en     km
en     km

កសិករ​៖​ វិធីសាស្ត្រ​ដាំពោត​ទទួល​បាន​ទិន្នផល​ខ្ពស់​

Share

ខេត្តបាត់ដំបង​៖​ កញ្ញា​ ឃឿ​ន​ រ៉ា​នី​ កសិករ​ដាំពោត​ម្នាក់​នៅ​ភូមិ​ឫស្សី​២​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ថែទាំ​ដំណាំ​ពោត​តាម​ទម្លាប់​របស់​នាង​ចាប់ពី​ដំណាក់កាល​ធ្វើ​ដី​រហូត​ដល់​ទទួលផល​។​

កញ្ញា ឃឿន រ៉ានី កសិករដាំពោតម្នាក់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អាចរកចំណូលបាន ២ លានរៀលលើទំហំដីមួយ​ហិចតា​ក្នុងមួយរដូវ។ រូបភាព៖ ជាន ស្រីមុំ

​កញ្ញា​ រ៉ា​នី​ ពន្យល់​ថា​ ដំណាក់​ដំបូង​ត្រូវ​ភ្ជួរ​រាស់​ដី​ឲ្យ​រាបស្មើ​ ហើយ​កសិករ​ត្រូវ​ដាំពោត​ក្នុង​មួយ​រណ្តៅ​បី​បួន​គ្រាប់​ឲ្យ​បាន​ត្រង់​ជួរ​ល្អ​ ហើយនៅពេលពោតដុះឡើងខ្ពស់ល្មម ត្រូវពូន​​គុម្ព​ពោត​។​

​បន្ទាប់​មក​ត្រូវ​កម្ចាត់​សត្វល្អិត​ចង្រៃ​ ដក់ស្មៅ​ ដាក់​ជី​ អោយ​បាន​ត្រឹមត្រូវ​។​ ដំណាំ​ពោត​មាន​អាយុ​បី​ខែ​នឹង​អាច​ទទួលផល​។​

កញ្ញា រ៉ានី ដំាពោត​ចាប់ពី​ដើមខែ​ មេ​សា​ ហើយ​ទទួលផល​នៅ​ខែ​ មិថុនា​។​

​ក​ញ្ញ​ថា​ ក្នុង​មួយ​​ហិច​​តា​អាច​​រក​ចំណូល​បាន​២​លាន​រៀល​ក្នុង​មួយ​រដូវ​៕​ អត្ថបទ​៖​ កញ្ញា​ ជាន​ ស្រី​មុំ​

Share

Image
Image
Image