en     km
en     km

កូរ៉េខាងជើងធ្ងន់ធ្ងរហើយពេលនេះ!ជាង១២០ប្រទេសនឹងអនុម័យឱ្យរំលាយអាវុធនុយក្លេអ៊ែរ(មានសម្លេង)

Share

អាមេរិកទំនងបានជោគលើសង្រ្គាមការរទូតនៅដំណាក់ដំបូងនេះដែលធ្វើឱ្យកូរ៉េខាងជើងបាត់បង់ភាព ស្របច្បាប់ នៅឯអង្គការសហប្រជាជាតិ(អសប)ដោយ ប្រទេសនៃមហាសន្និបាត អសប ១២២ប្រទេស នឹង ប្រជុំអនុម័តមិនឱ្យប្រទេសកុម្មុយនិសមួយនេះជារដ្ឋនុយក្លេអ៊ែរបានឡើយ។ បើដូចនេះមែន មានន័យថារបបក្រុងព្យុងយ៉ាងនឹងងាយប្រឈមការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកជាពុំខានឡើយ។

លោក សេរីវឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖

កាលពីថ្ងៃទី ៧កក្កដា ប្រទេស១២២នេះ បានដាក់ញត្តិរួមគ្នា ដោយស្នើឱ្យមានច្បាប់មួយពិសេស របស់អង្គការសហប្រជាតិហាមកូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរហើយ ប្រទេសទាំងនេះ នឹងជួបប្រជុំគ្នា នៅក្រុងហ្សេណេវ នៅថ្ងៃទី២០ កញ្ញា គឺចំពេល អង្គការសហប្រជាជាតិធ្វើមហាសន្និបាតប្រចាំឆ្នាំ របស់ខ្លួន។

គម្រោងការណ៍នេះធ្វើឡើង ស្របពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្លោលទោស កូរ៉េខាងជើង យ៉ាងខ្លាំង ដែលបានផ្គើន សហគមន៍អន្តរជាតិនៅបន្តសាកល្បងបាញ់កាំជ្រួចអន្តរទ្វីបកាលពីថ្ងៃទី៤កក្កដាដោយ ក្រុងព្យុងយ៉ាងចាត់ទុកជាការជោគជ័យរបស់ខ្លួនយ៉ាងសម្បើងណាស់ក្នុងការកសាងសមត្ថភាពកងទ័ពប្រយុទ្ធប្រឆាំង សហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិថាសហរដ្ឋអាមេរិក បានត្រៀមរួចហើយ ដើម្បី ការពារខ្លួន ដោយការប្រើកងទ័ពហើយការពារខ្លួននេះ មិនមែនតែ ខ្លួនឯងទេ គឺប្រទេសសម្ព័ន្ធមិត្ត គឺត្រូវតែជួយការពារផងដែរ។ លោកស្រីថានេះជាភាសាមួយដែលអាមេរិកមិនចង់ប្រើទេ តែ ជាការចាំបាច់ព្រោះជាការគ្រោះថ្នាក់ បំផុត។ តែនៅពេលជាមួយគ្នានេះ រុស្ស៊ី និងចិន ជាសម្ព័ន្ធមិត្ត កូរ៉េខាងជើង បាន ទទូចឱ្យអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបន្ថយការប្រឈមជាមួយកូរ៉េជើង ហើយ រត់ទៅរកតុចរចា។

 

សហភាពអឺរ៉ុបសន្យាដាក់ទណ្ឌកម្មកូរ៉េខាងជើងយ៉ាងខ្លាំងខណៈជប៉ុនថាការចរចាហួសពេលហើយ

ក្រុមបឹ្រក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបាន សម្រេចថ្កោលទោស កូរ៉េខាងជើងយ៉ាងខ្លាំង ដោយចាត់ទុកប្រទេសកុម្មុយនិសនេះ ជារដ្ឋ ធ្វើឱ្យគ្រោះថ្នាក់បំផុតដល់សន្តិភាព និងស្ថិរភាព ពិភពលោក។សេចក្ដីថ្លែងការណ៍បាននិយាយថា ការឆ្លើយតប សមរម្យណាមួយ ប្រឆាំងកូរ៉េខាងជើង គឺជារឿងចាំបាច់ ហើយ ការសហការជាអន្តរជាតិ គឺជាវិធានការគាបសង្កត់ប្រទេសនេះ បញ្ឈប់ការបាញ់កាំជ្រួច ដែលធ្វើឱ្យពិភពលោក ជួបគ្រោះថ្នាក់។

នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅ ក្រុងញូយ៉ក អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បាននិយាយថា ពេលវេលា ដើម្បីចរចាជាមួយកូរ៉េខាងជើងគឺគ្មានទេពេលនេះ គឺមានតែ ប្រមូលកម្លាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងលើប្រទេសនេះថែមទៀត។ លោកថា ការចរចាដូចជាហួសពេលហើយ។ លោក បញ្ជាក់ថាអ្វីនាំទៅរកការចរចាគឺត្រូវឱ្យ ក្រុងព្យុងយ៉ាង បញ្ឈប់ និងយល់ព្រមរំលាយចោល កម្មវិធីអាវុធនុយក្លេអ៊ែរជាមុនសិន។

