en     km
en     km

កីឡាការិនីដ៏ល្បីល្បាញធ្លាក់ខ្លួនឈឺដោយជំងឺយារសសៃក្បាលជង្គង់

Share

ភ្នំពេញ៖ កញ្ញា សន សៀវម៉ី ត្រូវចេញទៅប្រកួតនៅបរទេសនៅថ្ងៃទី២៦តុលានេះ តែខណៈមានជំងឺយារសសៃក្បាលជង្គង់។ យ៉ាងណាក៏បានបញ្ជាក់ថាការចំណាយលើការព្យាបាលគឺ ក្រសួងអប់រំជាអ្នករ៉ាប់រង។ កីឡាការិនីតៃក្វាន់ដូកម្ពុជា សន សៀវម៉ី ដែលជាកីឡាការិនី ឆ្នើមរបស់ប្រទេសម្ពុជា ពេលនេះកំពុងមានជំងឺ យារសសៃរក្បាលជង្គង់ ដែលពិបាកក្នុងការហ្វឹក​ហាត់ទៅមុខទៀត។ នេះបើតាមការបញ្ជាក់របស់កញ្ញាសន សៀវម៉ីប្រាប់វិទ្យុស្រ្តី ១០២នៅថ្ងៃនេះ។

កីឡាការិនីតៃក្វាន់ដូកម្ពុជា សន សៀវម៉ី

កញ្ញា សៀវម៉ីបញ្ជាក់ថា នាងមានបញ្ហាក្បាលជង្គង់នេះតាំងពីឆ្នាំ ២០១៤មក បន្ទាប់ពីបានចូលរួមប្រកួតកី​ឡាអា​ស៊ី​​រួច ។នាងបន្តថា អាការៈជំងឺនេះ គឺរាល់ពេលនាងខិតខំហ្វឹកហាត់តែងតែហើម នៅក្បាលជង្គង់ហើយឈឺចុកចាប់ ដោយត្រូវសម្រាកច្រើនថ្ងៃទើបស្រកវិញ។  កន្លងមកនាងធ្លាប់បានទៅ ពិគ្រោះជាមួយពេទ្យទាំង នៅក្នុងប្រទេសកម្ពុជា និង ប្រទេសកូរ៉េដោយ វេជ្ជបណ្ឌិតបានបញ្ជាក់ដូចគ្នាថានាង អាចនឹងត្រូវតែវះកាត់ បើមិនវះកាត់នាងមិនអាចហាត់បានទៀតទេ ។ កញ្ញា សន សៀវម៉ី « បើសិនជាចង់បន្តការហាត់គឺត្រូវតែវះកាត់ ក្នុងមួយឆ្នាំក្រោយនេះវាចាប់ផ្តើមធ្វើទុក្ខ ខ្ញុំក៏ចាប់ផ្តើមថតនៅពេទ្យខ្មែរមើលម្តងទៀត គាត់ក៏ថាសសៃកាន់តែយារទៀត ពេលនេះមិនទាន់ច្បាស់ថាខ្ញុំទេ! ខ្ញុំត្រូវទៅប្រកួតនៅ ប្រទេសកូរ៉េ ចេញពីប្រកួតខ្ញុំទៅពេទ្យ ឲ្យពេទ្យពិនិត្យម្តងទៀត បើត្រូវវះគឺចូលកន្លែងវះភ្លាមតែម្តង។»

 កញ្ញា សន សៀវម៉ី ត្រូវចេញដំណើរទៅ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទីយប់ថ្ងៃទី២៦ខែតុលានេះ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីកីឡា នៅក្នុងប្រទេសកូរ៉េ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧- ២៨ ខែតុលា ។ កញ្ញា សន សៀវម៉ី បញ្ជាក់ថាក្រោយពីការចូលរួមប្រកួតនេះហើយនាង និង ពិនិត្យជំងឺនាងតែម្តងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើទោះបីជាកីឡាការិនី សនសៀវម៉ី អាចប្រឈមមុខនិងការវះកាត់ជង្គង់ក៏ដោយ លោក លោកវ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ថា ចំពោះការចំណាយ  លើការព្យាបាល គឺក្រសួងអប់រំ  សហពន្ធ័កីឡាតៃក្វាន់ដូ ​​និងគ្រូ បង្វឹកជារាប់រង ប៉ុន្តែនៅមិនទាន់អាចបញ្ជាប់ពីខ្ទង់ចំណាយបាននៅឡើយទេនៅពេលនេះ ដោយចាំមើលស្ថានភាពជាក់ស្ដែងជាមុនសិន។

លោកបានបង្ហាញ សុទិដ្ឋិ​និយមថា ក្រោយពីការវះកាត់សៀវ ម៉ី នឹងអាចវិលមកហ្វឹកហាត់វិញបាន គ្មានបញ្ហាអ្វីទេ។

លោក វ៉ាត់ ចំរើន « អត់អ្វីទេអត់មានបារម្ភអ្វីទេ ក្រោយពីការវះកាត់ និងអាចវាតវិញបានដូចកីឡាករផ្សេងៗ ដែលធ្លាប់វះកាន់ជង្គងសម្រាកតែ ៣ខែទៅ ៦ខែទៅអាចវៃវិញបាន ជាធម្មតាទេកីឡាករយើងឈឺតែជង្គង់ហ្នឹង។ »

សូមបញ្ជាក់ថា ម្ចាស់​​មេដា​យ​​មាស​​​តៃក្វាន់ដូ ព្រឹត្តិការណ៍កី​ឡាអា​ស៊ី​​២០១៤​​ ​​ស៊ន ​សៀវម៉ី

​​វ័យ ២២ឆ្នាំ បានដណ្តើមមេដាយ ជូនប្រទេសកម្ពុជាជាច្រើនមកហើយ។ ក្នុង ពេលថ្មីៗនេះ សៀវ ម៉ី ទើបតែទទួលបានមេដាយមាសមួយទៀត ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ក្នុងប្រទេសម៉ាឡេស៊ី៕​

Share

Image
Image
Image