en     km
en     km

កម្ពុជារំពឹងថាការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេសអាចចរគ្នាឡើងវិញនៅដើមឆ្នាំ២០១៨

Share

ក្រុងភ្នំពេញ៖ កម្ពុជា មិនទាន់អាចសម្រេចបានទេ ក្នុងការនាំចេញអង្ករទៅបង់ក្លាដេស នៅចុងឆ្នាំនេះ ដោយរង់ចាំការសម្រេចនៅដើមឆ្នាំ ២០១៨ ខាងមុខនេះ។ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មថា ការដែលមិនសម្រេចបាននេះដោយយោងតាមកត្តាពេលវេលា និង ការយឺតយ៉ាវនៃការចរចារ។ តែលោករំពឹងថានឹងមានការចរចាឡើងវិញនៅឆ្នាំក្រោយ។

ស្តាប់សម្លេង លោក សេរី វឌ្ឍនៈ៖

កាលពីដើមខែសីហា ឆ្នាំ ២០១៧ នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀង ដោយផ្គត់ផ្គង់ ទិញ-លក់អង្ករ ទៅឲ្យប្រទេសបង់ក្លាដេស ១ លានតោន ក្នុងរយៈពេល៥ ឆ្នាំ ដោយ ចាប់ផ្ដើម អនុវត្ត ពី ឆ្នាំនេះ ដោយក្នុងនោះមាន អង្ក រស និង អង្ករ ចំហុយ ២៥ ម៉ឺន តោន ។ ប៉ុន្តែ ការនាំចេញ អង្ករ ដូច ការគ្រោងទុក នេះ មិនអាច សម្រេច បានឡើយ នៅ ចុង ឆ្នាំនេះ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានផ្តល់បទសម្ភាសន៍ថា កម្ពុជាពុំអាចសម្រេចបានក្នុងការនាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដេសនៅចុងឆ្នាំនេះ បានទេ ដោយសារតែ ពេលវេលានៃការចរចារមានរយៈពេលតិច ហើយការនាំចេញដ៏ធំទើបធ្វើឲ្យមានការប្រើប្រាស់ពេលវេលាច្រើន ក្នុងការពិចារណា។តែលោកបញ្ជាក់ថា គម្រោងក្នុងការនាំចេញនេះ និងធ្វើឡើងនៅដើមឆ្នាំ ២០១៨។

លោក ស៊ាង ថៃ ៖ ប៉ុន្តែការយឺតយ៉ាវនេះ ដោយសារវាថ្មី ទើបចាប់ផ្តើមរកស៊ីជាមួយថ្មី ត្រូវប្រជុំនៅកម្ពុជា ហើយប្រជុំនៅបង់ក្លាដេស ហើយណាមួយអង្ករវាច្រើនតោន អញ្ជឹងវាមែនដឹកម្តងហើយហ្អេ! អញ្ជឹងហើយដែលធ្វើឲ្យមានការយឺតយ៉ាវ។

យ៉ាងណាមិញ លោកថាការដែលយឺតយ៉ាវនេះ គឺមានកត្តាតិចតួចបំផុតដែលធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ច ជាតិ តែជាការល្អបើទោះបីជា មានការយឺតយ៉ាវបន្តិចមែន។

លោក ស៊ាង ថៃ ៖ វាមិនប៉ះពាល់អីធំដុំទេ!  គ្រាន់តែអញ្ជេះទេ បើយើងធ្វើវាបានជោគជ័យ គឺវាល្អព្រោះថាអាចជាដៃគូរធំ ព្រោះគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានការនាំចេញទៅក្រៅប្រទេសឲ្យបានច្រើន។

ពុំខុសពីការលើកឡើងរបស់លោក ស៊ាង ថៃ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ក៏យល់ស្របនិងការលើកឡើងនេះផងដែរ។

លោក បានបន្ថែមថា ទន្និផលឆ្នាំនេះគឺកម្ពុជាគឺមានកំណើនខ្លាំង ហើយតម្លៃស្រូវរបស់កម្ពុជាក៏លក់ក្នុងទីផ្សារបានថ្លៃផងដែរ។ លោក បញ្ជាក់ថា តម្លៃស្រូវសើមនៅតាមវាលស្រូវ និងមានតម្លៃ ១០០០ រៀល ទៅ ១១០០ រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃស្រូវ អ៊ីអ៊ែរ (IR)  មានតម្លៃ ៨០០ រៀលក្នុងមួយគីឡូក្រាម។

លោក មូ សារិទ្ធ៖ បាទចំពោះទិន្និផលក្នុងឆ្នាំហ្នឹង! កម្ពុជាគឺខ្ពស់បងនេះបើតាមការដែលពួកយើងចុះទៅពិនិត្យខ្លួនឯង ហើយតម្លៃទីផ្សារស្រូវក៏បានថ្លៃដែរ ស្រូវសើមនៅតាមវាលស្រែ មានតម្លៃ ១០០០-១១០០ ហើយស្រូវអ៊ីអែរលក់បាន ៨០០ ដែលបាទ! ។

គួររម្លឹកផងដែរ ដៃគូដែលនាំចេញស្រូវអង្ករពីកម្ពុជាមានប្រទេស បង់ក្លាដែស និងប្រទេសចិន។ ប្រទេសបង់ក្លាដែស នាំចេញពីកម្ពុជាមួយឆ្នាំ ២៥ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយប្រទេសចិន ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលធ្វើឲ្យអគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការនាំចេញស្រូវអង្ករនៅពេលនេះមានភាពហក់ខ្លាំង៕

Share

Image
Image
Image