en     km
en     km

កម្ពុជាមិនទាន់ឆ្លើយថាត្រូវចូលរួម សមយុទ្ធយោធារវាងអាមេរិកនិងសមាគមអាស៊ាននៅឡើយ

Share

ប្រទេសសមាជិកអាស៊ាន នឹង​ធ្វើ​សមយុទ្ធ​យោធា​លើក​ដំបូង​​ជាមួយ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក  ខណៈអាមេរិកនិងចិនកំពុងដណ្ដើមឥទ្ធិពល ក្នុងតំបន់។ សម្រាប់កម្ពុជា គឺជា​សមាជិក​មួយនៃសមាគមនេះដែរតែ កម្ពុជាមិនទាន់​ឃើញ​​ឆ្លើយថាត្រូវចូលរួមសមយុទ្ធនៅឡើយទេ។

កញ្ញា អុំ ច័ន្ទលក្ខិណា រាយការណ៍៖

សមយុទ្ធ​នេះ​នឹង​ត្រូវ​ធ្វើនៅ​ក្នុង​តំបន់​ឈូង​សមុទ្រថៃ តំបន់​ច្រក​សមុទ្រ​ម៉ាឡាកា ក្បែរ​ប្រទេស​ម៉ាឡេស៊ី និង​តំបន់​សមុទ្រ​ក្បែរ​ប្រទេស​វៀតណាម។សមយុទ្ធ​យោធា​នេះ ​មាន​នាវា​ចំនួន ៨គ្រឿង និង​យន្តហោះ​ចម្បាំង ២គ្រឿង ដោយនៅ​ចាប់ផ្ដើមពីថ្ងៃទី២ដល់ថ្ងៃទី ៦ កញ្ញា ។

នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ថៃ កាល​ពីថ្ងៃ​ទី២៣ សីហា​ដែលស្រង់មកចុះផ្សាយដោយ គេហទំព័រ  Rappler.com

តាមប្រភពដដែលនេះ សមុទ្ធទ័ពជើងទឹក​រួម​គ្នា​លើក​ទីមួយ​​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​អាមេរិក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​លើ​ការ​កសាង​សន្តិសុខ​លំហ​សមុទ្រ និង​ផ្តោត​ជា​សំខាន់​លើ​ការ​បង្ការ និង​បង្រ្កាប​សកម្មភាព​ល្មើស​ច្បាប់​​ផ្សេងៗ នៅ​លើផ្ទៃ​​សមុទ្រ។ សមាជិក​ដែល​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​នេះ នឹង​ចែក​រំលែក​ព័ត៌មាន បង្កើន​ការ​ស្វែង​យល់ និង​សហការ​គ្នា​ក្រោម​ច្បាប់​អន្តរជាតិ និង​ច្បាប់​របស់​ប្រទេស​នីមួយៗ។

វិទ្យុស្ត្រីបាន ព្យាមយាមទាក់ទងទៅលោកឧត្តមសេនីយ៍ឈុំសុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ តែពុំមានការលើក​ទូរស័ព្ទ ។តែអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺលោកផៃស៊ីផានថា មិនស្ថិតក្នុងសមត្ថកិច្ចរបស់លោក​រឿង​នេះ។

កម្ពុជា បានដកខ្លួនពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក គឺនៅឆ្នាំ២០១៦ ហើយក្រោយមកកម្ពុជា ទទួលយកការ​ធ្វើសម​យុទ្ធជាមួយចិនជំនួសអាមេរិក។

អ្នកវិភាគម្នាក់គឺលោក ឯម សុវណ្ណារ៉ា យល់ថា សមុយុទ្ធនេះ គឺជាការបង្ហាញពី ការរឹតចំណងទាក់ទង រវាងកងទ័ពអាមេរិក និងប្រទេសសមាគមអាស៊ាន ដែលលោកថៃ ក្ដី គឺគេចង់ប្រាប់ថាគេធ្វើសមយុទ្ធដូច​បានទាំង​អាមេរិក និងចិនគឺមិនដូចកម្ពុជា ធ្វើបានតែជាមួយចិននោះទេ។

តំបន់​អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ទីតាំង​​ប្រជែង​ឥទ្ធិ​ពល​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​មហាអំណាច​កុម្មុយនីស្ត​​ចិន និង​សហរដ្ឋ​អាមេរិក។

ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​លើ​តំបន់​មួយ​​នេះ​ តាម​រយៈ​ការ​ដាក់​ចេញ​​នូវ​យុទ្ធសាស្ត្រ “ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ” ស្រប​ពេល​​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រាំង​ខ្ទប់​ឥទ្ធិពល​របស់​​ចិន​​ ដោយ​អនុវត្ត​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។

 ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា និង​ឡាវ ជា​ដើម តែង​​​ចេញ​មុខ​គាំទ្រ​ និង​ការពារ​ផល​ប្រយោជន៍​ចិនក្នុង​បញ្ហា​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​បាន​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែក​ទប់​ទល់​ជាមួយ​ចិន។ ចំពោះកម្ពុជាកំពុងត្រូវបានអាមេរិក ចោទថានឹងអនុញ្ញតិអោយមានមូលដ្ឋានទ័ពជើងទឹកចិននៅ កម្ពុជា គឺឆ្នេររាម ។តែការចោទនេះ ត្រូវបានកម្ពុជាច្រើនចោលទាំងស្រុង។

ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នេះ គឺ​នៅ​ស្រប​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​តាន​តឹង​ខ្លាំង ដោយសារ​ចិន​បាន​បង្កើន​សកម្មភាព​ឥត​ឈប់​ឈរ​លើ​តំបន់​ជម្លោះ ។

វៀតណាម និងហ្វីលីពីន កំពុងប្រទាញប្រទង់គ្នា ដណ្ដើមកាន់កាប់ដែនកោះមួយចំនួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិន ត្រូវបានរាយការណ៍មកថា បានដណ្ដើមកាន់កាប់តំបន់នោះសឹងទាំងស្រុងទៅហើយ បន្ទាប់ពីពាន ស្ថាបនាកោះសិប្បនិម្មិតចំនួន១០ នៅទីនោះ ដែលជាមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។

ការធ្វើសមយុទ្ធ ទ័ពជើងទឹក រវាងអាស៊ាននិង អាមេរិក នៅលើឈូងសមុទ្រថៃ គឺជាលើកដំបូង  បន្ទាប់ពីអាមេរិក សង្ស័យថាឆ្នេររាមកម្ពុជាទៅថ្ងៃខាងមុខអាចក្លាយជាមូលដ្ឋានទ័ពជើងទឹកចិន។ តែកម្ពុជា បដិសេធដាច់ខាតថាពុំមានដូចការសង្ស័យរបស់អាមេរិកនោះទេ៕

Share

Image
Image
Image