អាមេរិករំកិលមូលដ្ឋានទ័ពរបស់ខ្លួនកៀកព្រំដែនកូរ៉េខាងជើង

កងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ២៥០០០នាក់ បាន រំកិលមូលដ្ឋានរបស់ខ្លួនទៅក្បែរព្រំដែនកូរ៉េខាងជើងហើយ កាលពីសប្ដាហ៍មុន បន្ទាប់ពី ក្រុងព្យុងយ៉ាងគំរាមធ្ងន់វាយប្រហារ លើ អាមេរិ ដោយកាំជ្រួចបំពាក់ដោយនុយក្លេអ៊ែរ។ កងទ័ពអាមេរិកដែលរំកិលមូលដ្ឋានទ័ពរបស់ខ្លួននេះធ្វើឡើង ចំពេល ធ្វើសមយុទ្ធយោធាជាមួយកងទ័ពនៃប្រទេសអូស្ត្រាលី នៅលើ ឧបទ្វីបកូរ៉េ។

ចំណែកកងទ័ពអាមេរិកនៅមូលដ្ឋានប្រទេសជប៉ុនចំនួន ៥០០០០នាក់ ក៏បានត្រៀមរួចហើយ ដើម្បីរំកិលខ្លួនមកកាន់កូរ៉េខាងត្បូង។

ការចល័តទីតាំងរបស់ទ័ពអាមេរិកនេះ បានធ្វើឱ្យប្រទេស ជាច្រើន ព្រួយបាម្ភអំពីសង្រ្គាម។ ប្រទេសក្នុង តំបន់ រួមមានសមាគមអាស៊ានបានទទូចឱ្យកូរ៉េខាងជើង រត់មករកតុចរចា ដោយ ព្យួរចោល កម្មវិធីអាវុធនុយក្លេអ៊ែរនិង ការបាញ់កាំជ្រួច។

តើកូរ៉េខាងជើងអាចចាប់ផ្ដើមវាយប្រហារអាមេរិកបានហើយឬនៅ?

ការបាញ់កាំជ្រួចអន្តរទ្វីប កាលពីថ្ងៃទី៤ កក្កដា ដែលបាញ់បានជោគជ័យដោយវាហោះ តែ៤០នាទីប៉ុណ្ណោះបានជិត៩៥០គីឡូម៉េត្រ បាននាំឱ្យមានការវាយតម្លៃថា សមត្ថភាព អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងអាច បាញ់ដល់រដ្ឋអាឡាស្កាអាមេរិក ដែលជិតប្រទេសរុស្ស៊ី។ ដោយមានអំនួតរឿងនេះមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានគំរាមថា បើសង្គ្រាមផ្ទុះឡើង គឺជាសង្រ្គាមនុយក្លេអ៊ែរហើយ គោលដៅ គឺបាញកំទេចអាមេរិកតែម្ដង។

ទស្សនៈការវិភាគ

កាលណាគេនិយាយពីសង្គ្រាមលើប្រទេសណាមួយដែល អាមេរិក ប៉ុនប៉ងធ្វើឡើង គឺគេត្រូវរង់ចាំពី សន្ទុះប្រទេសសម្ព័ន្ធមិត្តដែលប្រកាសគាំទ្រ។ ការណ៍ដែលអាមេរិកចូលលុកលុយ ប្រទេសអ៊ីរ៉ាក់ ដើម្បី បញ្ចប់របបផ្ដាច់ការសាដាបហូសេន នៅឆ្នាំ២០០៣ គឺពេលនោះអាមេរិក ទទួលបានការគាំទ្រតិចតួចពីសហគមន៍អន្តរជាតិ។ ប្រទេសដែលគាំទ្រឱ្យអាមេរិក វាយប្រហារ អ៊ីរ៉ាក់ គឺភាគច្រើនចេញពីសមាជិកសហភាព អឺរ៉ុប ហើយប្រទេសដែលផ្ដល់កម្លាំងចិត្តខ្លាំងជាងគេដល់អាមេរិក គឺអង់គ្លេស បារាំងនិងអាល្លឺម៉ង់។ ដោយសារមានសំអាងដូចនេះ អាមេរិកដែលកាលណោះក្រោមការគ្រប់គ្រងរបស់ លោក ច្សច ដុបបែលយូបុសមកពីគណបក្សសាធារណរដ្ឋបានចាប់ផ្ដើមវាយប្រហារភ្លាមៗ លើប្រទេសអ៊ីរ៉ាក់ ដោយអង់គ្លេស និងបារាំង ជាទ័ពជំនួយ។

ចំពោះ ករណីកូរ៉េខាងជើងវិញ ទំនងមិនជាខុសគ្នាច្រើនទេ បើធៀបនឹងករណីប្រទេសអ៊ីរ៉ាក់ដែលពេលនេះ រហូត១២២ ប្រទេសហាក់ដូចជាសញ្ញាផ្ដល់ការគាំទ្រឱ្យមានវិធានការពិតប្រាកដើម្បីគាបសង្កត់ កូរ៉េខាងជើង ឱ្យបញ្ឈប់ ការបាញ់សាកល្បងកាំជ្រួច អន្តរទ្វីបដែលធ្វើឱ្យពិភពលោក ភ័យខ្លាច។

យ៉ាងណាក៏ដោយ គេអាចរង់ចាំ បន្តទៀតថាតើ អាមេរិក អាចវាយប្រហារលើ ប្រទេសកូរ៉េខាងជើ់ងបាននៅពេលណានោះ គឺត្រូវរង់ចាំការប្រជុំរបស់សមាជិក១២២ប្រទេសនៅថ្ងៃទី២០កញ្ញា និង ការឆ្លងកាត់ មហាសន្និបាតអង្គការសហប្រជាជាតិចុងខែ កញ្ញា ឆ្នាំ២០១៧នេះ៕

Share

Image
Image
Image