en     km
en     km

កម្ពុជាប្រតិកម្មនឹងអាមេរិកតែថាលោកកឹមសុខាត្រូវបានដោះលែងតាំងខែកញ្ញាឆ្នាំ២០១៨(ក្រោមការត្រួតពិនិត្យរបស់តុលាការ)

Share

សេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១០កញ្ញារបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្ដរជាតិ គឺជាការឆ្លើយតបនូវអ្វីដែលថាជាការបង្ខំចិត្តឆ្លើយ ទៅនឹងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ លោកស្រី Morgan Ortagus បានលើកឡើងពីខួបពីរឆ្នាំនៃការចាប់ខ្លួនលោកកឹមសុខា និង ឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ។

ចុងក្រោយនៃសារលិខិតថ្លែងការណ៍នោះ គឺ ក្រសួងការបរទេសកម្ពុជាទទូចឱ្យ សហរដ្ឋអាមេរិកឈប់យកលេសសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង។

ក្រសួងការបរទេសបានធ្វើការបំភ្លឺទៅវិញថា លោកកឹមសុខាត្រូវបានដោះលែង នៅថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៨ ដោយគ្រាន់តែដាក់អោយស្ថិតក្រោមការ ត្រួតពិនិត្យរបស់តុលាការ ហើយ ការអនុវត្តបែបនេះគឺដូចនឹងប្រទេសដទៃ ដែលប្រកាន់ខ្ជាប់ប្រព័ន្ធច្បាប់ស៊ីវិលឡ។ 

ក្នុងកថាខណ្ឌទី៣ នៃសេចក្ដីថ្លែងការណ៍ ក្រសួងបានឱ្យដឹងថា ប្រជាធិបតេយ្យ និង សិទ្ធិមនុស្សមិនមែនជាការផ្លាស់ប្ដូររបបនោះទេ ហើយរដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការណ៍តាមផ្លូវច្បាប់។

បែបដូច្នេះ ក្រសួងការបរទេសបានធ្វើការទាមទារឱ្យអ្នកនយោបាយនិង រដ្ឋការបរទេសទាំងអស់ឱ្យគោរពគោលការណ៍ពហុភាគីនិយម និង មូលដ្ឋានទំនាក់ទំនងអន្ដរជាតិ តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ គឺគោរពអធិបតេយ្យភាពកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រោមអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា យកលេសបញ្ហាសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យមកបាំងមុខ។

បើតាមវីឌីអូដែលបង្ហោះដោយស្ថានទូតអាមេរិកនៅកម្ពុជាកាលពីថ្ងៃទី០៩កញ្ញា លោកស្រី ម៉ូហ្កាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ បានចេញមុខថ្កោលទោស លើទង្វើទាំងនោះថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិង គោលការណ៍ពហុបក្សលទ្ធិប្រជាធិបតេយ្យ ។ ​លោកស្រីអំពាវនាវឱ្យមានការដោះលែងលោកកឹមសុខា និង សកម្ម​ជននយោបាយ ហើយបញ្ឈប់ការគម្រាមកំហែងសេរីភាពបញ្ចេញមតិ ថែមទាំងបើកឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយដែលបង្ខំបិទ។

លោកកឹមសុខាត្រូវបានចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រនៅគេហដ្ឋានរបស់លោកនៅថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ក្រោយ រងបទចោទ តាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា៤៤៣ នៃបទសន្ទិដ្ឋិភាពនឹងបរទេសផ្ដួលរំលំរដ្ឋាភិបាល អំពើក្បត់ជាតិ តាមរយៈភស្ដុតាងវីឌីអូដែលលោកបាននិយាយកាលពីនៅប្រទេសអូស្រ្ដាលី ថា លោកមានទំនាក់ទំនងពីភាពដឹកនាំនយោបាយនឹងសហរដ្ឋអាមេរិក។

តែក្រសួងការបរទេសកម្ពុជាចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មិនមានមូលដ្ឋានត្រឹមត្រូវឡើយ។

ការចាប់ខ្លួនលោកកឹមសុខា ការរំលាយនិងយកអាសនៈ គណបក្សសង្គ្រោះជាតិ ថ្នាក់ក្រោមជាតិ ការបិទប្រព័ន្ធផ្សព្វផ្សាយ និង ការចាប់ខ្លួនសកម្មជននយោបាយមកពី ក្រុមប្រឆាំង បានធ្វើឱ្យកម្ពុជារងនូវការដក ហូតប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ដែលជាប្រព័ន្ធអនុគ្រោះដល់ភាពប្រសើរមួយនៃសេដ្ឋកិច្ចកម្ពុជា។ស្ថិតក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិក បានធ្វើច្បាប់បង្កបទ្រព្យសម្បត្តិមន្រ្ ដីជាន់ខ្ពស់កំពូលៗកម្ពុជាជាង១០រូបហើយ ខណៈ នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA នឹងចូលជាធរមាននៅខែកុម្ភៈឆ្នាំ២០២០ បើកាលណាប្រជាធិបតេយ្យកម្ពុជា នៅតែដើរថយក្រោយដដែលនោះ៕

Share

Image
Image
Image