en     km
en     km

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

Share

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែងតែប្រារព្ធនូវ “ទិវាវប្បធម៌ជាតិ” ក្រោមប្រធានបទផ្សេងៗដែលបានដាក់លើក។ ដោយឡែកឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។ ទោះបែបនេះក្ដី តាមរយការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយជាសាធារណៈកាលពីព្រឹកមិញ ក្រសួងបានអនុញ្ញាតឱ្យមានការប្រារព្ធទិវានេះតាមរយៈការបោះពុម្ពបដា ផលិតជាឯកសារ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងនៅលើបណ្តាញសង្គម។

ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទះដ៏រឹងមាំក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ«ទិវាវប្បធម៌ជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដ៏ធំ ហើយក៏ត្រូវបានរៀបចំឡើង២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។ ស្របតាមការរស់នៅក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បះអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។

ទិវាវប្បធម៌ជាតិ ៣មីនា រៀបចំឡើងជាលើកទី២៣ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ ក្នុងទិវា«វប្បធម៌ជាតិ៣មីនា លើកទី២៣» នៅតែមានសារៈសំខាន់និងស្របតាមបរិបទប្រជាសាស្រ្តរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានបង្ហាញឱ្យឃើញថា ប្រជាជនវ័យកណ្តាល ដែលមានអាយុចាប់ពី១៥ ដល់៥៩ឆ្នាំ គឺមានការកើនឡើងរហូតដល់១,៧% ដែលក្នុងនោះ ក្រុមយុវជនចាប់បីអាយុ១៥ ដល់៣០ឆ្នាំ ជាផ្នែកមួយដ៏ធំធេង។

ទិវាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ មក ដែលគិតមកទល់ពេលនេះមានរយពេល ២៣​ ឆ្នាំមកហើយ។

ទិវាទិវាវប្បធម៌ជាតិ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរំលឹកពីគុ​ណូបការៈ និងស្នាដៃដ៏​វិសេសវិសាល រប​ស់បុព្វបុ​រសនៃយើ​ងដែលបាន​បន្សល់ទុក នូវមរត​កវប្បធម៌ដ៏សម្បូ​របែប និងមាន​តម្លៃមិនអាច​កាត់ថ្លៃបាន ដល់​កូនចៅជំនា​ន់ក្រោយ និងមួយវិញទៀតដើម្បី​បំផុសស្មា​រតី ស្រឡា​ញ់វប្បធម៌ជាតិ និងម​នសិការស្នេហាជាតិ ដល់ប្រជា​ពលរដ្ឋទាំងអស់ ជា​ពិសេសយុវ​ជនដែលជាទំពាំ​ងស្នងឫស្សី ដែលមានកា​តព្វកិច្ចថែរក្សា​ការពារ ឲ្យសិ្ថតស្ថេ​រគង់វង្ស នូវសម្បត្តិ​វប្បធម៌ជាតិ និងវប្ប​ធម៌ចម្រុះនៃសហ​គមន៍ជាតិនៅ​កម្ពុជា សំដៅរក្សាបា​ននូវឯកភាពជា​តិ សាមគ្គីភាព សន្តិភាព និងការ​អភិវឌ្ឍន៍។

ដូចនេះ សូមកូនខ្មែរគ្រប់រូបជាពិសេសយុវជនត្រូវខិតខំនិងការពារនូវអ្វីៗទាំងអស់ដែលជាព្រលឹងជាតិ និងអត្តញ្ញាណជាតិ សម្រាប់ជាមរតកយូរអង្វែងតទៅដល់កូនខ្មែរជំនាន់ក្រោយ ហើយក៏សូមចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរក្សាការពារកម្ពុជា ព្រះរាជាណាចក្រវប្បធម៌និងអច្ឆរិយៈ ឱ្យរុងរឿងនិរន្តតរៀងទៅ។

Share

Image
Image
Image