en     km
en     km

កិច្ច​សម្ភាសន៍​ជាមួយ​លោក​អ៊ី​សា​ ឧស្មាន​ អំពី៖​ «​ដើមចម​ដែល​នគរ​ចម្ប៉ា​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​»

Share

150922-dara-interviews-with-Ysa Osman-01-pix-1តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​ដឹង​ថា​ ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​បានដឹង​ពី​គ្រោះថ្នាក់​របស់​ជនជាតិ​ដាយ​វៀត​ ឬ​ជនជាតិ​វៀតណាម​ ចំពោះ​អាណាចក្រ​ក​អង្គ​រ ។​ ហេតុ​ដូច្នេះ​ហើយ​   ទើប​មហាក្សត្រ​ខ្មែរ​សម័យ​នោះ​ បាន​លើកទ័ព​ទៅ​ជួយ​នគរ​ចម្ប៉ា​ ដើម្បី​ទប់ទល់​ជាមួយ​ពួក​ដាយ​វៀត​ ។​ ក្នុង​ចំណោម​ក្សត្រ​ទាំងនោះ​មាន​ដូច​ជា​ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ជាដើម​ ។​

​ចាប់ពី​សម័យ​ក្រោយ​អង្គរ​មក​ ដោយសារ​ខ្មែរ​បែកបាក់​ដោយ​ការ​ឈ្លានពាន​របស់​សៀម​ផង​ និង​អាល័យតែ​ឈ្មោះ​គ្នា​ដណ្ដើម​អំណាច​ផង​ ខ្មែរ​មិន​បាន​ជួយ​ចម្ប៉ា​ ទប់ទល់​ជាមួយ​វៀតណាម​ទៀត​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​នគរ​ចម្ប៉ា​របូត​ចូល​ក្នុង​កណ្ដាប់ដៃ​វៀតណាម​បន្តិច​ម្ដងៗ​ ។​
​តាម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ឲ្យ​ដឹង​ថា​ នគរ​ចម្ប៉ា​បាន​តស៊ូ​ជាមួយ​វៀតណាម​រាប់រយ​ឆ្នាំ​ ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​ ហើយ​ទីបំផុត​វៀតណាម​បាន​លេប​យក​ចម្ប៉ា​ទាំងមូល​នៅ​រវាង​ឆ្នាំ​១៨៣២​ ។​

​តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​វៀតណាម​អាច​ដណ្ដើម​យក​ចម្ប៉ា​បាន​?​ តើ​ស្ថានភាព​នគរ​ចម្ប៉ា​មុន​ពេល​បាត់បង់​ទៅ​វៀតណាម​នោះ​យ៉ាងណា​ដែរ​?

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ណុ​ល​ ដា​រ៉ា​ អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មាន​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​១០២​ នៃ​ WMC​ ជាមួយ​លោក​អ៊ី​សា​ ឧស្មាន​ អ្នក​ស្រាវជ្រាវ​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ដូច​តទៅ​៖

Share

Image
Image
Image