en     km
en     km

ក្រសួងការបរទេស​កម្ពុជា​ជួយ​ពលរដ្ឋ​ពី​ក្រៅប្រទេស​ ៥៥​នាក់​ ២៣​នាក់​ជា​កុមារ​

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​កម្ពុជា​ បាន​អន្ដរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ ៥៥​នាក់​ ២៣​នាក់​ជា​កុមារ​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ជា​បន្ដបន្ទាប់​ចន្លោះ​ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ ផ្សព្វផ្សាយ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​។​

​កាលពី​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ពលរដ្ឋ​ខ្មែរ​ ២២​នាក់​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​មក​ដល់​កម្ពុជា​វិញ​ ក្រោម​កិច្ច​អន្ដរាគមន៍​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីនោះ​។​ ពលរដ្ឋ​ទាំងនោះ​មានស្រុក​កំណើត​នៅ​ខេត្ដ​ កំពង់ចាម​ កំពង់ធំ​ តាកែវ​ ត្បូងឃ្មុំ​ បាត់ដំបង​ ពោធិ៍សាត់​ ព្រះ​វិហារ​ និង​ខេត្ដស្វាយរៀង​។​

​ដោយឡែក​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ពលរដ្ឋ​ខ្មែរ​ ៣១​នាក់​ ហើយ​ ២៣​នាក់​ជា​កុមារ​ ត្រូវ​បាន​នាំ​មក​ដល់​កម្ពុជា​វិញ​ ក្រោម​កិច្ច​អន្ដរាគមន៍​របស់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហ៊ូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​។​ ពួក​គេ​ទាំង​ ៣១​នាក់​នេះ​ មានស្រុក​កំណើត​នៅ​ខេត្ដស្វាយរៀង​ ដែល​ជា​ខេត្ដ​ជាប់​ព្រំដែន​វៀតណាម​។​

​ចំណែក​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ម្សិលមិញ​ ស្ដ្រី​ខ្មែរ​ពីរ​នាក់​ ត្រូវ​បាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ អន្ដរាគមន៍​នាំ​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​បោក​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​។​ ស្ដ្រី​ខ្មែរ​ទាំង​ពីរ​រូប​នេះ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​ និង​ខេត្ដ​ត្បូងឃ្មុំ​៕

Share

Image
Image
Image