en     km
en     km

ក្រសួងជ្រើសរើសសាលារៀន ១៨ ទៅប្រកួតពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន

Share

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ  កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះពិនិត្យនិងវាយតម្លៃសាលាមេត្រីបរិស្ថានកម្ពុជា ដោយជ្រើសរើសបានសាលារៀនដែលស្អាត បៃតង និងមានបរិយាកាសល្អ ចំនួន ១៨ សម្រាប់ជ័យលាភីថ្នាក់ជាតិ និងការប្រកួតប្រជែងយកពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំ បានឱ្យដឹងថា ក្រោយក្រុមការងារចុះវាយតម្លៃរួចមក សាលារៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន ១៨ កន្លែងផ្សេងគ្នា នៅទូទាំងប្រទេស។

                                                                                      សួនច្បារក្នុងទីធ្លាសាលារៀន។

 

លោក ជៀប ប៊ុនអ៊ាង បានបញ្ជាក់ថា ការវាយតម្លៃសាលារៀននេះ ដើម្បីឈានទៅទទួលជ័យលាភីថ្នាក់ជាតិ ដោយផ្ទៀងផ្ទាត់ការអនុវត្តតាមគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ ជ្រើសរើសសាលាចំនួន ០២ គឺកម្រិតបឋមសិក្សា០១ និងមធ្យមសិក្សា០១ ចូលរួមប្រកួតប្រជែងសាលាមេត្រីបតិស្ថានអាស៊ាននាពេលខាងមុខ។

លោក ជៀប ប៊ុនអៀង បានលើកឡើងថា សាលារៀនទាំង១៨ ដែលត្រូវបានជ្រើសរើសនេះ គឺផ្អែកលើការវាយតម្លៃចំនួន ៤ ដំណាក់កាល។ ការវាយតម្លៃទី១ ពិនិត្យលើការធ្វើផែនការ យុទ្ធសាស្រ្ត កែប្រែសាលារៀនធម្មតា ទៅជាសាលាមេត្រីបរិស្ថាន។ ទី២ ការមើលទៅលើកម្មវិធីបង្រៀន និងការងាររបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលាទាំងនោះ ថាតើមានមេរៀនបរិស្ថានដែរឬទេ។  ទី៣ ពិនិត្យមើលទៅលើសម្ភារៈបរិក្ខាប្រើប្រាស់នៅក្នុងសាលា ថាតើសម្ភារៈបរិក្ខាបង្កផលប៉ះពាល់បរិស្ថានដែរឬអត់។ និងទី៤ ពិនិត្យមើលកិច្ចសហការរបស់សាលាជាមួយនិងសហគមន៍ជុំវិញ ជាមួយនិងដៃគូអភិវឌ្ឍន៍នានា ក្នុងការងារកសាង ថាតើបានកិច្ចសហការយ៉ាងណាខ្លះ។

គួរបញ្ជាក់ថា គោលការណ៍ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា គឺអនុលោមតាមគោការណ៍ណែនាំ របស់សាលាមេត្រីបរិស្ថានអាស៊ាន ហើយក៏ជាបទដ្ឋានមួយ ដើម្បីយកទៅវាយតម្លៃ និងវាស់ស្ទង់លើការអនុវត្តន៍គោលការណ៍មេត្រីភាពបរិស្ថាន តាមសាលារៀនក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ សំដៅដល់ការចូលរួមចំណែកក្នុងការងារអប់រំបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងថែរក្សាបរិស្ថានក្នុងសាលា  និងតាមសហគមន៍ឱ្យមានភាពបៃតង និងការអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Share

Image
Image
Image