en     km
en     km

កូរ៉េខាងជើងត្រៀមអបអរសាទរឆ្នាំថ្មី ២០២០ជូនលោកត្រាំដោយ ការបាញ់មីស៊ីលរំលងទ្វីប

Share

គឺដូចការរំពឹងទុកមែន កូរ៉េខាងជើងតាមរយៈទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម បក្សកូរ៉េខាងជើងKCNA ​បានរាយការណ៍ថាដំណាច់ឆ្នាំចាស់នេះកូរ៉េខាងជើង​​នឹង​បាញ់​សាកល្បង​មីស៊ីលរំលងទ្វីប ជូនដល់លោកដូណាល់ ត្រាំ។​ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃម្សិលមិញបាន​​កោះប្រជុំមន្ត្រី​​បក្សពលករកូរ៉េខាងជើង​ ឱ្យត្រៀមរៀបចំ បាញ់សាកល្បងមីស៊ីលអន្តរទ្វីប នៅថ្ងៃ​ឆ្លង​ឆ្នាំ​ និង​រៀបយុទ្ធសាស្រ្ដ​ចរចា​ជាមួយ​ជាអាមេរិកទាន់ឱសានវាទចុងឆ្នាំ។

សារព័ត៌មានមជ្ឈឹមបក្សកូរ៉េខាងជើង ចុះផ្សាយថាកិច្ចប្រជុំនោះមានខ្លឹមសារដំបូងគឺ ​កូរ៉េ​ខាង​ពិចារណា​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក និងទី២គឺ ចង់​ផ្ញើ​សារធំ​និង​សំខាន់​ សម្រាប់​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ថ្មី​ នោះគឺកូរ៉េខាងជើងត្រៀម​បាញ់​​មីស៊ីលរំលងទ្វីប នៅ​ថ្ងៃទី​៣១ធ្នូ​​តែម្តង កូរ៉េខាងជើងប្រកាសថា ​​មីស៊ីល​អន្តរទ្វីបនេះគឺចាត់​ទុក​ថា ជា​កាដូ​ឆ្នាំ​ថ្មី​ សម្រាប់​ជូន​លោក ដូណាល់ ត្រាំបើដូច្នេះមែនតើថ្ងៃទី៣១ធ្នូឆ្នាំ២០១៩ដែលពិភពលោកកំពុងត្រៀមអបអរឆ្នាំថ្មីហើយជាពិសេសអាស៊ីខាងកើតមានជប៉ុន​សាធារណរដ្ឋកូរ៉េខាងត្បូងដែលមើលមុខគ្នាមិនត្រូវនឹងកូរ៉េខាងជើងនឹងចលាចលកម្រិតណា។

ក្នុងនាមជាសម្ព័ន្ធមិត្តនិងជាប្រធានការចរចានឹងកូរ៉េខាងជើងលោកដូណាល់ត្រាំបានដឹងដំណឹងនេះក្នុងនាមជាម្ចាស់អំណោយដោយលោកហួសចិត្តថាអំណោចគួរតែស្លូត។

សម្រាប់ ​អ្នក​វិភាគកម្រិតអន្ដរជាតិជាច្រើនជឿជាក់ថាកូរ៉េខាងជើងអាចកែប្រែឥរិយាបថខ្លួន ហើយ​អាច​មានផែន​​ការ​កែប្រែ​នយោបាយ​កម្រិត​ខ្លាំង​ណា​មួយ​ ព្រោះ ក្នុង​ឆ្នាំ ២០១៩​ទោះជាកន្លងមកមានទៅហើយ​កំពូលរវាង​លោក​ប្រធានាធីបតី​ទាំងពីរ​ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នៅ​ក្រុង​ហាណូយ ប្រទេសវៀតណាមហើយលើទឹកដីកូរ៉េខាងត្បូងក្ដី​គឺ​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​​ចាត់​ទុកតែគ្មានបានផ្លែផ្កាអ្វីនោះទេ​។​ខណៈនេះដែលកាសែត​រដ្ឋ​ KCNA បាន​លើកសម្តីរបស់​​ប្រមុខ​រដ្ឋ​ គីម ជុនអ៊ុន បង្ហាញជំហរឱ្យកូរ៉េឯករាជ្យប្រឆាំងនឹងការឈ្លានពានតាមគ្រប់រូបភាពតែពលរដ្ឋកូរ៉េខាងជើងត្រូវបានអន្ដរជាតិមើលឃើញថារស់នៅយ៉ាងវេទនាព្រោះទណ្ឌកម្មសេដ្ឋកិច្ច

ពៅនិកា

Share

Image
Image
Image