en     km
en     km

ក្រសួងការងារជួយរកការងារក្រៅប្រទេសដល់ពលករខ្មែរបានជាង ១លាន ២សែននាក់

Share

ភ្នំពេញ៖ លទ្ធផលនៃសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រហូតមកដល់ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានផ្ដល់សេវាជួយស្វែងរកការងារធ្វើនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានជាង ១លាន ២សែននាក់។

តាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងដដែលនេះ ប្រទេសដែលក្រសួងបានផ្ដល់សេវាជួយស្វែងរកការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋខ្មែរ មានប្រមាណជា ៦ប្រទេស រួមមានប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។

ក្នុងនោះឃើញថា ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើនជាងគេ រហូតដល់ លាន ៥ម៉ឺន ៦ពាន់ ៣៥៨នាក់ ។  បន្ទាប់មកគឺប្រទេសកូរ៉េដែលមានចំនួនប្រមាណ ៤ម៉ឺន ៤ពាន់ ២២៩នាក់។ ប្រទេសជប៉ុន មាន​ចំនួនប្រមាណ ៦ពាន់នាក់។ប្រទេសម៉ាឡេស៊ី មានចំនួនប្រមាណ ៣ម៉ឺននាក់។ ប្រទេសសឹង្ហបុរី មានចំនួនប្រមាណ ៤៨៧នាក់ ។ តំបន់រដ្ឋបាលពិសេសហុងកុងទើបចាប់ផ្ដើមបញ្ជូនពលការីនីចំនួន ១៥នាក់៕

Share

Image
Image
Image