en     km
en     km

ការចាត់អាទិភាពថវិកាថ្នាក់មូលដ្ឋាននៅមានកម្រិតធ្វើអោយប៉ះពាល់តម្រូវការរបស់ស្ត្រី

Share

បទសម្ភាសន៍៖ មន្រ្ដីអង្គការ Pact Cambodia  ដែលធ្វើការទាក់ទងនិងគណនេយ្យភាពសង្គមនិងអភិបាលកិច្ច បានឱ្យដឹងថា ការចាត់អាទិភាពថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានមិនទាន់ឆ្លើយតបនឹងតម្រូវការនិងបញ្ហារបស់ប្រជាពលរដ្ឋនៅឡើយទេ។

កញ្ញា  បឿង ឆក មន្រ្ដីអង្គការ Pact Cambodia  លើកឡើងថា ក្រុមប្រឹក្សាឃុំបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមនៅក្នុងដំណើរការនៃការលើកជាគម្រោង លើកជាសំណើផ្សេងៗតាំងពីថ្នាក់មូលដ្ឋាន រហូតមកដល់សមាហរណកម្មថ្នាក់ក្នុងស្រុក។ តែទាក់ទងនិងការចាត់អាទិភាពចំពោះគម្រោងណាត្រូវធ្វើនៅពេលខាងមុខគឺបានតែតំណាងប្រជាពលរដ្ឋចូលរួម។

កញ្ញាមើលឃើញថា ការចាត់អាទិភាពថវិកាសម្រាប់គម្រោងណាដែលត្រូវអនុវត្ត គឺ មានលក្ខណៈបច្ចេកទេសពេកដែលធ្វើអោយពួកគាត់ពិបាកនៅក្នុងការទទួលយកនិងធ្វើការផ្សព្វផ្សាយបន្ដទៅកាន់ពលរដ្ឋនៅក្នុងភូមិឃុំរបស់ពួកគាត់។

បន្ថែមលើនេះ មន្រ្ដីរូបនេះក៏មើលឃើញថា បញ្ហាស្រ្ដីនៅក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន គឺនៅមានតម្រូវការច្រើនដែលទាក់ទងនិងជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

កញ្ញាអោយដឹងថា បញ្ហាសាលារៀន និងមន្ទីរពេទ្យ គឺជាចំនុចចម្បងរបស់ស្រ្ដីនៅថ្នាក់មូលដ្ឋានដែលត្រូវការចូលរួមពីមន្រ្ដីថ្នាក់មូលដ្ឋាន។

ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ជុំជោគជាតា និងកញ្ញា ​បឿង ឆក មន្រ្ដីអង្គការ Pact Cambodia ជុំវិញការតាមដាននៃការអភិវឌ្ឍន៍ឃុំសង្កាត់ និងតម្រូវការរបស់ស្រ្ដីនៅក្នុងថ្នាក់មូលដ្ឋានដូចតទៅ៖

 

 

Share

Image
Image
Image