en     km
en     km

កូរ៉េខាងត្បូង៖អតីតប្រធានាធីបតី Lee Myung-bakឡើងតុលាការក្នុសំណុំរឿងពុករលួយ

Share

អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Myung-bak បានបង្ហាញមុខចំពោះព្រះរាជអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលហើយ នៅព្រឹកថ្ងៃពុធទី១៤មីនានេះ ដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញបទចោទពាក់ព័ន្ធនឹង​អំពើ​ពុករលួយ។

តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានAFP លោក Lee Myung-bak  បានសុំទោសចំពោះកំហុសដែលកើតចេញពីសាច់ញាតិរបស់លោក។

លោក លី ដែលបានចប់​អាណត្តិកាន់អំណាចរយៈពេល ០៥ឆ្នាំ កាលពីឆ្នាំ២០១៣​​ នោះ​​បាន​បង្ហាញខ្លួន នៅចំពោះមុខតុលាការ​នៃសង្កាត់ ភាគកណ្តាល​​ទីក្រុង​សេអ៊ូល ក្នុងនាមជន​សង្ស័យ​នៃការប្រព្រឹត្ត​បទឧក្រិដ្ឋ ក្រោយពីមាន​​ការចោទប្រកាន់ថា លោកបានទទួល​​ប្រាក់​សំណូក ១០លានដុល្លារ ពីក្រុមហ៊ុន ។ប៉ុន្តែការចោទប្រកាន់លោក Lee Myung-bak ដំបូងដោយជាប់ពាក់ព័ន្ធនឹងសាច់ញាតិរបស់លោកម្នាក់ មានអាយុ ៧៦ឆ្នាំ ជាអតីតជំនួយការរបស់លោកដែលទទួលប្រាក់សំណូកពេលលោកាន់អំណាចពីឆ្នាំ២០០៨-២០១៣។

លោកលីបានប្រាប់រដ្ឋអាជ្ញាថា លោកពិតជាមានសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងនេះដែលនាំឱ្យមានការពាក់ព័ន្ធដល់រូបលោក។

លោក លី បានក្លាយជាអតីតប្រធានាធិបតី​កូរ៉េខាងត្បូង​ចុងក្រោយហើយ ដែលត្រូវបាន​ក្រុមរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេតជុំវិញករណីពុករលួយ ខណៈ អតីតប្រធានាធិបតី​មួយរូបទៀត គឺលោកស្រី ផាក គុនហេ ត្រូវបាន​បណ្តេញចេញពី​អំណាចកាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែលសាលក្រមនឹងត្រូវប្រកាស​នៅអំឡុងខែមេសាខាងមុខនេះហើយ។

បើគិតពីលោក Lee Myung-bak គឺមានអតីតប្រធានាធិបតី៣ទៀតត្រូវ​បានផ្តន្ទាទោសករណីអំពើពុករលួយ។ក្នុងនោះ ប្រធានាធិបតីរ៉ូម៉ូនយ៉ុន បានធ្វើអត្តឃាតដោយលោតពីភ្នំកាលពីឆ្នាំ ២០០៩៕

Share

Image
Image
Image