en     km
en     km

ក្រសួងមហាផ្ទៃ​ តាម​ចាប់​ជន​បន្លំ​ Page​ របស់​សមាគម​វៀតណាម​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​ ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដោយ​បញ្ជាក់​ថា​ ក្រសួង​កំពុង​តែ​ស្វែងរក​ជន​ដែល​ប្រើ​ឈ្មោះ​ សមាគម​រៀត​ណា​ម​នៅ​កម្ពុជា​ អំពា​វា​នាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​ ទៅ​បោះ​ឆ្នោត​ជូន​សម្ដេច​ ហ៊ុន​ សែន​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ល្បិច​របស់​ក្រុមប្រឆាំង​។​ ចំណែកឯ​ប្រធាន​សមាគម​វៀតណាម​ អះអាង​ថា​ Page​នោះ​ មិនមែន​ជា​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឡើយ​។​

លោក​ លៀ​ ស៊ី​ណា​រាយការណ៍​ ៖

 

​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ ដាក់​ឈ្មោះ​ថា​ សមាគម​វៀតណាម​នៅ​កម្ពុជា​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​វៀតណាម​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ ទាំងអស់​ បោះ​ឆ្នោត​គាំទ្រ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​។​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​ បាន​សរសេរ​ទៀត​ថា​ ខ្លួន​រង់ចាំ​ជួយ​ពលរដ្ឋ​វៀតណាម​ រស់នៅ​លើ​ទឹកដី​កម្ពុជា​ ដែល​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ឲ្យ​ទទួល​បាន​សញ្ជាតិ​គ្រប់ៗ​គ្នា​ បើ​ទោះជា​មិន​ចេះ​ភាសា​ខ្មែរ​ និង​ច្បាប់​សញ្ជាតិ​ក្ដី​។​

៣​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ដូចនេះ​ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​តាម​ចាប់ខ្លួន​ និង​កំណត់​គោលដៅ​ថា​ អ្នក​ដែល​បង្កើត​ព័ត៌មាន​ដូច្នេះ​ គឺជា​ក្រុម​បក្ស​ប្រឆាំង​ ដែល​មាន​បំណង​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​ ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​។​

​លោកនាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ទៅ​បណ្ដាញ​ព័ត៌មាន​ Fresh​ News​ ថា​ អ្វី​ដែល​ផ្សព្វផ្សាយ​ តាម​បណ្ដាញ​សង្គម​នោះ​ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​ ហើយ​ពេល​នេះ​ ក្រសួង​កំពុង​តែ​ស៊ើបអង្កេត​ នឹង​ប្ដឹង​ទៅ​កាន់​ក្រុមហ៊ុន​ ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ចាត់វិធានការ​ចំពោះ​ ហ្វេ​ស​ប៊ុ​ក​ ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​បាន​ប្រឌិត​ព័ត៌មាន​ ដើម្បី​បង្កចលាចល​នៅ​កម្ពុជា​។​ បន្ថែម​ពី​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ រំពឹង​ថា​ ក្រសួង​នឹង​រក​ជន​ក្លែង​ព័ត៌មាន​នោះ​ ឃើញ​ក្នុង​ពេល​ឆាប់ៗ​។​

​ទាក់ទិន​រឿង​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ យល់​ថា​ ដើម្បី​បង្ហាញ​តម្លាភាព​ និង​ផ្ដល់​ទំនុកចិត្ដ​ប្រជាពលរដ្ឋ​ រាជរដ្ឋាភិបាល​គួរ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ មុន​ពេល​មានការ​ដាក់បន្ទុក​ទៅ​កាន់​ក្រុម​ណាមួយ​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ ជុំវិញ​ពី​ការ​ស៊ើបអង្កេត​ពី​ព័ត៌មាន​ក្លែងក្លាយ​នេះ​ ក្នុង​នាម​អង្គការ​សង្គម​ស៊ី​វិល​គឺ​មិន​មាន​ជំនាញ​នោះ​ទេ​។​ ប៉ុន្ដែ​លោក​យល់​ថា​ រាល់​ព័ត៌មាន​ទាំងអស់​មុន​នឹង​សម្រេច​ ឬ​ទម្លាក់​ទៅ​លើ​ក្រុម​ណាមួយ​ គួរតែ​មានការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ដោយ​មន្ដ្រី​ជំនាញ​ ឲ្យ​បាន​ច្បាស់លាស់​ ៖«​នេះ​បើសិនជា​ មានការ​បង្ហាញ​មានការ​ស្រាវជ្រាវ​រក​ការ​ពិត​ឃើញ​ ហើយ​បង្ហាញ​ភស្ដុ​តាង​មក​ គឺ​ន​ណា​ក៏​គេ​ទទួលយក​បាន​ គេ​ជឿ​ថា​ ក្រុម​ណាមួយ​ជា​អ្នក​ធ្វើ​ បើសិនជា​មានការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ ទៅ​លើ​បច្ចេកវិទ្យា​ នៃ​ព័ត៌មានវិទ្យា​សម័យ​ទំនើប​នេះ​»​។​

​យ៉ាងណា​ជុំវិញ​ពី​ការ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ដាក់​ឈ្មោះ​ថា​ សមាគម​វៀតណាម​នៅ​កម្ពុជា​ នេះ​ លោក​ ស៊ឹ​ម​ ជី​ ប្រធាន​សមគម​ខ្មែរ​-​វៀត​ណា​នៅ​កម្ពុជា​ បាន​បដិសេធន៍​ព័ត៌មាន​នោះ​ តាម​រយៈ​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ ដោយ​អះអាង​ថា​ មិន​ពាក់ព័ន្ធ​នឹង​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា​ឡើយ​។​ ជាង​នេះ​ប្រធាន​សមាគម​រូប​នេះ​ យល់​ថា​ នេះ​ជា​ព័ត៌មាន​ដែល​ឌិ​ត​ឡើង​ក្នុង​បំណង​ញុះញង់​ ចង់​បង្ខូច​កេរ្ដិ៍ឈ្មោះ​សមាគម​វៀតណាម​នៅ​កម្ពុជា​៕

Share

Image
Image
Image