពកម្ពុជាមួកខៀវកម្ពជា ៤នាក់ដែលបានស្លាប់៕

Share

Image
Image
Image